ក្រុមហ៊ុន ដាណន់ កម្ពុជា ប្រារឰទិវាកង្វះជាតិដែក ដោយចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា

Share This

ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ខេមបូឌា (ដាណន់កម្ពុជា) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារ និង ភេសជ្ជៈ ផ្តោតលើសុខភាពដែលឈានមុខគេលើពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជួយកាត់បន្ថយភាពស្លេកស្លាំង កង្វះជាតិដែក និង កង្វះអាហារូបត្ថម្ភរបស់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខានេះ ប្រារព្ធធ្វើឡើងនៅ រ៉ូសវូដភ្នំពេញ (Rosewood Phnom Penh) នៅថ្ងៃទី ២៦ ខែវិច្ឆិកា ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក Maarten VAN LEEUWEN ប្រធានគ្រប់គ្រងក្រុមហ៊ុន ដាណន់ ប្រចាំប្រទេស។ កិច្ចព្រមព្រៀងនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបញ្ហាកង្វះជាតិដែកដែលនាំឱ្យមានភាពស្លេកស្លាំងក្នុងចំណោមកុមារនៅប្រទេសកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅក្នុងទិវាកង្វះជាតិដែកអន្តរជាតិ ដែលគូសបញ្ជាក់ពីសារសំខាន់ៗនៃគំនិតផ្តួចផ្តើម។

លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា ៖ «ក្រសូងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តក្នុងការកសាងអនាគតកុមារកម្ពុជាដែលមានសុខភាពល្អ។ ភាពជាដៃគូជាមួយ ក្រុមហ៊ុន ដាណន់ កម្ពុជា ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់យើង ក្នុងការលើកកម្ពស់ការយល់ដឹងអំពីកង្វះអាហារូបត្ថម្ភ និងជំងឺកង្វះជាតិដែក ចូលរួមកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពស្លេកស្លាំង កង្វះជាតិដែកក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ ដោយធានាថាពួកគេមានការលូតលាស់ និងឱកាសដើម្បីរីកចម្រើន សម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ»

លោក Maarten VAN LEEUWEN ប្រធានគ្រប់គ្រងក្រុមហ៊ុន ដាណន់ កម្ពុជា ចាំប្រទេស ក៏មានប្រសាសន៍នៅក្នុងកម្មវិធីចុះហត្ថលេខាផងដែរថា ៖ «ក្រុមហ៊ុន ដាណន់ កម្ពុជា បានគាំទ្រដោយមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងភាពស្លេកស្លាំង កង្វះជាតិដែកអស់រយៈពេលជាច្រើនឆ្នាំ។ ហើយខណៈពេលដែលការធ្វើដំណើររបស់ពួកយើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍កន្លមក បេសកកម្មរបស់យើងគឺនៅតែបន្តដំណើរដ៏វែងឆ្ងាយបន្តទៀត។ យើងទាំងអស់គ្នានឹងបន្តខិតខំដើម្បីអនាគតដ៏ប្រសើរសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា»

លោក Maarten បានបន្ថែមទៀតថា ៖ «កម្មវិធីចុះហត្ថលេខានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះសុខភាព និងសុខុមាលភាពរបស់កុមារនៅប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនទទួលបានវិញ្ញាបនប័ត្រ B Corp™ p យើងប្តេជ្ញារួមចំណែកជាវិជ្ជមានដល់សង្គម និងបរិស្ថាន ជាពិសេសយើងនឹងយកចិត្តទុកដាក់ចំពោះផ្នែកសុខភាព។ តាមរយៈការកែលម្អការអនុវត្តការពិនិត្យ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ យើងមានគោលបំណងបង្កើតផលជះជាវិជ្ជមានដ៏យូរអង្វែងដល់ជីវិតរបស់កុមារតូចៗនៅទូទាំងប្រទេស»

ក្រោមអនុស្សារណៈនេះ ក្រុមហ៊ុន ដាណន់ កម្ពុជា នឹងសហការជាមួយ ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនការអនុវត្ត ការពិនិត្យលើកុមារអាយុក្រោម ៥ ឆ្នាំ ក្នុងគោលបំណងបង្កើតប្រព័ន្ធត្រួតពិនិត្យភាពស្លេកស្លាំងដោយសារកង្វះជាតិដែក (IDA) ជូនដល់ពួកគេអោយបាននៅត្រឹមឆ្នាំ ២០២៧ នេះ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក៏សន្យាថានឹងបង្កើនការយល់ដឹងអំពីតួនាទីរបស់អាហារលើស្ថានភាពសុខភាពរបស់កូនៗយើង ដោយដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលដល់គ្រូ និងឪពុកម្តាយនៅតាមបណ្តាសាលាមត្តេយ្យទូទាំងប្រទេស។

តាមការយល់ដឹងអំពីស្ថានភាពសុខភាពកុមារនៅកម្ពុជានាពេលបច្ចុប្បន្នបង្ហាញថា ភាពស្លេកស្លាំងគឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ជាពិសេសប៉ះពាល់ដល់ស្ត្រី និងកុមារ។ កង្វះជាតិដែកគឺជាមូលហេតុចំបង ដែលបណ្តាលឱ្យមានភាពស្លេកស្លាំង ហើយវាអាចត្រូវបានដោះស្រាយ បានតាមរយៈការកែតម្រូវរបបអាហារ។ យើងទាំងអស់គ្នា អាចធ្វើការកែតម្រូវដើម្បីឱ្យសុខភាពកុមារនៅប្រទេសកម្ពុជាប្រសើរឡើង តាមរយ:ការត្រួតពិនិត្យស្វែងរកភាពស្លេកស្លាំយ៉ាងសកម្ម និងព្យាបាលទាន់ពេលវេលា ដើម្បីបង្ការផលប៉ះពាល់សុខភាពរយៈពេលវែង វាអាចការពារផលវិបាកសុខភាពរយៈពេលវែង។ លើសពីនេះទៅទៀត យើងអាចផ្តល់ការគាំទ្រនូវអាហាររូបត្ថម្ភត្រឹមត្រូវ ក្នុងអំឡុងពេលសំខាន់នេះ ដើម្បីគាំទ្រជួយឱ្យកុមារតូចៗលូតលាស់បានពេញលេញ។

អំពីដាណន់ (World food company – Danone)៖

ដាណន់ គឺជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈឈានមុខគេលើពិភពលោក ដែលប្រតិបត្តិការលើប្រភេទបីយ៉ាងដែលផ្តោតលើសុខភាព លូតលាស់លឿន និងតប្រភេទ ផលិតផល ៖ Essential Diary & Plant-Based, Waters និង Specialized Nutrition។ ជាមួយនឹងបេសកកម្មដ៏យូរអង្វែងក្នុងការនាំយកសុខភាពតាមរយៈអាហារដល់មនុស្សឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ដាណន់មានគោលបំណងបំផុសគំនិតឱ្យការអនុវត្តការទទួលទាន និងភេសជ្ជៈប្រកបដោយនិរន្តរភាព និងកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលប្តេជ្ញាសម្រេចបាននូវផលប៉ះពាល់អាហារូបត្ថម្ភ សង្គម និងបរិស្ថានដែលអាចវាស់វែងបាន។ Danone បានកំណត់យុទ្ធសាស្រ្ត សារជាថ្មី (Renew) របស់ខ្លួនដើម្បីស្ដារកំណើន ការប្រកួតប្រជែង និងការបង្កើតតម្លៃសម្រាប់រយៈពេលវែង។ ជាមួយនឹងបុគ្គលិកជាង ៩៦០០០ នាក់ និងផលិតផលដែលបានលក់នៅក្នុងទីផ្សារជាង ១២០ នោះ ដាណន់ រកបាន ២៧.៦ ពាន់លានអឺរ៉ូ ក្នុងការលក់ក្នុងឆ្នាំ ២០២៣។ ផលប័ត្ររបស់ដាណន់ រួមមានម៉ាកល្បីៗលំដាប់អន្តរជាតិ (Actimel, Activia, Alpro, Aptamil, Danette, Danio, Danonio, Evian, Nutricia, Nutrilon, Volvic និងផ្សេងៗទៀត) ក៏ដូចជាម៉ាកផលិតផលក្នុងស្រុក (រួមទាំង Aqua, Blédina, Bonafont, Cow & Gate, Mizone, Oikos និង Silk)។ ចុះបញ្ជីនៅ Euronext Paris និងមានវត្តមាននៅលើវេទិកា OTCQX តាមរយៈកម្មវិធី ADR (American Depositary Receipt) ដាណន់ គឺជាធាតុផ្សំនៃសន្ទស្សន៍និរន្តរភាពឈានមុខគេ រួមទាំងអ្នកដែលគ្រប់គ្រងដោយ Moody’s និង Sustainalytics ក៏ដូចជាសន្ទស្សន៍ MSCI ESG ស៊េរី FTSE4Good Index ។ សន្ទស្សន៍សមភាពយេនឌ័រ Bloomberg និងលទ្ធភាពទទួលបានអាហារូបត្ថម្ភ សន្ទស្សន៍ មហិច្ឆតារបស់ ដាណន់ គឺត្រូវទទួលបានវិញ្ញាបនបត្រ B-Corp នៅកម្រិតសកលនៅឆ្នាំ ២០២៥។

ទំនាក់ទងប្រព័ន្ធផ្សព្វផ្សាយ៖
កញ្ញា ង៉ែត គុណធីតា ប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងប្រចាំប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា
អ៊ីមែល៖ Kunthida.nget@danone.com
ទូរស័ព្ទ៖ ០៧៨ ២២២ ៩៧២

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

បានទៅថតឬនៅ? នៅប្រាសាទអង្គរវត្ត ចូលតាមផ្លូវក្រោយទៅទិសខាងជើង មានប្លង់ថតថ្មីមួយស្អាតខ្លាំងដូចកន្លែងឆ្លងភព

ដល់-ក! ការស្រាវជ្រាវថ្មីរកឃើញថា ការផឹកទឹកពីដបប្លាស្ទិកញឹកញាប់ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម

គាំទ្រផលិតផលខ្មែរ! ម្ចាស់ពាន MasterChef រដូវកាលទី ២ ស្រីណុច បង្កើតប្រ៊េនម្សៅស៊ុបផ្ទាល់ខ្លួន

(វីដេអូ) ឃើញទឹកចិត្តរឹងមាំការពារប្រទេសជាតិ! ទេព បូព្រឹក្ស និង ស្វាមី រៀបចំអំណោយ និង ថវិកាមួយចំនួន ជូនវីរកងទ័ពភេទទី ៣ នៅឧត្តរមានជ័យ

ជប៉ុន កាន់តែបារម្ភខ្លាំងទៅលើអត្រាកំណើត ខណៈតួលេខប្រជាជនបន្តធ្លាក់ចុះ ១៦ ឆ្នាំជាប់គ្នា

ព័ត៌មានបន្ថែម

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

តើអ្វីទៅជាការមករដូវ? តើសុខភាពរដូវសំខាន់ឬអត់សម្រាប់ស្ត្រី? តស់! មកយល់ដឹងទាំងអស់គ្នា!

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លារ ជូនដល់កងទ័ពជួរមុខដ៏អង់អាចក្លាហាន កំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

TOP V បង្ហាញការចូលរួមជាសកម្មក្នុងជីវិតពិត ដោយជួយសង្គ្រោះបងប្អូនខ្មែរពីសង្គ្រាមថៃឈ្លានពានទឹកដីខ្មែរ

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ