ពិធីស្វាគមន៍ និង បង្ហាញទូតសុច្ឆន្ទៈរបស់ផលិតផលទឹកដោះគោម្សៅ BLACKMORES

Share This

ទឹកដោះគោម្សៅ BLACKMORES គឺជាដៃគូដ៏គួរឱ្យទុកចិត្តបំផុតសម្រាប់លោកប៉ា អ្នកម៉ាក់ ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់ទារក និង កុមារ ហើយត្រូវបានណែនាំដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភផងដែរ មិនតែប៉ុណ្ណោះទឹកដោះគោម្សៅ BLACKMORES ជាផលិតផលស្ដង់ដាររបស់ប្រទេសអូស្រ្តាលី លំដាប់លេខ១ ដែលមានឈ្មោះល្បីលើឆាកអន្តរជាតិជាយូរលង់ណាស់មកហើយ។

ឆ្លៀតឱកាសដ៏វិសេសវិសាលនេះ សូមស្វាគមន៏ទូតសុច្ឆន្ទៈអ្នកនាង Daa Dao ក្លាយជាអ្នកតំណាងឱ្យម៉ាកផលិតផលទឹកដោះគោម្សៅ BLACKMORES នៅប្រទេសកម្ពុជា។

ចំណាប់អារម្មណ៍ពីទូតសុច្ឆន្ទៈ អ្នកនាង Daa Dao ផ្ទាល់ «ក្នុងនាមជាអ្នកម្តាយមួយរូប អ្វីដែលជាការរំពឹងទុកនោះគឺប្រាថ្នាចង់ឱ្យកូនមានសុខភាពល្អ កាយសម្បទារឹងមាំ ខួរក្បាលឆ្លាតឈ្លៀសវៃ ដែលទាំងអស់នេះជាកត្តាដ៏សំខាន់បំផុតសម្រាប់ខ្ញុំ។ ដូច្នេះហើយការជ្រើសរើសសម្ភារៈ និង អាហារូបត្ថម្ភពិតជាចាំបាច់ណាស់ ដែលអាចជួយពង្រឹងសារពាង្គកាយកូនបានយ៉ាងល្អ។ មុននឹងខ្ញុំបានធ្វើជាទូតសុច្ឆន្ទៈតំណាងអោយម៉ាកផលិតផលទឹកដោះគោម្សៅ BLACKMORES ខ្ញុំក៏បានប្រើប្រាស់ផលិតផលនេះផងដែរ និងដោយមើលឃើញពីគុណសម្បតិ្តរបស់ផលិតផលទឹកដោះគោម្សៅ BLACKMORES ជាច្រើនបែបនេះ ហើយទើបជំរុញឱ្យខ្ញុំអាចបន្តជំហានបន្ទាប់ទៅបាន»

បើក្រឡេកមើលពីផលិតផលទឹកដោះគោម្សៅ BLACKMORESវិញ ហាក់ដូចជាថ្មីក្នុងទីផ្សារដ៏ប្រកួតប្រជែងនេះមែនទែន តែជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខផលិតផលទឹកដោះគោម្សៅ BLACKMORES ក្នុងប្រទេសកម្ពុជា យើងពិតជាមានឆន្ទៈក្នុងការចូលរួមលើកកម្ពស់សុខមាលភាពទារក និង កុមារកម្ពុជាជាខ្លាំង ដោយស្របតាមគោលការណ៍របស់ក្រសួងសុខាភិបាល និង បទបញ្ញាតិផ្សេងៗដែលមានចែងក្នុងច្បាប់របស់ប្រទេសយើងផងដែរ។

មិនថាប្រជាពលរដ្ឋខ្មែរ និង បណ្តាប្រទេសផ្សេងៗទៀតឡើយ សុទ្ធតែបានស្គាល់ និង ជឿជាក់លើផលិតផលរបស់ប្រទេសអូស្ត្រាលី ហេតុដូចនេះហើយទើបយើងនាំចូលផលិផលដែលមានគុណភាពខ្ពស់ និង ទទួលស្គាល់ជាអន្តរជាតិនេះមកជូនកុមារកម្ពុជា។

ទាំងប្រទេសផលិត ទាំងស្តង់ដារគុណភាព និង កេរ្តិ៍ឈ្មោះ ហើយចែកចាយដោយក្រុមហ៊ុនដែលមានភាពស្មោះត្រង់ និង យកចិត្តទុកដាក់ចំពោះសុខភាពទារក និង កុមារផងទៀត តើម៉ាក់ៗនៅមានអ្វីសង្ស័យក្មុងការជ្រើសរើសទឹកដោះគោម្សៅ BLACKMORES ឱ្យកូនៗនោះ…?

ជាចុងក្រោយតំណាងអោយ BLACKMORES Cambodia សូមអរគុណដល់ម៉ាក់ៗ ប៉ាៗ ទាំងអស់ដែលតែងតែគាំទ្រ និង ជឿជាក់លើទឹកដោះគោម្សៅ BLACKMORES ពីដើមរហូតមក សូមជូនពរអតិថិជនទាំងអស់ជួបតែសេចក្តីសុខ សុវត្ថិភាព ជាពិសេសកូនៗជាទីស្រឡាញ់មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និង គ្រួសារប្រកបដោយសុភមង្គលជានិរន្ត៍តរៀងទៅ៕

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

ពត់ទាន់នៅក្មេង! ឫសគល់ដ៏ក្ដៅគគុក ៥ យ៉ាង ធ្វើឱ្យក្មេងៗធំឡើងមិនទាន់ក្លាយជាទំនើងដើរបង្ករឿងពេញសង្គម

បានទៅថតឬនៅ? នៅប្រាសាទអង្គរវត្ត ចូលតាមផ្លូវក្រោយទៅទិសខាងជើង មានប្លង់ថតថ្មីមួយស្អាតខ្លាំងដូចកន្លែងឆ្លងភព

ដល់-ក! ការស្រាវជ្រាវថ្មីរកឃើញថា ការផឹកទឹកពីដបប្លាស្ទិកញឹកញាប់ អាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម

គាំទ្រផលិតផលខ្មែរ! ម្ចាស់ពាន MasterChef រដូវកាលទី ២ ស្រីណុច បង្កើតប្រ៊េនម្សៅស៊ុបផ្ទាល់ខ្លួន

(វីដេអូ) ឃើញទឹកចិត្តរឹងមាំការពារប្រទេសជាតិ! ទេព បូព្រឹក្ស និង ស្វាមី រៀបចំអំណោយ និង ថវិកាមួយចំនួន ជូនវីរកងទ័ពភេទទី ៣ នៅឧត្តរមានជ័យ

ជប៉ុន កាន់តែបារម្ភខ្លាំងទៅលើអត្រាកំណើត ខណៈតួលេខប្រជាជនបន្តធ្លាក់ចុះ ១៦ ឆ្នាំជាប់គ្នា

ព័ត៌មានបន្ថែម

ធនាគារ វីង ក្លាយជាដៃគូទូទាត់ផ្លូវការកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ធនាគារ វីង, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប, និងសមាគមសិល្បករខ្មែរ រៀបចំមូលនិធិទ្រទ្រង់ជនភៀសសឹកក្នុងពេលមានវិបត្តិព្រំដែន

ធនាគារ វីង រៃអង្គាសជំនួយបន្ថែមដល់ជនភៀសសឹក

តើអ្វីទៅជាការមករដូវ? តើសុខភាពរដូវសំខាន់ឬអត់សម្រាប់ស្ត្រី? តស់! មកយល់ដឹងទាំងអស់គ្នា!

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងក្រុមការងារក្រុមហ៊ុន វឌ្ឍនៈ រួមទាំងក្រុមកីឡាករគុនខ្មែរ បានចុះជួយដោយផ្ទាល់ ចែកជូននូវថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានពីការបរិច្ចាគរបស់បងប្អូន ក្នុងការចូលរួមចំណែកជួយគ្នា ក្នុងស្មារតីខ្មែរតែមួយ

ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង បាកាស ឧបត្ថម្ភថវិកា ១០ ម៉ឺនដុល្លារ ជូនដល់កងទ័ពជួរមុខដ៏អង់អាចក្លាហាន កំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

TOP V បង្ហាញការចូលរួមជាសកម្មក្នុងជីវិតពិត ដោយជួយសង្គ្រោះបងប្អូនខ្មែរពីសង្គ្រាមថៃឈ្លានពានទឹកដីខ្មែរ

ធនាគារ វីង បើកសាខាថ្មីក្នុងខេត្តកំពង់ធំ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុក្នុងសហគមន៍

ស្វែងរកព័ត៌មាន​ ឬវីដេអូ