អ្នកគាំទ្រ TECNO មានឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាលការថតរូប ដោយប្រើស្មាតហ្វូន និង ប្រកួតថតរូប “TECNO MASTER CLASS”

Share This

ភ្នំពេញ ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ៖ ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និង ធ្វើប្រតិបត្តិការជាង ៧០ ប្រទេសលើសកលលោក បានបង្កើតនូវការប្រកួតថតរូប កាលពីថ្ងៃទី ២៤ ខែវិចិ្ឆកា ឆ្នាំ ២០២៤។ ដោយបើកឱកាសយ៉ាងពិសេសទៅកាន់ TECNO Top Fans ចំនួន ១០ រូប មានឱកាសក្នុងការចូលរួម កម្មវិធី «TECNO MASTER CLASS» ដែលជាកម្មវិធីបណ្តុះបណ្តាលការថតរូបដោយប្រើប្រាស់ស្មាតហ្វូន និង ប្រកួតប្រជែងថតរូបដើម្បីទទួបានរង្វាន់ស្មាតហ្វូនស៊េរីថ្មីរបស់ TECNO ផងដែរ។

ក្នុងនោះក៏មាន Professional Photographer ដែលកំពុងមានឈ្មោះបោះសំឡេងគឺលោក Film Reel បានមកចែករំលែកពីបទពិសោធ ក៏ដូចជាគន្លឹះសំខាន់ៗក្នុងការថតរូបតាមរយៈទូរស័ព្ទដៃ ក៏ដូចជាផ្តល់ឱកាសឲ្យអ្នកចូលរួមមានឱកាស តេស្តសាកល្បងប្រើប្រាស់នូវស្មាតហ្វូនស៊េរីថ្មី TECNO CAMON 30S Pro ដែលជាស្មាតហ្វូនអេក្រង់កោង កំពូលធន់ បំពាក់ជាមួយកាមេរ៉ា SONY 100MP និង ប្រកួតថតរូបភាពក្រោមប្រធានបទ  «សម្រស់នៃទីក្រុងភ្នំពេញ»។ គោលបំណងនៃកម្មវិធីគឺ ដើម្បីលើកស្ទួយវិស័យថតរូបតាមរយៈទូរស័ព្ទដៃ​ និង ផ្តល់ឱកាសឲ្យអ្នកដែលនិយមចូលចិត្តការថតរូបបានបញ្ចេញស្នាដៃរបស់ខ្លួន។

គួរបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះគឺផ្តោតសំខាន់លើការថតរូបភាព។ CAMON 30S Pro ត្រូវបានបំពាក់ ជាមួយនឹងមុខងារ Ultra-Clear Mode របស់ SONY កម្រិត 100MP ដែលអាចចាប់យករូបបានយ៉ាងច្បាស់បំផុតជាមួយនឹង Detail នៃរូបភាពដែលគុណភាពខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកថតចាប់យកប្លង់បានធំទូលំទូលាយ។

លើសពីនេះ មុខងារថតរូបពេលយប់កម្រិត 50MP Super Steady Night Portrait និង មុខងារ Super Steady Shake-Resistant Photography ធានានូវគុណភាពរូបថតដ៏គួរឱ្យភ្ញាក់ផ្អើល សូម្បីតែនៅក្នុងបរិយាកាស ពន្លឺតិច និង រូបភាពដែលមានចលនាលឿន។

ចំពោះមុខងារ AI របស់ CAMON 30S Pro បានបំពាក់មុខងារដ៏សម្បូរបែប ដូចជា AI Erase លុប Object ដែលអ្នកមិនពេញចិត្តចេញពីរូបភាពដែលបានថត និង AIGC Portrait Mode អនុញ្ញាតឲ្យអ្នកបង្កើតរូបភាពបែប AI របស់ខ្លួនបានយ៉ាងស្រស់ស្អាត។

ចំណែកឯកម្មវិធីនេះ សម្រាប់ជ័យលាភីដែលផ្តិតបាននូវរូបភាពដែលប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបង្កប់នូវអត្តន័យដល់មានន័យ នៅពីក្រោយរូបភាពនោះ នឹងទទួលបានរង្វាន់ ស្មាតហ្វូនស៊េរីថ្មី TECNO CAMON 30S Pro មួយគ្រឿងភ្លាមៗផងដែរ។

វាជារឿងដ៏គួឲ្យភ្ញាក់ផ្អើលដែលបេក្ខជនជ័យលាភីលេខមួយដែលជាម្ចាស់រូបខាងលើឈ្មោះ កញ្ញា អ៊ុន ស្រីមាស មិនមែនជាអ្នកថតរូបអាជីពនោះទេ តែអាចផ្តិតយករូបភាពដ៏មានអត្ថន័យ និង ទទួលបានជ័យជំនះដោយងាយស្រួល ព្រោះថាស្មាតហ្វូន TECNO CAMON 30S Pro មានភាពឆ្លាតវៃ​ ​ជាមួយនឹងបច្ចេកវិទ្យា TECNO AI អាចចាប់យកសកម្មភាពល្អបំផុតនៃរូបថត ក៏ដូចជាកែឆ្នៃប្លង់ និង ពន្លឺអោយបានប្រសើរជាងមុន បើទោះបីលោកអ្នកមិនមែនជាអ្នកថតរូបអាជីពក៏អាចថតរូបដូចជាអ្នកថតរូបអាជីពបានដែរ។

 

រូបថតផលិតដោយ TECNO CAMON 30S Pro

TECNO CAMON 30S Pro នេះនឹងមានលក់ក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃ នេះតទៅ៖

ជាមួយទំហំផ្ទុក 256GB និង Ram 16GB(8+8) ផ្តល់ជម្រើស ២ពណ៌: មាស និង ខ្មៅ

ថែមជូនកាដូ 4 មុខ ពី TECNO ដូចជា Wireless Charger, Power Bank, Case និង Screen ការពារជាមួយតម្លៃ 239 ដុល្លារ ហើយមានជម្រើសមួយទៀត CAMON 30S តម្លៃត្រឹមតែ 199 ដុល្លារតែប៉ុណ្ណោះ។

ដើម្បីកុំឲ្យខកខានឱកាសចូលរួមកម្មវីធីជាច្រើនជាមួយ TECNO សូមចូលហ្វេសប៊ុកគ្រុបផ្លូវការ TECNO Cambodia Official Fan club ដែលមានលីងដូចខាងក្រោម ៖ https://www.facebook.com/groups/tecnocambodiaofficialfanclub

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ជាប់ត្រឹមលំដាប់រង តែ ប៊ី សុធារី និង ស៊ីដនី ម៉ារិទ្ធ មានឥទ្ធិពលនៅឆាកអន្តរជាតិមិនចាញ់ម្ចាស់មកុដ

កុំមើលរំលង! បើនៅសុខៗលេចចេញរោគសញ្ញា ៥ យ៉ាងនេះ អ្នកអាចកំពុងប្រឈមកើតជំងឺតម្រងនោម

អ្នកណាខ្លះអ៊ីចឹង! អ្នកឧស្សាហ៍ហិតបំពង់ហឺត កុំញាត់កប់ៗពេកវាជួយឱ្យស្រស់ស្រាយតែដំបូងៗ ហឺតយូរៗអាចកើតជំងឺ ៣ មុខនេះ

ធ្លាប់តែស្គាល់ឈ្មោះក្នុងសិល្បៈ ទើបដឹងថាលោកតា សង់ស៊ីស មានឈ្មោះពិតពីរោះខ្លាំងណាស់

ឆែកឡានមើលផង! បើមានរបស់ ៤ យ៉ាងនេះក្នុងឡាន ស្រូតយកចេញ ព្រោះអាចនាំអពមង្គលដល់ម្ចាស់

ព័ត៌មានបន្ថែម

ធនាគារ វីង ប្រគល់វិញ្ញាបនបត្រលុបបំណុលផ្លូវការជូនយោធិនរងរបួស

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍ពានរង្វាន់វាយកូនហ្គោល The Legends Tour ដ៏ល្បីកម្រិតពិភពលោកមកប្រកួតនៅកម្ពុជា នាខែវិច្ឆិកា

ធនាគារ វីង ប្រកាសយុទ្ធនាការថ្មី «កម្ចីឌីជីថល» ដើម្បីផ្តល់កម្ចីរហ័ស

ក្រុមហ៊ុន Leapmotor Cambodia ទទួលបានលទ្ធផលការលក់ចេញជាច្រើនគ្រឿងគួរឱ្យកត់សម្គាល់ ក្នុងការបោះជំហានចូលមកកាន់វិស័យរថយន្តអគ្គិសនីនៅកម្ពុជា អមជាមួយប្រម៉ូសិនពិសេសសម្រាប់បុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ធនាគារ វីង គាំទ្រក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលនៅកម្ពុជា

យល់ដឹងពីការអស់ឈ-ា/មរដូ-វរបស់ស្ត្រី! តើនៅពេលដល់អាយុអស់ឈ-ា/មរដូ-វ ស្ត្រីនឹងប្រឈមបញ្ហាអ្វីខ្លះ?

ពិធីបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សាលារៀនអន្តរជាតិប្រូមស៍ហ្គ្រូវកម្ពុជា» ដែលមានម៉ាកយីហោមកពីចក្រភពអង់គ្លេស

ធនាគារ វីង ឈ្នះពានរង្វាន់ «និយោជកឆ្នើមនៅតំបន់អាស៊ី» ជាលើកទី ៥

ស្វែងរកព័ត៌មាន​ ឬវីដេអូ