(វីដេអូ) អ្នកនៅខ្មែរកំពុងត្រៀមអបអរឈុតធំ ស្រាប់តែ ប្រាសាទ ដាវីន បង្ហើបរឿងយ៉ាងភ្ញាក់ផ្អើលមួយ ក្រោយចុះពីឆាកប្រកួតភ្លាមៗ

Share This

មកទល់ពេលនេះ ស្រ្តីដ៏មានសក្កានុពល ប្រាសាទ ដាវីន នៅតែធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាទូទាំងប្រទេសចែករំលែកអបអរពេញបណ្ដាញសង្គម ដោយមិនទាន់បាត់រំភើបនៅឡើយជាមួយលទ្ធផលរបស់អ្នកនាងលើអន្តរជាតិ Miss Universe 2024 ម្សិលមិញនេះ។

ដ្បិតតែមិនអាចមានឱកាសចូលដល់ Top ជ្រៅ ដោយបានត្រឹមតែ Top 30 មែន ប៉ុន្តែអ្នកនាងក៏អាចបំបែកកំណត់ត្រាប្រវត្តិសាស្រ្តកម្ពុជាឈានចូល Top លើកដំបូងនៃកម្មវិធី Miss Universe ហើយនេះជាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាដែលមានបវរកញ្ញាអាចធ្វើបាន ខណៈកម្ពុជាទើបតែបោះជំហានចូលរួមប្រកួតបានចំនួន ៨ លើកនោះ។

ក្នុងការប្រកួតកម្មវិធីអន្តរជាតិដ៏អស្ចារ្យនេះដែរ ក្រៅពីទទួលបានឱកាសចូល Top 30 នៃ Miss Universe 2024 បើគិតពីលទ្ធផលសរុបដែលបវរកញ្ញាអ្នកនាង ប្រាសាទ ដាវីន ទទួលបានដោយការប្រឹងប្រែងលើឆាកអន្តរជាតិនេះ និង មានការជ្រោមជ្រែងពីអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាតាំងពីដំណើរការប្រកួតមក គឺអ្នកនាងបាននាំយកលទ្ធផលល្អៗលើកមុខមាត់ប្រទេសផ្សេងទៀតដូចជា៖

– Top 30 Miss Universe 2024

– Gold Winner Voice for Change Award

– Top 3 Fan Vote Category of the Fan Vote

– Top 20 Best Make Up

យ៉ាងណាមិញ ក្រឡេកទៅមើលអ្នកនាង ប្រាសាទ ដាវីន ក្រោយពីបញ្ចប់ការប្រកួតចុះពីឆាកវគ្គផ្ដាច់ព្រ័ត្រភ្លាម ក៏បានឃើញអ្នកនាងឡាយវីដេអូលើហ្វេសប៊ុកនិយាយជាមួយអ្នកគាំទ្រជុំវិញរឿងរ៉ាវនៃការប្រកួត និង លទ្ធផលដែលអ្នកនាងទទួលបានពីលើឆាកមួយនេះ។

ក្នុងនោះ អ្វីដែលរឹតតែធ្វើឱ្យមហាជនអ្នកគាំទ្រកម្ពុជាចាប់អារម្មណ៍ចែករំលែកខ្លាំង និង រំភើបចិត្តជំនួសអ្នកនាង ខណៈបានស្ដាប់ការរៀបរាប់របស់អ្នកនាងឱ្យដឹងថា បន្ទាប់ពីទទួលបានឱកាសចូល Top ៣០ នេះហើយ គឺកម្ពុជាយើងទទួលបានការចាប់អារម្មណ៍ខ្លាំងពីខាងកម្មវិធី ដែលអ្នកនាងអាចនៅមានឱកាសបន្តសកម្មភាពជាមួយ Miss Universe ថែមទៀត ដោយខាងម្ចាស់កម្មវិធីផ្ទាល់គឺ លោកស្រី Anne ចង់អញ្ជើញអ្នកនាងទៅស្ថាប័ន MU នៅឯប្រទេសថៃ និង ចង់សម្ភាសចង់ស្គាល់ពីកម្ពុជាឱ្យបានច្រើនជាងនឹងទៀតផង៕

សូមចុចទីនេះទស្សនាវីដេអូ៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានបន្ថែម

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ