អាប់ឌែតថ្មី! ករណីក្មេងប្រុសអាយុ ៤ ឆ្នាំរបួសចំភ្នែកក្នុងសាលាឯកជនមួយ ពេលនេះត្រូវម្ដាយបង្ហាញស្ថានភាពកូន និង ប្រកាសប្តឹងម្ចាស់សាលា ក្រោយគ្មានដំណោះស្រាយ

Share This

កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ មានគណនីស្រ្តីជាម្ដាយមួយរូប មានឈ្មោះ Kanha Joly បានបង្ហោះសារ និង រូបភាព រកភាពស្អាតស្អំ និង យុត្តិធម៌ជូនកូនប្រុសរបស់ខ្លួនទាំងក្តីឈឺចាប់ ក្នុងករណីកូនប្រុសរបស់ខ្លួន ដែលមានអាយុ ៤ ឆ្នាំ រងរបួសត្រង់ភ្នែកខាងឆ្វេង បន្ទាប់ពីត្រូវបានចាក់ធ្លុះកញ្ចក់ចំគ្រាប់ភ្នែក ដោយសិស្សផ្សេងក្នុងថ្នាក់មត្តេយ្យសិក្សា នៃសាលាឯកជនមួយ ក្នុងរាជធានីភ្នំពេញ។

បន្ទាប់ពីការបង្ហោះបែបនេះកន្លងទៅបានប្រមាណជាង ១ ខែ ពោលគឺនៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ស្ត្រីជាម្ដាយដែលមានគណនីឈ្មោះ Kanha Joly បានបង្ហោះរូបភាពពីស្ថានភាពកូនប្រុសនាពេលបច្ចុប្បន្ន ព្រមទាំងសូមឱ្យបងប្អូនជួយ share ចែករំលែកដើម្បីជួយរកភាពស្អាតស្អំ និង យុត្តិធម៌ដល់កុមារវ័យ ៤ ឆ្នាំ។

ស្ត្រីជាម្ដាយ បានបង្ហោះរូបភាពកូនប្រុសភ្ជាប់ជាមួយសារថា ៖ «ខ្ញុំមិនជឿថាប្រទេសនេះគ្មានច្បាប់ការពារជនរងគ្រោះដូចកូនខ្ញុំ ដែលមានអាយុ ៤ ឆ្នាំ របួសភ្នែកធ្ងន់ធ្ងរក្នុងម៉ោងសិក្សាដោយគ្មានការគិតគូសង្គ្រោះ និង មិនផ្តល់ព័ត៌មានមកអាណាព្យាបាលភ្លាមៗនោះទេ។ ខ្ញុំក៏មិនជឿថា ជនខ្វះការទទួលខុសត្រូវ ខ្វះគុណធម៌ដូចអ្នកគ្រប់គ្រងសាលារៀនសុវណ្ណភូមិចំការដូង ១ លើករណីកូនខ្ញុំអាចគេចវេស និង ធ្វើតាមអំពើចិត្តក្នុងវិស័យអប់រំ ដែលកំពុងតែធ្វើកំណែទម្រង់ស៊ីជម្រៅនោះទេ។ ថ្ងៃនេះ ខ្ញុំប្តឹងជាផ្លូវការបុគ្គលជាម្ចាស់សាលានេះទៅតាមនីតិវិធីច្បាប់ ក្រោយគ្មានទំនួលខុសត្រូវសមស្រប ក្រោយការរង់ចាំ ទ្វេភាគី ១ ខែ និង ត្រីភាគីជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាង ១ ខែបន្ថែមទៀតកន្លងមក»

សូមរំឭកផងដែរថា បើគិតត្រឹមថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ តាមរយៈការឱ្យដឹងពីគណនីហ្វេសប៊ុកឈ្មោះ Nhep Rattana ដែលត្រូវជាឪពុកកុមាររងគ្រោះបានបញ្ជាក់ថា ករណីកូនរបស់លោកអាយុ ៤ ឆ្នាំ ដែលរងគ្រោះថ្នាក់ចំភ្នែកធ្ងន់ធ្ងរនៅក្នុងថ្នាក់រៀនសាលាឯកជនមួយខាងលើនេះ គឺមានរយៈពេល ១ ខែគត់ហើយ ដោយមិនទាន់មានការទទួលខុសត្រូវនៅឡើយទេ៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

(វីដេអូ) អាយុ ៣៥ ឆ្នាំនៅតែមិនខ្វល់ខ្វាយរឿងគូស្រករ! សុខ ពិសី មិនគេចសំណួរទៀតទេ សម្រេចចិត្តឆ្លើយច្បាស់ៗ ពេលមានគេសួរថាថ្ងៃណាយកប្ដី

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ព័ត៌មានបន្ថែម

ថ្ងៃស៊យ! ធ្លាក់ចូលអណ្តូងកណ្តាលព្រៃ ក្នុងនោះសុទ្ធតែពស់ តែខំតោងថ្មនៅជញ្ជាំងអណ្តូងអស់ ២ ថ្ងៃ ព្រោះនឹកដល់មនុស្សមុខ ៣ នាក់

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

ប្រុងប្រយ័ត្ន! ថ្នាំស៊ីរ៉ូក្អក ២ ប្រភេទនេះ ត្រូវអាជ្ញាធរឥណ្ឌាប្រកាសហាមប្រាមឈប់ឱ្យប្រើ បន្ទាប់ពីមានកុមារច្រើននាក់បាត់បង់ជី.វិត

ថ្ងៃនេះសែនព្រះខែហើយ! មកដឹងពីរបៀបសែនយកងូវហេង ម៉ោងពេលល្អដើម្បីអុជធូប តែសម្រាប់អ្នកឆ្នាំខាល និង ឆ្នាំ ៣ នេះ ត្រូវមើលមែនទែនមុនអុចធូប

(វីដេអូ) មិនលំៗទេ! វិលចូលសប្តាហ៍ថ្មី បេក្ខជនផ្ងារជើងព្រាត ព្រោះគណៈកម្មការពញ្ញាក់អារម្មណ៍ស៊កវិញ្ញាសាគណិតវិទ្យា ឱ្យធ្វើប្រមាណវិធីស្តែងៗលើឆាក

អ្នករស់នៅជិតព្រំដែន សូមប្រញាប់ប្ដូរលុយបាតថៃ ជាប្រាក់រៀល ឬដុល្លារវិញ ព្រោះពេលខាងមុខនឹងរងការខាតបង់ធ្ងន់ធ្ងរ និង អាចក្លាយជាចំណុចខ្សោយ

បរទេស! អ្នកភូមិជាង ៥០ នាក់ ពុលបាយខជើងជ្រូក ក្អួតផងរាកផងពេញមន្ទីរពេទ្យ ក្រោយហូបនៅកន្លែងបុណ្យស-ពមួយ

ស្វែងរកព័ត៌មាន​ ឬវីដេអូ