ហ្វេហ្សិនកប់! អ្នកច្នៃម៉ូដសង្ហា ឈិន ថង បង្កើតម៉ាកគ្រឿងអលង្ការស្ទីលទំនើប ម៉ូដពាក់បានគ្រប់វ័យ គ្រប់ភេទ និង គ្រប់ជាតិសាសន៍

Share This

ជឿជាក់ថាមួយចំនួនធំនៃអ្នកស្នេហាគ្រឿងអលង្ការប្រណីត ប្រាកដជាស្គាល់នូវកំលោះសង្ហា ឈិន ថង ដែលលោកគឺជានាយកប្រតិបត្តិ និង ជាអ្នកច្នៃម៉ូដគ្រឿងអលង្ការប្រណីតនៅហាងមាសពេជ្រដ៏ល្បីឈ្មោះនៅទីក្រុងភ្នំពេញគឺ Jin Hoc Jewelry ។ ក្រៅពីជំនាញច្នៃម៉ូដ លោកក៏មានជំនាញខាងមើលពេជ្រ និង ត្បូងផងដែរ។ ដោយមានមហិច្ឆតា និង ស្រលាញ់គ្រឿងអលង្ការតាំងតែពីតូច ម្យ៉ាងជាមនុស្សហ្វេហ្សិននិយមផងនោះ កន្លងទៅថ្មីៗនេះ លោកបានបង្កើតម៉ាកគ្រឿងអលង្ការផ្ទាល់ខ្លួនមួយ ដោយផ្តោតទៅលើម៉ូដបែបហ្វេហ្សិន រសនិយមសម្រាប់យុវវ័យសម័យទំនើប។​

ជាស្ថាបនិកនៃម៉ាកយីហោ លោក ឈិន ថង បានប្រើឈ្មោះរបស់លោកជាអក្សរឡាតាំង «CHHIN» ធ្វើជាម៉ាកតែម្តង។ រៀបរាប់មកកាន់ «ប្រជាប្រិយ» លោក​បានឱ្យដឹងថា ក្តីស្រលាញ់របស់លោកចំពោះគ្រឿងអលង្ការមានពេញមួយជីវិត និង ជាងម្លៃឆ្នាំមកហើយនៅក្នុងឧស្សាហកម្មនេះ។ លោកបានបង្វែរចំណង់ចំណូលចិត្តទៅជាអាជីព ជាក់ស្តែង ជាមួយទំនោរអារម្មណ៍ទៅលើការច្នៃម៉ូដគ្រឿងអលង្ការ វាបានរុញច្រានឱ្យលោកបង្កើត CHHIN Jewelry នេះ ដែលជាម៉ាកយីហោឆ្លុះបញ្ចាំងពីការលះបង់ទៅលើវាពេញមួយជីវិតរបស់លោក។

លោក ឈិន ថង ស្ថាបនិក CHHIN Jewelry

ស្ទាយ៌របស់ CHHIN Jewelry ត្រូវបានបរិយាយតាមរយៈពាក្យខ្លី ៣ យ៉ាងគឺ អេឡេហ្គង់, ឥតខ្ចោះ និង ទំនោរ fashion-forward។​ ស្ថាបនិកវ័យ ២៩ ឆ្នាំរូបនេះបានឱ្យដឹងទៀតថា៖ «គ្រឿងអលង្ការនេះ យើងតម្រង់គោលដៅមនុស្សគ្រប់វ័យ ជាពិសេស យុវវ័យដែលស្វែងរកដើម្បីលើកកម្ពស់ស្ទីលរបស់ពួកគេ។ ម៉ាកយីហោរបស់យើងគឺជាការរួមបញ្ចូលគ្នារវាង  ការឌីហ្សាញសម្រាប់មនុស្សគ្រប់ភេទ គ្រប់ជាតិសាសន៍ និង ការប្រាកដថាគ្រប់គ្នាអាចរីករាយលេងខ្លួនជាមួយគ្រឿងអលង្ការរបស់យើងប្រចាំថ្ងៃ និង គ្រប់ទីកន្លែង។

ម៉ូដមើលមកពិតជាឡូយ ហ្វេហ្សិនបែបទំនើប រីឯការផលិតក៏ធ្វើឡើងយកចិត្តទុកដាក់បំផុតផងដែរ។ គ្រឿងដូចជា ខ្សែក ខ្សែដៃ និង ចិញ្ចៀន…ជាដើម ត្រូវបានធ្វើឡើងពីប្រាក់សុទ្ធ លាយជាមួយវត្ថុធាតុផ្សេងៗដើម្បីធានាគុណភាពប្រើបានយូរ។ ស្ថាបនិករូបនេះថាការប្រើប្រាក់តែឯង វាអាចទន់ខ្លាំង ដូច្នេះលោកសម្រេចចិត្តលាយបញ្ចូលគ្នា ដើម្បីប្រាកដភាពជាប់បានយូរ មិនបាត់បង់ភាពភ្លឺរលោង និង គុណភាពល្អ។

គ្រប់គ្រឿងអលង្ការពី CHHIN Jewelry រមែងតែភ្ជាប់មកជាមួយអត្ថន័យ និង​ រឿងរ៉ាវនៅពីក្រោយ។ ហេតុដូចនេះ កាលណាបានបំពាក់លម្អនៅលើកាយ វានឹងបន្ថែមនូវមន្តស្នេហ៍ទាក់ទាញ ទន្ទឹមគ្នានឹងទំនើបភាព។​ «គ្រឿងអលង្ការរបស់យើង មិនគ្រាន់តែជាគ្រឿងលម្អប៉ុណ្ណោះទេ តែវានឹងបង្កើនសម្រស់របស់អ្នកទាំងស្រុង»។ លោក ឈិន ថង លើកឡើង។​

សម្រាប់ឆ្នាំ ២០២៤ នេះ ស្ថាបនិក ឈិន ថង មានបំណងពង្រីកម៉ាករបស់ខ្លួនទំាងក្នុងស្រុក និង អន្តរជាតិ ដើម្បីបង្ហាញពីសិល្បៈហត្ថកម្មកម្ពុជាទៅកាន់ពិភពលោក។ លោកនឹងនាំទៅកាន់ទីផ្សារថ្មីៗ ឱ្យមនុស្សគ្រប់គ្នាបានទទួលយកបទពិសោធជាមួយសម្រស់ និង គុណភាព តាមរយៈម៉ាកមួយនេះ។ ​

គួរឱ្យដឹងដែរថា លោក ឈិន ថង បានបញ្ចប់ការសិក្សាពីបរទេស នៅសាលាឯកទេសគ្រឿងត្បូងដ៏ល្បីឈ្មោះ Geological Institute of America (GIA) ទៅលើជំនាញ ៤ ផ្សេងគ្នាគឺ ឯកទេសផ្នែកត្បូង ឯកទេសផ្នែកពេជ្រ ឯកទេសផ្នែកមើលទឹកត្បូង និង ឯកទេសផ្នែកច្នៃម៉ូដគ្រឿងអលង្ការ។ មិនតែប៉ុណ្ណោះលោកក៏បានបញ្ចប់ការសិក្សាវគ្គខ្លីមួយចំនួនទៀត ទាក់ទងនឹងការច្នៃម៉ូដគ្រឿងអលង្ការនៅប្រទេសសិង្ហបុរីផងដែរ៕

លោក ឈិន ថង ស្ថាបនិក CHHIN Jewelry

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ត្រឹមឫស្សីត្បាញ កូនខ្មែរអាចដកស្រង់ច្នៃជាសម្លៀកបំពាក់ហ្វេហ្សិន ស្ទីលឡូយ សមបំផុតសម្រាប់យុវវ័យ

សមសួនឥតបី! លោក អ៊ឹង ស៊ីវឈន់ និង គូដណ្តឹងជាសែរាជវង្ស ដកស្រង់ឈុតបុរាណគ្រងថតថ្មីសម្រាប់ថ្ងៃមង្គល ផ្ទុះការសរសើរ

ប្រណីតខ្លាំង! លោក Sool Cool ដំឡើងឈុតបុរាណ រាជធីតាក្សត្រ ១២ អង្គ ដកស្រង់ពីចម្លាក់ប្រាសាទតាព្រហ្ម

ផ្អើលសម្រស់! ពេលឃើញតារាប្រុសបរទេសល្បីៗ ៧ រូប ស្លៀកសំពត់ និង ពាក់ស្បែកជើងកែង

មិនមែនអ្នកច្នៃម៉ូដបរទេសទេ តាមពិតឈុតឡូយៗទាំងនេះ ច្នៃឡើងដោយកូនខ្មែរ ហ្វេហ្សិនលំដាប់ខ្ពស់ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង

ថ្លៃថ្នូរ ប្រណីតខ្លាំង! ម៉ាកនាឡិកាដៃ ២ ប្រើក្បាច់ខ្មែររចនាជាម៉ូដទំនើប ស្ទីលឡូយ ហើយលំដាប់ខ្ពស់

បញ្ចប់ការសិក្សាពី GIA ដូចគ្នា បច្ចុប្បន្នកំលោះសង្ហាពីររូបនេះក្លាយជា CEO ហាងគ្រឿងអលង្ការប្រណីត ល្បីជួរមុខនៅកម្ពុជា

ស្ទីលឡូយ! អ្នកច្នៃម៉ូដល្បីឈ្មោះ និង អ្នកច្នៃម៉ូដវ័យក្មេង សហការគ្នាបញ្ចេញម៉ូដសម្លៀកបំពាក់ដ៏ឡូយ ប្រជែងវិថីដើរម៉ូដអន្តរជាតិ

ស្វែងរកព័ត៌មាន​ ឬវីដេអូ