គួរសរសើរ! ថៅកែស្រីម្ចាស់ហាងនំប៉័ងល្បីមួយនេះពិតជាខ្លាំង មានល្បិចរកស៊ីងាយៗតែចំគោលដៅ អាចជាគំរូសម្រាប់អ្នកចង់ចាប់ផ្តើម

Share This

លោកស្រីឧកញ៉ា លី ដាលីន ត្រូវបានគេស្គាល់ថា ជាអគ្គនាយក​ក្រុមហ៊ុន Cham & Ly Corporation ដែលបានទិញសិទ្ធិអាជីវកម្មហាង​នំបុ័ង​អន្តរជាតិដ៏ល្បីល្បាញ BreadTalk ពីប្រទេសសិង្ហបុរីមកប្រកួតទីផ្សារនៅកម្ពុជា។ លើសពីនេះ លោកស្រីក៏បានធ្វើជំនួញលើវិស័យអចលនទ្រព ដោយជាស្ថាបនិក ជា Chairwoman និង ជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Daline Property Development។ ជាស្ត្រីខ្លាំង ជាសហគ្រិនឆ្នើម និង ពោរពេញដោយមហិច្ឆតា ដំណើរលើវិថីជំនួញរបស់លោកស្រីពិតជាគួរឱ្យស្ញប់ស្ញែង និង អាចជាផ្នែកជំរុញដល់សហគ្រិនស្រ្តីជំនាន់ថ្មី។ ចំណោមអាជីវកម្មរបស់លោកស្រី យើងសូមលើកពីដំណើរអាជីវកម្មហាងនំប៉័ងដ៏ជោគជ័យរបស់លោកស្រីដូចខាងក្រោម។

តាមរយៈបទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Prestige លោកស្រីឧកញ៉ា លី ដាលីន មានស្រុកកំណើតនៅខេត្តកំពង់ចាម។ ចំពោះការសិក្សា លោកស្រីទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលពេញលេញ សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។​ ក្រោយបញ្ចប់ការសិក្សា លោកស្រីបានចេញទៅក្រៅប្រទេស បន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអាជីវកម្ម នៅសាកលវិទ្យាល័យ St. John’s University ស្ថិតនៅស្រុក Queens នៃទីក្រុងញ៉ូវយក សហរដ្ឋអាមេរិក។

នៅឆ្នាំ ២០០១ ពេលត្រលប់មកកម្ពុជាវិញ លោកស្រីបានចូលបម្រើការងារនៅក្រសួងពាណិជ្ជកម្ម ព្រមទាំងចាប់ផ្តើមមានគ្រួសារផងដែរ។ អស់រយៈពេល ១០ ឆ្នាំ លោកស្រីបានធ្វើការយ៉ាងសកម្ម ប៉ុន្តែមួយផ្នែកទៀតដែលលោកស្រីតែងមានគំនិតគឺចង់ធ្វើអាជីវកម្ម។ លោកស្រីលើកឡើងថា លោកស្រីចូលចិត្តសេរីភាព នៅពេលដែលធ្វើជាម្ចាស់អាជីវកម្ម យើងអាចព្យាយាមសម្រេចនូវគោលដៅអាជីវកម្មរបស់យើង។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៤ លោកស្រីបានទិញសិទ្ធិអាជីវកម្មហាង​នំបុ័ង​អន្តរជាតិដ៏ល្បី BreadTalk ពីប្រទេសសិង្ហបុរី មកបើកហាងដំបូងនៅទីក្រុងភ្នំពេញ។ ក្នុងរយៈពេលដ៏ខ្លី ហាងនំប៉័ងនេះទទួលបានការពេញនិយមខ្លាំងពាសពេញទីក្រុង។ មែនទែនទៅមុនបើកអាជីវកម្មនេះ លោកស្រីបានចាប់ផ្តើមអាជីវកម្មដំបូងនៅឆ្នាំ ២០០២ ដោយបើកជាហាងអ៊ីនធ័រណែត ខណៈដែលគ្រានោះ អ៊ីនធ័រណែតនៅកម្ពុជានៅមានកម្រិតនៅឡើយ។

ស្របពេលអាជីវកម្មហាងនំប៉័ងទទួលបានការគាំទ្រខ្លាំង លោកស្រីក៏ប្រឈមនឹងការប្រកួតប្រជែងខ្លាំងផងដែរ ជាពិសេសជាមួយហាងនំប្រ៊េនមកពីកូរ៉េ។ បើទោះយ៉ាងនេះក្តី ជាម្ចាស់អាជីវកម្មដ៏ឆ្លាតវៃ លោកស្រីដឹងច្បាស់ពីចំណុចខ្លាំងរបស់ខ្លួន​ ដោយផ្តោតសំខាន់ទៅលើអាថ៌កំបាំងគ្រឿងផ្សំ។ លោកស្រីលើកឡើងថា ប្រូម៉ូសិនពិតជាល្អ តែអ្វីដែលសំខាន់បំផុតគឺគុណភាព។ លោកស្រីបានទំនាក់ទំនងជាមួយខ្សែចង្វាក់ផ្គត់ផ្គង់ពីក្រៅប្រទេស និង បង្កើតភាពច្នៃប្រតិដ្ឋទៅលើគ្រឿងផ្សំ ដោយប្រើគ្រឿងផ្សំទាំងនាំចូល និង គ្រឿងផ្សំក្នុងស្រុក ហើយធ្វើយ៉ាងណាឱ្យត្រូវជាមួយស្តង់ដារបស់ម៉ាកយីហោ។ ជាលទ្ធផល ការយកចិត្តទុកដាក់ និង ជម្នះការប្រឈម អាជីវកម្មហាងនំប៉័ងរបស់លោកស្រីទទួលបានការគាំទ្ររហូតបើកច្រើនសាខាមកដល់សព្វថ្ងៃ។

ជាមនុស្សស្រលាញ់ការងារសប្បុរសធម៌  តាមរយៈហាងនំប៉័ងនេះ លោកស្រីឧកញ៉ា លី ដាលីន បានធ្វើការបរិច្ចាគផ្តល់ជានំប៉័ងទៅកាន់អង្គរការ ដែលជួយជនក្រីក្រ និង អង្គការមូលនិធិកុមារកម្ពុជា (CCF)។ លើសពីនេះ មុន និង ក្រោយកូវីដ ១៩ លោកស្រីបានជួយគាំទ្រទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ គម្រោងសម្បុរសធម៌ប្រចាំឆ្នាំរបស់លោកស្រីគឺ «Share the Love» រួមជាមួយព្រឹត្តិការណ៍ជាច្រើនទៀតពេញមួយឆ្នាំ និង ថ្ងៃសំខាន់ៗដូចជា ទិវានៃក្តីស្រលាញ់, ទិវានារីអន្តរជាតិ និង ទិវាកុមារអន្តរជាតិ…ជាដើម។ ពាក្យស្លោករបស់លោកស្រី «ពេលអ្នកធ្វើអំពើល្អ ព្រលឹងអ្នកនឹងញញឹម»

ទៅថ្ងៃខាងមុខ លោកស្រីមានគម្រោងធំៗជាច្រើនទៀត ដោយកំពុងសម្លឹងពង្រីកនៅក្នុងវិស័យកសិកម្ម និង វិស័យអាហារ និង ភេសជ្ជៈ។ ចំពោះលោកស្រី ការធ្វើអាជីវកម្មមិនត្រឹមតែជាការបង្កើតលុយប៉ុណ្ណោះទេ តែត្រូវតែកសាងទន្ទឹមគ្នានូវ «ភាពសុចរិត សីលធម៌ និង ភាពស្មោះត្រង់»

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ