EVA Air ដាក់តាំងដើមគ្រិស្តម៉ាសខ្ពស់ជាងគេនៅកម្ពុជា ជាមួយកម្មវិពិធីសម្ពោធដ៏អស្ចារ្យ

Share This

ក្រុមហ៊ុនអាកាសចរណ៍ EVA Air Cambodia បានប្រារព្ធជាផ្លូវការនូវពិធីបំភ្លឺដើមគ្រិស្តម៉ាសខ្ពស់ជាងគេនៅកម្ពុជា កាលពីថ្ងៃទី7 ខែធ្នូ ឆ្នាំ 2024 នៅសួនច្បារនៃអគារ Fairfield by Marriott Phnom Penh ។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ ក៏មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ អ្នកឧកញ៉ា លាង ពៅ (ភីធើ) ប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប លោក Casey នាយក AmCham Cambodia និង CamEd Business School លោក Chen Lai-Bi ប្រធានសមាគមពាណិជ្ជកម្មតៃវ៉ាន់នៅកម្ពុជា និងលោក Jeremy Lui អ្នកគ្រប់គ្រងទូទៅនៃ EVA Airways ប្រចាំប្រទេសកម្ពុជា ដែលពិធីបំភ្លឺដើមគ្រិស្តម៉ាសនេះក៏ជាកម្មវិធីសម្ពោធជាផ្លូវការនៃ EVA Air’s Winter Wonderland ដែលជាកម្មវិធីសម្រាប់សាធារណជនទូទៅចូលរួមអបអរឱកាសដ៏ពិសេសនេះ។

ពិធីបំភ្លឺដើមគ្រិស្តម៉ាសនេះ បានបង្ហាញពីពេលវេលាដ៏អស្ចារ្យប្រៀបដូចវេទមន្ត ដែលគណៈអធិបតីគ្រប់រូបចូលរួមបំភ្លឺដើមគ្រិស្តម៉ាសដោយការប្រើបាល់គ្រីស្តាល់ ហើយនេះជានិមិត្តរូបនៃស្មារតីរួបរួមនិងការអបអរ។​

ទទួលបានបទពិសោធចំណីអារម្មណ៍បែបវេទមន្តដោយឥតគិតថ្លៃ
EVA Air’s Winter Wonderland​ កំពុងបើកជាសាធារណៈសម្រាប់ការចូលលេងកម្សាន្តដោយសេរីចាប់ពីថ្ងៃទី8 ខែធ្នូ ឆ្នាំ2024 ដល់ថ្ងៃទី7 ខែមករា ឆ្នាំ 2025​។ ភ្ញៀវគ្រប់រូបត្រូវបានស្វាគមន៍សម្រាប់ការចូលទស្សនានូវការតុបតែងដ៏ស្រស់ស្អាត នៅទីតាំងសួនច្បារនៃអគារ Fairfield by Marriott Phnom Penh ដែលមានការតុបតែងដ៏អស្ចារ្យជាមួយនឹងដើមគ្រិស្តម៉ាសនៅចំកណ្តាល ស្នូរនាឡិកាបន្លឺឡើងដូចនៅទីក្រុងឡុងដ៍ និងព្រិលធ្លាក់សក្បុស ធ្វើឱ្យអ្នកចូលរួមទទួលបានអារម្មណ៍រំភើបប្លែកដូចនៅអឺរ៉ុប។

គោលដៅសម្រាប់ការកម្សាន្តនារដូវកាលនេះ
EVA Air សូមអញ្ជើញគ្រប់ក្រុមគ្រួសារ អ្នកធ្វើការនៅការិយាល័យ និងអ្នករស់នៅក្នុងតំបន់ មកទស្សនាដើមគ្រិស្តម៉ាសខ្ពស់ជាងគេនៅកម្ពុជា និងបង្កើតអនុស្សាវរីយ៍ដ៏គួរឱ្យចងចាំក្នុងបរិយាកាសដ៏រីករាយនេះ។ Fairfield by Marriott Phnom Penh ត្រូវបានចាត់ទុកជាទីតាំងដ៏មានសក្ដានុពលសម្រាប់អបអរពិធីបុណ្យនានា ដោយសារតែទីតាំងនៅចំកណ្តាលរាជធានី និងការតុបតែងដ៏គួរឱ្យទាក់ទាញ។

កុំឱ្យខកខានក្នុងការទទួលយកបទពិសោធដ៏សប្បាយរីករាយនាឱកាសដ៏ពិសេសនេះ។ តស់! នាំមនុស្សជាទីស្រលាញ់របស់អ្នក មកថតរូបក្នុងទិដ្ឋភាពដែលស្រស់ស្អាតដូចវេទមន្ត និងអបអរបុណ្យណូអែលជាមួយគ្នា។

ចូលរួមជាមួយពួកយើងនៅឯ Fairfield by Marriott Phnom Penh រហូតដល់ថ្ងៃទី7 ខែមករា ឆ្នាំ2025 ដើម្បីក្លាយជាផ្នែកមួយនៃបទពិសោធដ៏អស្ចារ្យនេះ!

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ធ្លាប់តែស្គាល់ឈ្មោះក្នុងសិល្បៈ ទើបដឹងថាលោកតា សង់ស៊ីស មានឈ្មោះពិតពីរោះខ្លាំងណាស់

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

គាំងលេបលែងចូល! ទៅហាងកុម្ម៉ង់ស៊ុបមកហុតគ្រូកៗ ហុតជិតអស់ហើយស្រាប់តែឃើញបង់បិទដំបៅរីកស្គុយក្នុងចាន

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ