ជាការពិតណាស់ នៅក្នុងថ្ងៃពិធីមង្គលការរបស់លោក ប៉ាន់ ខែមម៉ានូ តួឯកប្រុសក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» ដែលបានរៀបចំនៅឯទឹកដីខេត្តតាកែវ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ ពោរពេញដោយស្នាមញញឹមរីករាយ ដោយមង្គលការរបស់លោក និង ភរិយាមានការចូលរួមច្រើនពីសំណាក់ភ្ញៀវកិត្តិយស។ លើសពីនោះទៀតសោត ក៏មានការបង្ហោះសារជូនពរជាបន្តបន្ទាប់ ពីសំណាក់អ្នកគាំទ្រដល់គូស្វាមីភរិយាថ្មីថ្មោងនេះទៀតផង។
ដោយឡែក ក្រឡេកទៅមើលដៃគូសម្តែងក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» គូជីវិតមេបញ្ជាការ សំរេច គឺអ្នកគ្រូពេទ្យ រ៉ានី ឯណោះវិញ ក៏មិនខកខានក្នុងការចូលរួមពិធីមង្គលជ័យរបស់ដៃគូដែរ។ ក្នុងនោះ អ្នកនាង ហ៊ិន ច័ន្ទនិរ័ត្ន បានអញ្ជើញចូលរួមពិធីមង្គលការជាមួយស្វាមី ព្រមទាំងបង្ហោះសារជូនពរយ៉ាងមានន័យទៀតផង។
អ្នកនាង ហ៊ិន ច័ន្ទនិរ័ត្ន បានសរសេរថា ៖ «អបអរសារទរ ប៉ាន់ ខែមម៉ានូ តួអង្គទាំងពីរការអស់ហើយ»។ ភ្លាមនោះ ក្រឡេកទៅមើលកូនកំលោះជាម្ចាស់សាមីខ្លួនវិញ បានចូលមកខមមិនបែបលេងសើចចំអន់ទៅដៃគូសម្តែងមួយរូបទៀត គឺអ្នកគ្រូពេទ្យ តី ដែលសម្តែងដោយកញ្ញា ណាក់ ស្រីណា ថា ៖ «តួឯកទាំងពីរមានគូហេីយ នៅឡេីយគូបន្ទាប់សូមជូនពរអ្នកគ្រូពេទ្យតី Nak Sreyna ការឆ្នាំក្រោយ»៕