ផ្ទុះផ្អើលមហាជនពេក ដេត ស្រីនាឌ លុបផុសចេញ ស្របពេលស្ថាប័ន MPC បង្ហាញមុខអ្នកប្រកួតជំនួស

Share This

នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ អ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសកម្មវិធី Miss Planet Cambodia និង Miss Planet International កំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី កញ្ញា ដេត ស្រីនាឌ Miss Planet Cambodia 2024 ធ្វើពហិកាមិនប្រកួត ខណៈនៅសល់មិនប៉ុន្មានម៉ោងទៀតការប្រកួតផ្តាច់ព្រ័ត្របានមកដល់។

ក្នុងនោះដែរ រឿងរ៉ាវខាងលើកំពុងផ្ទុះការវែកញែកយ៉ាងខ្លាំង ដោយមានមហាជនជាច្រើនបានទទូចស្នើឱ្យ ដេត ស្រីនាឌ បន្តការប្រកួតដើម្បីមុខមាត់ប្រទេសជាតិ ក្នុងនាមជាម្ចាស់ផ្ទះ។ លើសពីនោះ ក៏មានមហាជនខ្លះ ចង់ឱ្យ ដេត​ ស្រីនាឌ ចេញមកបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់។

យ៉ាងណាមិញ នៅរសៀលថ្ងៃដដែលស្ថាប័ន Miss Planet Cambodia បានចេញសេចក្តីជូនដំណឹងហើយ ដោយបានបញ្ជាក់ថា ដេត ស្រីនាឌ មានបញ្ហាសុខភាពទើបមិនអាចចូលរួមប្រកួតបាន។ ម្យ៉ាងវិញទៀត ពេលនេះ លំដាប់រងទី ១ Miss Planet Cambodia 2024 កញ្ញា ខន សុវណ្ណសូនីតា នឹងត្រូវមកបន្តតួនាទីនៃការប្រកួតវិញ។

ដោយឡែក ក្រឡេកទៅមើលរូបភាព និង សារបង្ហោះឡើងរបស់ ដេត ស្រីនាឌ នៅលើផេកហ្វេសប៊ុកផ្លូវការកាលពីព្រឹកមិញ ដែលរៀបរាប់ថា៖ «ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ ដេត ស្រីនាឌ ជា​បវរកញ្ញា​ភព​ផែន​ដី​ប្រចាំប្រទេសកម្ពុជា​ Miss Planet Cambodia 2024 បានសម្រេចចិត្តថា ធ្វើពហិកាមិនចូលរួមប្រគួត Miss Planet International 2024 នេះបន្តទៀតទេ នៅ​ថ្ងៃ​ទី​ ២៧ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២៤។ នាងខ្ញុំសូមអរគុណដល់ ពុកម៉ែ បង ប្អូន លោកយាយ លោកតា ជាទីស្រលាញ់ទាំងអស់ ដែលតែងតែគាំទ្រ និង ផ្ដល់នូវកម្លាំងចិត្តមកឱ្យរូបនាងខ្ញុំតាំងពីដើមរហូតមកដល់ចំណុចមួយនេះ។ នាងខ្ញុំសូម​គោរព​អរគុណប្រជាជនកម្ពុជា» ត្រូវបានលុបចោលហើយ ក្រោយផេកផ្លូវការ Miss Planet Cambodia បានចេញសេចក្តីជូនដំណឹងនោះ៕

 

ផ្អើលពេញព្រលាន! អ្នកដំណើរ ២ នាក់មកយឺតខកជើងយន្តហោះ លេងពួយនាំគ្នារត់តាមបក់ដៃកាក់យន្តហោះដូចតាមហៅឡានក្រុង

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ខ្ជិលងូតទឹកទិញប្រើមួយទៅ! ជប៉ុនបង្កើតម៉ាស៊ីនងូតទឹកស្វ័យប្រវត្តិ គ្រាន់តែដេកស្ងៀមៗម៉ាស៊ីនជួយងូតទឹកដុសក្អែលឱ្យម៉ាចប់

ដែនដីសុវណ្ណភូមិ! បរទេសម្នាក់មកកម្ពុជាបំណងបញ្ច.ប់ជី-វិ-ត តែពេលមកដល់ប្តូរគំនិតលែងចង់ស្លា/ ប់ ព្រោះកម្ពុជាផ្តល់ភាពកក់ក្ដៅ និង ក្ដីសង្ឃឹមថ្មី

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ច្បាស់ៗ! ៤ ចំណុចនៅពីក្រោយអ្នកពូកែខ្ចីលុយមិនសង ឯម្ចាស់បំណុលបើមិនចង់អស់លុយទទេៗ ត្រូវដើរ ៣ ជំហាននេះមុន

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ព័ត៌មានបន្ថែម

សមគ្នាណាស់! ហេង វាសនា​ និង ហ្វុង កាន់តែផ្អែមល្ហែម ឯចាស់ទុំដឹងឮពេញចិត្តចាត់ទុកដូចជាគ្រួសារតែមួយ

ចាំឬទេ? តារាសម្តែង គង់ បុប្ឋា បាត់ពីសិល្បៈក្នុងស្រុកជាង ១០ ឆ្នាំ ត្រឡប់មកវិញក្តោបបានការងារភ្លែត

ការខិតខំបានសម្រេច! N.John កូនប្រុសឧកញ៉ា ព្រាប សុវត្ថិ ចេញចម្រៀងជាមួយតារារ៉េប The Game ដ៏ល្បីរបស់អាមេរិក

ស្ងាត់ៗអតីតពិធីការិនី នេត សុចរិយា ទៅរើសឈុតកូនក្រមុំត្រៀមចូលរោងការ តែមិនទាន់ដាច់ចិត្តបង្ហាញមុខអនាគតស្វាមី

ចិត្តល្អដូចឈ្មោះ! ខន សូរិយា MWC 2026 បង្កើតគម្រោង «ពន្លឺមួយ» ផ្ដោតសំខាន់ជួយដល់អ្នកមានបញ្ហាផ្លូវចិត្ត

(វីដេអូ) ស្មានមិនដល់ កក្កដា សុភ័ណ្ឌ ទម្លាយអតីតឈឺចាប់ធ្លាប់ត្រូវគេបំពា-នអស់ភាពបរិសុទ្ធកាលអាយុ ៨ ឆ្នាំ មុនមកបួសជាសង្ឃ

អ្នកគាំទ្រខំលង់ស្នេហ៍! តាមពិតតួប្រុសពន្លកថ្មី ហេង ស័ក្តា មានម្ចាស់បេះដូងហើយ ជានារីរូបស្រស់ម្នាក់

សមគ្រប់ទម្រង់! ក្រៅពីតែងខ្លួនទន់ភ្លន់ស្រស់ដូចផ្កា ឱក សុគន្ធកញ្ញា ក៏និយមលេងស្ទីលបែបរ៉ក់ ជះភាពសង្ហាទាក់ចិត្តអ្នកគាំទ្រមិនស្ទើរ

ស្វែងរកព័ត៌មាន​ ឬវីដេអូ