ដើរលេងចុងឆ្នាំមិនដឹងស្លៀកអីសម! នេះជាគន្លឹះងាយៗធ្វើខ្លួនចេញមកដឹងតែឡូយ ថតរូបស្អាតត្រូវគ្រប់ប្លង់

Share This

ចុងឆ្នាំគឺជាពេលវេលាដ៏រំភើបរីករាយក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កន្លែងនានា។ អមនឹងដំណើរកម្សាន្ត យើងគ្រប់គ្នាតែងចង់បានមកវិញទាំងរូបភាព និង ភាពសប្បាយរីករាយ ហេតុដូច្នេះការត្រៀមខ្លួនរួចជាស្រេចជាមួយការស្លៀកពាក់តុបតែងខ្លួន គឺជារឿងដ៏ចំបាច់មួយដែលពុំគួរខកខាន។ នៅក្នុងអត្ថបទនេះយើងនឹងលើកយកគន្លឹះក្នុងការស្លៀកពាក់សម្រាប់ដំណើរកម្សាន្ត ដែលនឹងទទួលបានទាំងទំនុកចិត្ត និង ស្ទីលលេងខ្លួនឡូយឆាយមើលមកហ្វេហ្សិនបំផុត។

១. ត្រៀមសម្លៀកបំពាក់ ៣ ពណ៌

ប្រសិនបើអ្នកមិនចង់ចំណាយថវិកាច្រើន មិនចង់គិតស្មុគស្មាញច្រើន អ្នកអាចត្រៀមសម្លៀកបំពាក់ចំនួន៣ ពណ៌ដែលអាចពាក់ចូលគ្នាបាន ដើម្បីបង្កើតជាស្ទាយ៌ខុសៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ឬពីឱកាសមួយទៅឱកាសមួយ។ ការជ្រើសរើសពណ៌ក៏អាស្រ័យទៅតាមកន្លែងដែលត្រូវទៅផងដែរ​ ឧទាហរណ៍ បើទៅកន្លែងបែបទីក្រុង អ្នកអាចត្រៀមសម្លៀកបំពាក់ពណ៌ខ្មៅឬក្រមៅ ពណ៌ស និង ពណ៌ទឹកប៊ិក។ បើទៅកម្សាន្តលើឆ្នេរខ្សាច់អាចប្រើពណ៌គគីរ ពណ៌ស និង ពណ៌លាយពណ៌សស្រាលដូចជា ពណ៌ទឹកក្រូច និង ពណ៌លឿងជាដើម។

២. ស្បែកជើង ៣ គូ

ជឿជាក់ថាស្ត្រីភាគច្រើននឹងមិនចង់យកស្បែកជើងទៅតាមខ្លួនច្រើនជាង ៣ គូនោះទេ ដូចនេះ ៣ គូដែលចាំបាច់ ៣ គូដែលត្រៀមគ្រប់ស្ថានភាពមានដូចជា៖ ១ ស្បែកជើងហាត់ប្រាណ Sneakers ឬស្បែកជើងប៉ាតា វាផ្តល់ផាសុកភាពសម្រាប់ការធ្វើដំណើរនៅពេលថ្ងៃ ម្យ៉ាងវាក៏មើលមកហ្វេហ្សិនមួយបែបផងដែរ, ២ ស្បែកជើងកវែង(កវែងត្រឹមពាក់កណ្តាលស្មងជើង) ឬស្បែកជើងសង្រែកសម្រាប់ពេលល្ងាច និង មួយទៀតស្បែកជើងកែងបើចាំបាច់។ ការត្រៀមស្បែកជើង គួរជ្រើសរើសស្បែកជើងដែលអាចប្រើក្នុងគោលបំណងច្រើនយ៉ាង ជាជាងព្យាយាមយកទៅច្រើនគូតម្រូវគ្រប់ឱកាសឬគ្រប់ថ្ងៃ។

៣. ឈុតកីឡាសម្រាប់ការហោះហើរ

អ្នកចូលចិត្តលេងខ្លួនពេលធ្វើដំណើរតាមយន្តហោះ អាចសាកល្បងជាមួយឈុតបែបកីឡា។ បច្ចុប្បន្នឈុតកីឡាកំពុងមានការពេញនិយមខ្លាំង ជាពិសេសនៅក្នុងពិភពហ្វេហ្សិនតែម្តង។ មែនទែនទៅការលេងខ្លួនជាមួយឈុតកីឡាមិនត្រឹមតែមើលមកឡូយប៉ុណ្ណោះទេ វាថែមទាំងផ្តល់ផាសុកភាពពេលធ្វើដំណើរវែងឆ្ងាយផងដែរ។ ដូចជាការស្លៀកខោស្វិតជាមួយអាវរលុង និង មានអាវធំគ្របពីលើជាដើម។

៤. គ្រឿងលម្អ

អ្នកអាចគិតថាគ្រឿងលម្អដូចជា ខ្សែក ក្រវិល កងដៃ និង ចិញ្ចៀន មិនសូវជាសំខាន់ តែតាមពិតគ្រឿងទាំងនេះហើយដែលនឹងធ្វើឱ្យការស្លៀកពាក់ផ្លាស់ប្តូរទាំងស្រុង ដែលសំខាន់វានឹងបង្កើនស្ទីលលេងខ្លួនកាន់តែមានថាមពល។ គួរសាកល្បងលេងក្រវិលធំៗ ខ្សែកធំៗ និង ជ្រើសរើសពណ៌ណាមើលទៅលេចធ្លោ។

៥. ត្រៀមរ៉ូប ១ ឈុត

ប្រសិនបើក្នុងគម្រោងដំណើរកម្សាន្តរបស់អ្នកមានការចូលរួមកម្មវិធីនាពេលរាត្រី អ្នកមិនចាំបាច់ត្រៀមរ៉ូបធំនាំតែធ្ងន់វ៉ាលិសនោះទេ អ្នកអាចបត់បែនដោយគ្រាន់តែត្រៀមរ៉ូបរឹបរាងសាច់យឺតឬសាច់រលោងស្រាលជាមួយស្បែកជើងកែងមួយគូ ព្រមនឹងក្រវិលម៉ូដធំមួយគូជាការស្រេច។

តាមរយៈគន្លឹះរៀបរាប់ខាងលើ សង្ឃឹមថា​ប្រិយមិត្តដែលកំពុងគម្រោងធ្វើដំណើរកម្សាន្តនៅចុងឆ្នាំនេះនឹងទទួលបានគំនិតបន្ថែមទៀតសម្រាប់ការរៀបចំខ្លួន។ លើសពីការស្លៀកពាក់ មុនពេលចេញដំណើរយើងសូមផ្តល់ដំបូន្មាន គួរថែរក្សាសម្រស់ និង សុខភាពឱ្យបានល្អ ហើយរាល់អ្វីៗដែលស្ថិតក្នុងគម្រោងគួរគប្បីរៀបចំឱ្យរួចរាល់។ ជូនពរប្រិយមិត្តទាំងអស់គ្នាធ្វើដំណើរកម្សាន្តប្រកបដោយភាពរីករាយ!!!៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ត្រឹមឫស្សីត្បាញ កូនខ្មែរអាចដកស្រង់ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិន ស្ទីលឡូយ សមបំផុតសម្រាប់យុវវ័យ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ប្រណីតខ្លាំង! លោក Sool Cool ដំឡើងឈុតបុរាណ រាជធីតាក្សត្រ ១២ អង្គ ដកស្រង់ពីចម្លាក់ប្រាសាទតាព្រហ្ម

ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

មិនមែនអ្នកច្នៃម៉ូដបរទេសទេ តាមពិតឈុតឡូយៗទាំងនេះ ច្នៃឡើងដោយកូនខ្មែរ ហ្វេហ្សិនលំដាប់ខ្ពស់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ថ្លៃថ្នូរ ប្រណីតខ្លាំង! ម៉ាកនាឡិកាដៃ ២ ប្រើក្បាច់ខ្មែររចនាជាម៉ូដទំនើប ស្ទីលឡូយ ហើយលំដាប់ខ្ពស់

បញ្ចប់ការសិក្សាពី GIA ដូចគ្នា បច្ចុប្បន្នកំលោះសង្ហាពីររូបនេះក្លាយជា CEO ហាងគ្រឿងអលង្ការប្រណីត ល្បីជួរមុខនៅកម្ពុជា

ស្ទីលឡូយ! អ្នកច្នៃម៉ូដល្បីឈ្មោះ និង អ្នកច្នៃម៉ូដវ័យក្មេង សហការគ្នាបញ្ចេញម៉ូដសម្លៀកបំពាក់ដ៏ឡូយ ប្រជែងវិថីដើរម៉ូដអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ