(វីដេអូ) មួយម៉ាត់ៗច្បាស់ៗ! នេះជាចម្លើយ Top 6 បង្ហាញពីចំណេះដឹង ធ្វើឱ្យកញ្ញា ខុន ស្រីខួច ឈ្នះមកុដ Miss Global Cambodia 2024

Share This

នៅរាត្រីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ កម្មវិធីប្រកួតសម្រស់ Miss Global Cambodia 2024 បានប្រកាសរកឃើញរាជិនីគ្រងមកុដហើយ គឺបានទៅលើកញ្ញា ខុន ស្រីខួច ជាបេក្ខនារីតំណាងឱ្យខេត្តបាត់ដំបង។

បើនិយាយពី Miss Global Cambodia 2024 កញ្ញា ខុន ស្រីខួច មានទាំងសមត្ថភាព រូបសម្រស់ និង ចំណេះដឹង លេចធ្លោខ្លាំង ដែលចំណុចទាំងអស់នេះហើយ ទើបធ្វើឱ្យ ស្រីខួច អាចយកឈ្នះចិត្តគណៈកម្មការ ក៏ដូចជាទស្សនិកជន រហូតក្លាយជាម្ចាស់មកុដ Miss Global Cambodia ថ្មីប្រចាំឆ្នាំ ២០២៤ ហើយកញ្ញាក៏ត្រៀមខ្លួនតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិផងដែរ។

ដោយឡែក ក្រឡេកទៅកាន់ការឆ្លើយសំណួរ ខណៈកំពុងស្ថិតក្នុង Top 6 នោះដែរ កញ្ញា ខុន ស្រីខួច ទទួលបានសំណួរពីគណៈកម្មការថា ៖ «បើប្អូនក្លាយទៅជាស្ត្រីម្នាក់ ដែលមានឥទ្ធិពលនៅក្នុងសង្គម តើប្អូននឹងធ្វើអ្វីមុនគេ?»។ ចង់ដឹងថាចម្លើយរបស់កញ្ញា ខុន ស្រីខួច ឆ្លើយបានល្អខ្លាំងកម្រិតណា រហូតធ្វើឱ្យនាងឈ្នះបានមកុដនោះ សូមមកអានចម្លើយដុលទាំងស្រុងដែលយើងបានដកស្រង់ចេញពីវីដេអូ ខណៈពេលកញ្ញាកំពុងប្រកួតដូចខាងក្រោម។

កញ្ញា ខុន ស្រីខួច បានឆ្លើយថា ៖ «ប្រសិនបើនាងខ្ញុំ គឺជាស្ត្រីម្នាក់មានឥទ្ធិពលនៅក្នុងសង្គម នាងខ្ញុំនឹងធ្វើការបង្កើតអង្គការមួយដែលមានការថែរក្សា និង ព្យាបាលអ្នកជំងឹបាក់ទឹកចិត្ត ព្រោះសព្វថ្ងៃនេះ នាងខ្ញុំសង្កេតឃើញថាជំងឺបាក់ទឹកចិត្តនៅក្នុងប្រទេសកម្ពុជា គឺកាន់តែកើនឡើងជាយថាប្រភេទ ដូច្នេះហើយការដែលក្លាយទៅជាស្ត្រីមួយរូបដែលមានឥទ្ធិពលនៅក្នុងសង្គមនោះ ប៉ុន្តែគួបផ្សំជាមួយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និង បងៗជំនួយធំមួយចំនួន ដើម្បីលុបបំបាត់នូវការគិតអវិជ្ជមាន នូវការគិតបញ្ចប់ជីវិតខ្លួនឯង គឺវានឹងល្អប្រសើរឡើង ហើយប្រទេសកម្ពុជាពោរពេញដោយធនធានមនុស្ស។ ពាក្យថាខ្ញុំមិនអីទេ ខ្ញុំចង់នៅភាពស្ងប់ស្ងាត់ម្នាក់ឯង ខ្ញុំអាចទៅរួច វាគ្រាន់តែជាការយកលេសរបស់ពួកគេតែប៉ុណ្ណោះ ដើម្បីពន្យារនៃការបាត់បង់ជីវិតរបស់ពួកគេ ស្ពានជ្រោយចង្វារ គឺជាស្ពានដែលចម្លងយុវជន និង យុវតីកម្ពុជារាប់លាននាក់ វាមិនមែនជាស្ពាននៃការបញ្ចប់ជីវិតចុងក្រោយរបស់ពួកគេនោះទេ។ ប្រសិនបើនាងខ្ញុំ គឺជាអ្នកដែលមានឥទ្ធិពល គឺជាស្ត្រីដែលអាចកែប្រែរឿងអវិជ្ជមានមួយនេះបាន នាងខ្ញុំនឹងនាំមកនូវសន្តិភាព និង ក្លាយទៅជាអ្នកដឹកនាំមួយទៅដោយភាពស្មោះត្រង់ សូមអរគុណ»៕

សូមទស្សនា វីដេអូខាងក្រោម៖

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ឃើញក្នុងវីដេអូ Troll មុខនៅក្មេងៗ តែតួអង្គ «អាក្លូ» និង «អាកច់» ពិតប្រាកដម្នាក់ៗមានវ័យសុទ្ធតែក្បែរ ៥០ ឆ្នាំហើយ

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

មកដឹងហេតុផលសំខាន់ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការផ្សាយផ្ទាល់ (Live) នៅតំបន់យោធាថៃរាយបន្លាលួស

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

ព័ត៌មានបន្ថែម

តារាចម្រៀងជើងចាស់ សុះ ម៉ាច ថានៅតែក្រាញននៀលសិល្បៈមិនទៅណា ព្រោះក្ដីស្រឡាញ់ និង ការដឹងគុណ

ទើបប្រឡូកប៉ុន្មានឆ្នាំ! ជីហ្ស័ង មានទេពកោសល្យខ្លាំង ទទួលបានពានរង្វាន់ផ្នែកសម្ដែងល្អលំដាប់អន្តរជាតិពីអូស្រា្ដលី

ប្រឹងឡើងប្អូនៗ! ជិតដល់ថ្ងៃប្រឡងបាក់ឌុប ឱក សុគន្ធកញ្ញា ផ្ញើសារទៅកាន់ប្អូនៗ អានហើយមានកម្លាំងប្រឹស

សិល្បករចេញមុខបន្តបន្ទាប់ សូម្បីអ្នកនាង យុគ ចិន្តា ធ្លាប់តែស្ងប់ស្ងាត់ ក៏ឈឺឆ្អាលចំពោះទង្វើប្រហើនរបស់តារាភាពយន្ត សុខ ស្រីមុំ ដែរ

រាជិនីសំឡេង ម៉េង កែវពេជ្ជតា ទទួលយកមិនបាន ក្រោយ សុខ ស្រីមុំ បែកឆ្វេងព្រហើនហ៊ានប្រមាថអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) គ្រាប់ពេជ្រកម្ពុជា! ត្រឹម ១ ឆ្នាំ កុមារី Hamelet Vanessa ដណ្ដើមបានមកុដលើឆាកអន្តរជាតិធំៗ ២ ជូនមាតុភូមិ

អ៊ឹម ជីវ៉ា និង ឌួង ហ្សូរីដា ប្រតិកម្មខ្លាំង ឆ្លើយតបទៅអតីតតារាភាពយន្ត សុខ ស្រីមុំ ដែលហ៊ានប្រើសម្ដីប្រមាថដល់អង្គព្រះមហាក្សត្រ និង ហ្លួងម៉ែ

(វីដេអូ) ទូកទៅ កំពង់នៅ! សិល្បករចូលរួមកុះករ និង បំពាក់កម្រងផ្កាលើរូបថតលោក កៅ សីហា ក្នុងឱកាសសម្ពោធរឿង «ភូមិគ្រឹះអាគម»

ស្វែងរកព័ត៌មាន​ ឬវីដេអូ