ឃើញហើយស្រណោះ! សូមជួយគាត់ផងចុះ ដើម្បីទទួលបានការព្យាបាលទាន់ពេល កញ្ញា ហ៊ឺន ស្រីនីត និង ម្តាយទាល់ខ្លាំង កំពុងរស់នៅផ្ទះជួលពីរនាក់ម្តាយកូន

Share This

នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាន និង នាំគ្នាសម្ដែងក្ដីអាណិតអាសូរ បន្ទាប់ពីបានដឹងរឿងរ៉ាវមួយរបស់កញ្ញា ហ៊ឺន ស្រីនីត ដែលបានបញ្ចប់ការសិក្សាផ្នែកពេទ្យ ប៉ុន្តែបែរជាកើតជំងឺខូចតម្រងនោម ត្រូវលាងឈាមក្នុងមួយសប្ដាហ៍ ២ ដង។

មកដល់ពេលនេះ រឿងរ៉ាវរបស់កញ្ញា ហ៊ឺន ស្រីនីត នៅតែកំពុងផ្ទុះការអាណិតអាសូរនៅឡើយពីក្នុងចង្កោមអ្នកលេងហ្វេសប៊ុក និង មហាជនជាច្រើន។ យ៉ាងណាមិញ តាមរយៈការផ្ដល់កិច្ចសម្ភាសជាមួយផេក Romdoul TV ដែលលោក បូ ភ័ក្ត្រា បានទៅសម្ភាសដល់បន្ទប់ជួលរបស់កញ្ញាបានបង្ហាញថា បច្ចុប្បន្ននេះកញ្ញា ហ៊ឺន ស្រីនីត និង ម្ដាយ កំពុងរស់នៅក្នុងបន្ទប់ជួលមួយយ៉ាងកម្សត់។ ក្នុងនោះ កញ្ញា ហ៊ឺន ស្រីនីត បានរៀបរាប់ថា ខ្លួនត្រូវលាងឈាមក្នុងមួយសប្ដាហ៍ ២ ដង និង បានឈឺជំងឺនេះអស់រយៈពេលប្រមាណ ២ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ២០២២ ដោយក្នុងអំឡុងពេលព្យាបាលជំងឺនេះ កញ្ញាបានបប្រាប់ថាម្តាយបានលក់ទ្រព្យសម្បត្តិកេរមរតកនៅស្រុកកំណើតនាខេត្តកំពង់ស្ពឺអស់ ដើម្បីព្យាបាលជំងឺឱ្យខ្លួន និង ពេលនេះគឺកំពុងអស់លទ្ធភាពទៀតហើយ។

អ្វីដែលកាន់តែរំជួលចិត្តទៀតនោះ ដោយសារត្រូវលាងឈាមក្នុងមួយសប្ដាហ៍ ២ ដង ធ្វើឱ្យយុវតីពុំអាចរកចំណូល ឬ ធ្វើការបំពេញការងារអ្វីមួយបានឡើយ ទើបជំហរដ៏ធំបំផុតនោះ គឺធ្លាក់ទៅលើម្ដាយ ដែលដើម្បីឱ្យកូនស្រីបានរស់នៅមើលមុខគ្នាបន្តទៀត គាត់ត្រូវធ្វើការងារក្នុងមួយថ្ងៃ ២ កន្លែង ដោយពេលព្រឹកបំពេញការងារជាអ្នកសម្អាតនៅតារាងបាល់ឱ្យគេ និង ធ្វើជាអ្នកលាងចាននៅភោជនីយដ្ឋានមួយកន្លែងទៀតផងដែរ។

ដោយសារពេលនេះស្ថានភាពជំងឺកាន់តែទៅមុខ ហើយមានវិធីមួយដើម្បីរស់បន្ត កញ្ញា ហ៊ឺន ស្រីនីត និង ម្តាយបានបន្តឱ្យដឹងតាមកិច្ចសម្ភាសថា គឺមានតែការប្តូរករលៀនប៉ុណ្ណោះទើបអាចស្រោយស្រង់ជីវិតនាងបាន ប៉ុន្តែយ៉ាងណានាង និង ម្តាយគ្មានលទ្ធភាពឡើយ ព្រោះថ្លៃចំណាយលើការវះកាត់ប្តូរនោះមានខ្ទង់ខ្ពស់មានប្រមាណរហូតដល់ ៥ ទៅ ៦ ម៉ឺនដុល្លារ ហើយការប្តូរនោះទៀតសោត ត្រូវទៅប្តូរនៅប្រទេសឥណ្ឌាថែមទៀត។

តាមរយៈកិច្ចសម្ភាសនោះកញ្ញា ហ៊ឺន ស្រីនីត និង ម្តាយបានលើកដៃសំពះអំពាវនាវដល់ថ្នាក់ដឹកនាំប្រទេស និង មហាជន ដើម្បីជួយស្រោចស្រង់ជីវិតនាងក្នុងគ្រានេះផង ព្រោះនាងមិនទាន់ចង់ចាកចេញដោយមិនទាន់បានសងគុណម្តាយ និង ធ្វើការបម្រើសង្គមនៅឡើយនោះទេ។

គួររំឭកផងដែរថា កាលពីឆ្នាំ ២០១៩ កន្លងទៅ មុននឹងកើតជំងឺខូចតម្រងនោមនេះ កំឡុងពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅលើពិភពលោក និង នៅកម្ពុជា យុវតី ហ៊ឺន ស្រីនីត ក៏ធ្លាប់បានចូលរួមចំណែកជួយសង្គមជាតិ ជាគ្រូពេទ្យស្ម័គ្រចិត្តជួយព្យាបាលជំងឺកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋ នៅ The Premiere SensokII រាជធានីភ្នំពេញផងដែរ៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ក្រុមហ៊ុន GAC កំពុងបោះជំហានយ៉ាងមុតមាំ និង ទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីអតិថជន

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

មិនមែនតិចឆ្នាំទេ! គ្រូភ្លេងជើងចាស់ មិញ សុធីវណ្ណ បង្ហើបថាតារាចម្រៀង រ័ត្ន រចនា តស៊ូក្នុងវិថីសិល្បៈតាំងពីអាយុ ៧ ឆ្នាំ

លេងអីលស់ព្រលឹងចឹង! ស្ត្រីមេម៉ាយម្នាក់កំពុងយំសោកមុខមឈូសប្ដី បែរត្រូវលោកអាចារ្យ surprise លុតជង្គង់សុំរៀបការក្នុងពិធីបុណ្យស.ព

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

ព័ត៌មានបន្ថែម

នៅកំបូល! កំពុងស្ទួចត្រីមាត់ស្រះ ២ នាក់ប្ដីប្រពន្ធ សុខៗមានគេជិះម៉ូតូមកសួរ «ស្ទូចត្រីបានអត់?» រួចឆក់ខ្សែ-កតម្លៃជាង ១ ពាន់ដុល្លារទៅបាត់

ប៉ាគីស្ថាន បានផ្តល់រូបចម្លាក់ចម្លងក្នុងទម្រង់ «ព្រះពុទ្ធកំពុងធ្វើទុក្ករកិរិយា» ដល់កម្ពុជា តម្កល់នៅសារមន្ទីរជាតិ

នៅកំពង់ធំ! សមត្ថកិច្ចរកឃើញ «ត្រីសាលម៉ុន» ជាង ៣ ពាន់គីឡូ គ្រឿងក្នុងមាន់ និង ទំនិញច្រើនមុខទៀត សុទ្ធតែខូចគុណភាព ត្រូវរឹបអូសយកទៅកម្ទេចចោល

សោកនាដកម្មថ្មីនៅថៃ! ប៉ូលិសស្រវឹង បែ-កសតិទា-ញកាំ -ភ្លើ- ង ប្រល័-យសមាជិកគ្រួសារឱ្យស្លា/ប់ និង របួស

លោកស្រី ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បញ្ចប់គោរមងារ «ឧកញ៉ា»

ផ្អើលទាំងព្រឹក! ឆេះកន្លែងចែកចាយអគ្គិសនីខ្នាតធំមួយនៅថៃ ដាច់ភ្លើងអស់មួយក្រុង មន្ទីរពេទ្យកំពុងចលាចលគ្មានភ្លើងប្រើប្រាស់

មិនឈប់ឈរទេ! នៅថៃ ខេត្តជាប់ព្រំដែនម៉ាឡេស៊ី មានករណីឡានដឹកទំនិញជិត ១០ គ្រឿងត្រូវគេលួចដុ.តខ្ទេច តែរកជនបង្កមិនឃើញ

ទឹកចិត្តថ្លៃថ្លា! អភិបាលខេត្តកំពង់ចាម ប្រគល់ម៉ូតូ ១០០ គ្រឿង ជូនកងទ័ពជួរមុខកម្ពុជា ដើម្បីងាយស្រួល​បំពេញការងារ​ ការពារ​ព្រំដែន

ស្វែងរកព័ត៌មាន​ ឬវីដេអូ