ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បីពង្រីកសេវាកម្មធនាគារ ឱ្យកាន់តែទូលំទូលាយទៅដល់អតិថិជន

Share This

ខេត្តពោធិ៍សាត់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ៖ ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលមានការរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីនៅក្រុងពោធិ៍សាត់ ដើម្បីពង្រីកបេសកកម្មរបស់ខ្លួនបន្ថែមទៀត ក្នុងការផ្តល់នូវដំណោះស្រាយធនាគារដែលមានភាពច្នៃប្រឌិត និងងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ សាខាថ្មីនេះ មានទីតាំងស្ថិតនៅចំកណ្តាលក្រុងពោធិ៍សាត់ ដែលផ្តល់នូវសេវាកម្មធនាគារពេញលេញដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុទៅដល់អតិថិជនទូទៅ ម្ចាស់អាជីវកម្ម និងប្រជាជនក្នុងសហគមន៍ទាំងមូលតែម្តង។

ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមក្រោមវត្តមានឥស្សរជនជាច្រើនរូបរួមមាន ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក សេង ផល្លា នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន នាយិកាប្រតិបត្តិការនៃធនាគារ វីង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជាជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំង ភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។

លោក Dmytro Kolechko តំណាងធនាគារ វីង បានលើកឡើងថា ៖ «នៅធនាគារ វីង យើងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយតម្រូវការហិរញ្ញវត្ថុក្នុងសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ការដាក់ឱ្យដំណើរសាខាខេត្តពោធិ៍សាត់ គឺឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការបេ្តជ្ញាចិត្តរបស់យើងខ្ញុំក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពច្នៃប្រឌិត ងាយស្រួលប្រើប្រាស់ដែលជួយអតិថិជនមិនថាអតិថិជនម្នាក់ៗ ម្ចាស់អាជីវកម្ម ព្រមទាំងសហគមន៍មូលដា្ឋនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ហើយមានចម្ងាយប្រហែល១៥០ម៉ែត្រប៉ុណ្ណោះពីស្ពានថ្មពោធិ៍សាត់ សាខាថ្មីនេះគឺជាការិយាល័យទី២៣ហើយរបស់ធនាគារ វីង ដែល ជាការពង្រីក សេវាកម្មធនាគារបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ សាខាថ្មីនេះនឹងជួយបំពេញបន្ថែមលើបណ្តាញភ្នាក់ងារដ៏ធំទូលាយរបស់ធនាគារ វីង ដែលមានស្រាប់ជាង ១១.០០០ ទីតាំងនៅទូទាំងប្រទេសកម្ពុជា ដោយបង្កើតបាននូវមធ្យោបាយដ៏រឹងមាំក្នុងការផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជន។ តាមរយៈការរួមបញ្ចូលសាខាថ្មីនេះជាមួយនឹងបណ្តាញភ្នាក់ងារដ៏ទូលំទូលាយ ធនាគារ វីង ជឿជាក់យ៉ាងមុតមាំថាសេវាកម្មរបស់ខ្លួននឹងផ្តល់នូវភាពស្រួលទៅដល់សហគមន៍ ទោះស្ថិតនៅតំបន់ដាច់ស្រយាលក៏ដោយ។

លោក Dmytro Kolechko បានបន្តថា ៖ «សាខាខេត្តពោធិ៍សាត់ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការបន្តជំរុញបរិយាបន្នហិរញ្ញវត្ថុឱ្យបានកាន់តែប្រសើរថែមទៀតនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការនាំយកសេវាកម្ម ក៏ដូចជាដំណោះស្រាយឌីជីថលខិតទៅកាន់តែជិតសហគមន៍ យើងខ្ញុំនឹងអាចជួយឱ្យអតិថិជនគ្រប់រូប ក៏ដូចជាម្ចាស់អាជីវកម្មរីកលូតលាស់កាន់តែខ្លាំងនៅក្នុងខេត្តដ៏មានសក្តានុពលមួយនេះ»

ការពង្រីកខ្លួននៅក្នុងខេត្តពោធិ៍សាត់របស់ធនាគារ វីង បង្ហាញពីគោលជំហរបស់ខ្លួនក្នុងនាមជាធនាគារនាំមុខគេនៅក្នុងវិស័យធនាគារឌីជីថលក្នុងប្រទេសកម្ពុជា។ សាខាថ្មីនេះ ដែលមានគាំទ្រដោយបណ្តាញភ្នាក់ងារវីងដ៏ទូលំទូលាយ នឹងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដែលជួយឱ្យអតិថិជនទូទៅ និងអាជីវកម្ម អាចសម្រេចគោលដៅហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោក Dmytro Kolechko បានបញ្ជាក់ថា ៖ «យើងខ្ញុំពិតជាមានក្តីរំភើបរីករាយក្នុងការបម្រើជូនសហគមន៍ខេត្តពោធិ៍សាត់ នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដើម្បីជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យបានកាន់តែរលូន។ ជាមួយវត្តមានសាខាថ្មីនេះ យើងខ្ញុំកាន់តែពង្រឹងគោលជំហរដើម្បីដើរតួជាដៃគូហិរញ្ញវត្ថុដ៏ទុកចិត្ត សំដៅជំរុញការអភិវឌ្ឍអនាគតវិស័យធនាគារនៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើងជាលំដាប់»

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ធ្លាប់តែស្គាល់ឈ្មោះក្នុងសិល្បៈ ទើបដឹងថាលោកតា សង់ស៊ីស មានឈ្មោះពិតពីរោះខ្លាំងណាស់

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ