TECNO ប្រកាសចេញស្មាតហ្វូនស៊េរីថ្មី CAMON 30S Pro មានអេក្រង់កោង កំពូលធន់ បំពាក់កាមេរ៉ា Sony 100MP ក្រោមតម្លៃ 250 ដុល្លារ

Share This

ភ្នំពេញ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ៖ ក្រុមហ៊ុន TECNO បានប្រារព្ធកម្មវិធីប្រកាសចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ CAMON 30S Pro ដែលជាការម៉ូដែលចុងក្រោយបង្អស់ នៃស៊េរីស្មាតហ្វូន CAMON ដ៏ល្បីល្បាញរបស់ខ្លួនមកកក្រើកទីផ្សារស្រុកខ្មែរម្តងទៀតហើយ តាមរយៈការ Live ផ្ទាល់ នៅលើហ្វេសប៊ុកផេកផ្លូវការ TECNO Mobile កាលពីល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ នៅផ្សារទំនើប AEON Mall Phnom Penh ក្រោមវត្តមាន Miss Grand ដ៏ល្បីល្បាញ កញ្ញា ប៊ី សុធារី ពិធីករ និង ពិធីការិនីដ៏មានប្រជាប្រិយភាព លោក ជា វិបុល កញ្ញា ថន លក្ខិណា ជាមួយ Influencers ល្បីៗជាច្រើនទៀតដូច Sea Neang, លោក Film Reel, កញ្ញា Davis-ដាវីស និង Top Fans របស់ TECNO ជាច្រើនរូបផងដែរ។

គួរបញ្ជាក់ថាស្មាតហ្វូនស៊េរីថ្មីនេះ គឺជាស្មាតហ្វូនដែលមានអេក្រង់កោង កំពូលធន់ មានសមត្ថភាពក្នុងថតរូបកម្រិតខ្ពស់ ដែលបំពាក់កាមេរ៉ា SONY 100MP តម្លៃក្រោម ២៥០ ដុល្លារ ស័ក្តិសមបំផុតជាមួយយុវវ័យសម័យថ្មី។ ស្មាតហ្វូនថ្មីនេះ CAMON 30S Pro បានពង្រឹងជំហររបស់ TECNO ប្រឡូកចូលនៅក្នុងវិស័យថតរូបភាព ដោយបង្ហាញពីការ Design ក៏ទាក់ទាញ ដូចទៅនឹងកំពូលស្មាតហ្វូនកាមេរ៉ា Flagship នៃ CAMON Family ។

ស្មាតហ្វូនស៊េរីថ្មីនេះ បំពាក់ Sony កាមេរ៉ា 100MP ដែលចាប់យករូបភាពបានច្បាស់បំផុត ជាមួយនឹង 50MP ជាមួយប្រព័ន្ធទប់លំនឹងពេលថត OIS កាមេរ៉ាមុខ 50MP មុខងារ Eye-tracking focus រូបភាពល្អបំផុត។ ដោយចាប់យកការរចនារាងជារង្វង់របស់ CAMON បែប Cosmic Concentric Circles Design និង តួខ្លួនកោងសងខាង ងាយស្រួលក្នុងការចាប់កាន់។ លើសពីនេះ CAMON 30S Pro គឺជាស្មាតហ្វូន CAMON ដំបូងបង្អស់ដែលបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែ 20W ជាមួយនឹងបច្ចេកវិទ្យា Dolby Atmos ប្រព័ន្ធសំឡេងកម្រិតខ្ពស់ ហើយមានអេក្រង់កោងកំពូលធន់របស់ Cornin Gorilla Glass 5 សម្រាប់ភាពធន់ដ៏ល្អឥតខ្ចោះ។

«ការចាប់ផ្តើមនៃ CAMON 30S Pro បង្ហាញពីបទពិសោធនៃការថតរូបដ៏អស្ចារ្យ និង ទាន់សម័យ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់វ័យក្មេងរបស់ TECNO» ។ «ស្មាតហ្វូនថ្មីនេះ រួមបញ្ចូលដោយភាពច្នៃប្រឌិតបែប Trend ជាមួយ Professional ដែលធ្វើឲ្យស្មាតហ្វូនមានរូបរាងល្អឥតស្ចោះ ដោយបង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេរបស់ TECNO ក្នុងការនាំយកបច្ចេកវិទ្យាថ្មីៗនិង បន្ថែមបទពិសោធន៍ល្អដល់អ្នកប្រើប្រាស់»។ នេះជាប្រសាសន៍របស់ លោក Jack Guo នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនTECNO។

អេក្រង់កោងកំពូលធន់ ដ៏មានភាពទាក់ទាញ

CAMON 30S Pro បំពាក់អេក្រង់កោង Dual-Curved ជាលើកដំបូងក្នុងត្រកូល CAMON។ អេក្រង់កោងដ៏ទាន់សម័យនេះមានកោង 57° ដែលងាយស្រួលក្នុងការចាប់កាន់ ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវរូបរាងស្តើង និង ស្រាលជាងមុន។ ស្មាតហ្វូននេះក៏មានបំពាក់នូវកញ្ចក់ Corning Gorilla Glass 5 ដែលធានាបាននូវភាពធន់ និង រឹងមាំ។ លើសពីនេះ CAMON 30S Pro ទទួលការរចនារាងជារង្វង់ដ៏ពិសេសនៃគ្រួសារ CAMON បែបកាមេរ៉ា Classic នឹង Zoom Ring កាមេរ៉ា ដ៏ប្រណីត។

មានជម្រើស ២ ពណ៌ – ពណ៌ខ្មៅ Interstellar Grey និង មាស Pearl Gold។ CAMON 30S Pro លេចធ្លោជាគំរូនៃរចនាប័ទ្ម និង ការច្នៃប្រឌិត។

ការថតរូបភាពដ៏អស្ចារ្យជាមួយនឹងមុខងារ AI ដ៏សម្បូរបែប

ការផ្តោតសំខាន់របស់ស៊េរី CAMON លើការថតរូបភាព CAMON 30S Pro ត្រូវបានបំពាក់ជាមួយនឹងមុខងារ Ultra-Clear Mode របស់ SONY កម្រិត 100MP ដែលអាចចាប់យករូបបានយ៉ាងច្បាស់បំផុត ជាមួយនឹង Detail នៃរូបភាពដែលគុណភាពខ្ពស់ ដែលអនុញ្ញាតឱ្យអ្នកថតចាប់យកប្លង់បានធំទូលំទូលាយ។ លើសពីនេះ មុខងារថតរូបពេលយប់កម្រិត 50MP Super Steady Night Portrait និង មុខងារ Super Steady Shake-Resistant Photography ធានានូវគុណភាពរូបថតដ៏គួរឱ្យភ្ញាក់ផ្អើល សូម្បីតែនៅក្នុងបរិយាកាស ពន្លឺតិច និង រូបភាពដែលមានចលនាលឿន។ លើសពីនេះ ទូរស័ព្ទនេះមានកាមេរ៉ាខាងមុខទំហំ 50MP Ultra-Clear ជាមួយនឹងមុខងារ Auto Eye-Tracking ដែលនាំមកជូនអ្នកប្រើប្រាស់នូវបទពិសោធថតរូប Selfie ដែលមានគុណភាពខ្ពស់ និង អាចឱ្យអ្នកប្រើប្រាស់ចាប់យករូបភាព Selfie ច្បាស់បំផុត ដែលរក្សា detail នៃរូបភាពបានល្អឥតខ្ចោះ។

ចំពោះមុខងារ AI របស់ CAMON 30S Pro បានបំពាក់មុខងារដ៏សម្បូរបែប ដូចជា AI Erase លុប Object ដែលអ្នកមិនពេញចិត្តចេញពីរូបភាពដែលបានថត និង AIGC Portrait Mode អនុញ្ញាតឲ្យអ្នកបង្កើតរូបភាពបែប AI របស់ខ្លួនបានយ៉ាងស្រស់ស្អាត។

បំពាក់បច្ចេកវិទ្យាថ្មី ទៅលើថាមពលថ្ម និង កម្លាំងម៉ាស៊ីន

ទោះបីជាស្មាតហ្វូននេះមានរាងស្តើង និង ទម្ងន់ស្រាលក៏ដោយ CAMON 30S Pro មានថាមពលថ្ម 5,000mAh ដែលធានានូវថាមពលថ្មប្រើប្រាស់បានយូររហូតដល់ 1.25 ថ្ងៃ (30 ម៉ោង)។ ទន្ទឹមនឹងនោះ វាមានសមត្ថភាពក្នុងការសាកថ្មលឿន 45W Super Charge ដែលផ្តល់ការសាកពេញក្នុងរយៈពេលត្រឹមតែ 55 នាទីប៉ុណ្ណោះ។ ជាមួយនឹងការធនាលើថាមពលថ្មរយៈពេល 4 ឆ្នាំ ដោយការសាកថ្មយ៉ាងហោចណាស់ 1600 Circle ខណៈពេលដែលរក្សាគុណភាពថ្មបានដល់ 80%។

បន្ថែមលើថាមពលថ្មដែលប្រើប្រាស់បានយូរជាងមុន វាក៏ជាស្មាតហ្វូនដំបូងបង្អស់របស់ TECNO ដែលបំពាក់បច្ចេកវិទ្យាសាកថ្មឥតខ្សែមិនធ្លាប់មាន អនុញ្ញាតឱ្យអ្នកប្រើប្រាស់សាកថ្មបានយ៉ាងងាយស្រួល ដោយគ្រាន់តែដាក់វានៅលើបន្ទះសាកឥតខ្សែដែលមានថែមជូនស្រាប់នៅក្នុងប្រអប់។

ស្មាតហ្វូនថ្មីនេះបំពាក់អេក្រង់កោង Amoled 120Hz បង្ហាញកម្រិតច្បាស់ DCI-P3 វាបង្កើតពណ៌រស់រវើក អំណោយផលដល់ការកម្សាន្ត ដូចមើលវីដេអូ និង ប្រើប្រាស់ Social Media ជាមួយនឹងគុណភាពបង្ហាញខ្ពស់ ជាមួយនឹងបទពិសោធដ៏អស្ចារ្យប្រព័ន្ធសំឡេង Dolby Atmos ដែលជំនួយលើការលេងហ្គេម ការចាក់វីដេអូ និង ការស្តាប់តន្ត្រី។

CAMON 30S Pro ត្រូវបានបំពាក់ដោយបន្ទះឈីប 4G ដែលមានដំណើរការលឿនជាងមុន របស់ MediaTek គឺ MediaTek G100 ដែលទំហំ 6nm។ បន្ទះឈីបកម្រិតខ្ពស់នេះមិនត្រឹមតែមាន turbocharges ដំណើរការរលូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពថាមពល 30% បើប្រៀបធៀបទៅនឹង 12nm G96។

TECNO CAMON 30S Pro នេះ នឹងមានលក់ក្នុងទីផ្សារកម្ពុជាចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា នេះតទៅ៖
-ជាមួយទំហំផ្ទុក 256GB និង Ram 16GB(8+8) ផ្តល់ជម្រើស ២ពណ៌ ៖ មាស និង ខ្មៅ
-ថែមជូនកាដូ 4 មុខ ពី TECNO ដូចជា Wireless Charger, Power Bank, Case និង Screen ការពារ
-ជាមួយតម្លៃ 239 ដុល្លារ ហើយមានជម្រើសមួយទៀត CAMON 30S តម្លៃត្រឹមតែ 199 ដុល្លារ។

គួរកត់សម្គាល់ថា ក្រុមហ៊ុន TECNO ជាប្រេនស្មាតហ្វូន លំដាប់ពិភពលោក ដែលកំពុងកក្រើកទីផ្សារកម្ពុជា និង ធ្វើប្រតិបត្តិការជាង ៧០ ប្រទេសលើសកលលោក ។
សូមតាមដាន ហ្វេសបុកផេក TECNO MOBILE [https://www.facebook.com/TECNOMobileCambodia]
ឬ ចូលគ្រុប TECNO Cambodia Official Fan club [https://www.facebook.com/groups/tecnocambodiaofficialfanclub] ដើម្បីទទួលព័ត៌មានថ្មី និង រង្វាន់ដ៏ក៏សន្ធឹកសន្ធាប់ពី TECNO៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ