ប្រថុចញ៉ុចពេក! លំដាប់រងទី ២ Miss Global Cambodia 2024 បោះបង់សិទ្ធិទៅប្រកួត Miss Tourism នៅម៉ាឡេស៊ី

Share This

កាលពីរាត្រីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេស អ្នកគាំទ្រកម្មវិធី Miss Global Cambodia 2024 មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីផេកផ្លូវការ Miss Global Cambodia បានប្រកាសថា បវកញ្ញា Top 6 Miss Global Cambodia 2024 នឹងមានម្នាក់ក្លាយទៅជា Miss Tourism Cambodia 2024 ទៅចូលរួមប្រកួតនៅឯប្រទេសម៉ាឡេស៊ី។

ក្នុងនោះដែរ អ្នកគាំទ្រក៏ទន្ទឹងរង់ចាំ ចង់ដឹងថា តើក្នុងចំណោម Top 6 តើបវរកញ្ញារូបណា ទទួលបានតំណែង Miss Tourism Cambodia 2024 តំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិនោះ។

យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ កញ្ញា សារុំ ចន្ថា លំដាប់រងទី ២ Miss global Cambodia 2024 បានបង្ហោះសារបញ្ជាក់ ថានាងបានទទួលតំណែងខាងលើពីស្ថាប័ន ប៉ុន្តែដោយពេលវេលាប្រថុចញ៉ុចពេក នាងបានបោះបង់តំណែងនេះ និង ត្រូវផ្ទេរតំណែងទៅកាន់បវរកញ្ញាផ្សេងទៀត។

កញ្ញា សារុំ ចន្ថា លំដាប់រងទី ២ Miss global Cambodia 2024 បានបង្ហោះសាររៀបរាប់ថា៖ «នាងខ្ញុំបានសម្រេចចិត្តមិនចូលរួមប្រកួតក្នុងកម្មវិធី Miss Tourism នៅប្រទេសម៉ាឡេស៊ីទេ ព្រោះសល់តែរយៈពេល ៣ ថ្ងៃ ប៉ុណ្ណោះត្រូវចេញដំណើរ។ ខ្ញុំមិនទាន់បានត្រៀមអ្វីទាំងអស់ លឿនពេកហើយ! សុំទោសដល់ ND និង អ្នកទាំងអស់គ្នា»៕

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

ព័ត៌មានបន្ថែម

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

រាជិនីសំឡេង ម៉េង កែវពេជ្ជតា ទទួលយកមិនបាន ក្រោយ សុខ ស្រីមុំ បែកឆ្វេងព្រហើនហ៊ានប្រមាថអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

ស្វែងរកព័ត៌មាន​ ឬវីដេអូ