គ្រុឌគុនខ្មែរ ចេញទៅផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសក្រិកដែលជាប្រទេសដើមកំណើតកីឡាអូឡាំពិក

Share This

ដោយមានកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាអាស៊ីប្រទេសក្រិច ដែលមានការឧបត្ថម្ភជ្រោមជ្រែងពីគ្រុឌ ក្នុងការរៀបចំព្រឹត្តិការណ៍គ្រុឌគុនខ្មែរ នាំយកគុនខ្មែរព្រមជាមួយ នឹងអរិយធម៌ដ៏ចំណាស់របស់ខ្មែរ ទៅផ្សព្វផ្សាយនៅក្នុងប្រទេសដែលមានអរិយធម៌ដ៏ចំណាស់ បែបស៊ីវិល័យដូចគ្នា ក្នុងតំបន់ប៉ែកអ៊ឺរ៉ុប នោះគឺប្រទេសក្រិច ដែលជាកន្លែងកំណើតនៃប្រជាធិតេយ្យ, ទស្សនៈវិទ្យា, វិទ្យាសាស្រ្តនយោបាយ និងជាពិសេស ដើមកំណើតនៃកីឡាអូឡាំពិក។

លើកពីនេះពីគ្រុឌ នឹងធ្វើឱ្យអន្តរជាតិស្គាល់ពីក្បាច់គុនខ្មែរកាន់តែច្បាស់ សម្រាប់ការប្រកួតនេះ នឹងជួយបង្កើនកេរ្តិ៍ឈ្មោះ និងលើកតម្កើងគុនខ្មែរ ឱ្យកាន់តែល្បីល្បាញទូទាំងពិភពលោក។ គួរបញ្ជាក់ថា គ្រុឌ កំពុងតែនាំយកកីឡាករគុនខ្មែរជាច្រើនចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីបំផុស នឹងលើកស្ទួយវិស័យកីឡាគុនខ្មែរ ហើយគ្រុឌ នឹងធ្វើឱ្យគុនខ្មែរមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ ដែលជាឱកាសសម្រាប់កីឡាករ ក្នុងការស្រង់បទពិសោធន៍ ហើយក៏ជាកិច្ចខិតខំរបស់ គ្រុឌ ជាមួយសហព័ន្ធប្រដាល់គុនខ្មែរ ក្នុងការអភិឌ្ឍន៍គុនខ្មែរផងដែរ។

យោង តាមប្រសាសន៍ របស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ ថា នេះជាកិច្ចសហប្រតិបត្តិការណ៍លើកដំបូងបង្អស់ក្នុងប្រវត្តសាស្រ្តគុនខ្មែរ ក្នុងការសហការលក្ខណៈសហព័ន្ធគុនខ្មែរ និង សហព័ន្ធកីឡាអាស៊ីប្រទេសក្រិក ក្នុងការប្រគួតក្បាច់គុនខ្មែរ (ច្បាប់គុនខ្មែរ) និងផ្សព្វផ្សាយគុនខ្មែរនៅក្រៅប្រទេស ជាពិសេសទ្វីបអ៊ឺរ៉ុប។ លោកបានបន្តទៀតថា ការផ្សព្វផ្សាយលើកនេះគឺធ្វើឲ្យប្រជាជនក្រិក ចាប់ផ្តើមស្គាល់គុនខ្មែរ និង អាចងាកមកហ្វឹកហាត់ក្បាច់គុនខ្មែររបស់យើង ហើយនេះជាទស្សនៈវិស័យចំគោលដៅដែលសហព័ន្ធកំពុងគិតគូរ និង ជុំរុញបន្ថែម ហើយយើងសង្ឃឹមថា​ សកម្មភាពភ្សព្វផ្សាយទាំងអស់គ្នា នឹងធ្វើឲ្យពិភពលោកស្គាល់គុនខ្មែរកាន់តែច្រើន ឈរជើងលើឆាកអត្តរជាតិ និង អាចឈានទៅដល់មានក្នុងកីឡាអូឡាំពិក នាពេលអនាគត។

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈគ្រុឌ តែងតែជួយវិស័យគុនខ្មែរ ទាំងក្នុងប្រទេស តាមរយៈការរៀបចំប្រដាល់គ្រុឌគុនខ្មែរ , ការជ្រោមជ្រែងឧបត្ថម្ភកីឡាករទៅប្រគួតនៅក្រៅប្រទេសដូចជាជប៉ុន, ម៉ាឡេស៊ី, ឡាវ, អូស្រ្តាលី, ណូវែលហ្សឺឡង់,ជាដើម ។​បន្ថែមពីនេះទៀត គឺតែងតែជួយឧបត្ថម្ភជារឿយៗ ទៅកីឡាករគុនខ្មែរ បុគ្គលិកធ្វើការក្នុងវិស័យគុនខ្មែរ ដែលជួយជីវភាពកីឡាករគុនខ្មែរ​ឲ្យកាន់តែប្រសើរឡើង និងជួយគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិ ដែលអាចធ្វើឲ្យវិស័យប្រដាល់គុនខ្មែរ កាន់តែទទួលបានការគាំទ្រ និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

សូមចូលរួមទស្សនា និងគាំទ្រកីឡាករគុនខ្មែរ ជាមួយគ្រុឌ ក្នុងការប្រកួតអន្តរជាតិ KRUD KUN KHMER TO GREECE ដ៏អស្ចារ្យ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុង Heraklion កោះ Crete ប្រទេសក្រិក នាវេលាម៉ោង ៦ល្ងាចប្រទេសក្រិក ត្រូវនឹងម៉ោង ១០យប់នៅប្រទេសកម្ពុជា ដែលមានការផ្សាយផ្ទាយតាមកញ្ចាក់ទូរទស្សន៍ជាតិកម្ពុជា និងហ្វេសប៊ុកផ្លូវការ របស់ TVK Sport, Krud Energy និង សហព័ន្ធប្រដាល់គុនខ្មែរ​៕

#គ្រុឌថែអត្តសញ្ញាណខ្មែរ នាំគុនខ្មែរល្បីលើឆាកអន្តរជាតិ

#គាំទ្រគុនខ្មែរជាមួយគ្រុឌ

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

មិនបាច់ទៅដល់ក្រិច! ហាងកាហ្វេថ្មីចែសមួយទើបបើកនៅសៀមរាប មានប្លង់ថតរូបស្អាតៗ ដូចលើកោះ Santorini ពិតៗ

ស្រុះដៃគ្នាណាស់! អ្នកគាំទ្រនាំគ្នាចំណាយប្រាក់ Vote ដើម្បីឱ្យ ហ្វីយ៉ាតា អាចឡើងដល់ Top MU 2025

អាយុគ្រាន់ជាតួលេខ! លោកតាអាយុ ១១០ ឆ្នាំ កាន់ដៃកូនក្រមុំវ័យឃ្លាតគ្នា ៨៣ ឆ្នាំចូលរោងការ ផ្អើលអស់អ្នកភូមិផង

មិនគួរឱ្យជឿ! បុរសឥណ្ឌាម្នាក់ ផឹកប្រេងម៉ាស៊ីនជំនួសទឹក ៧-៨ លីត្ររាល់ថ្ងៃ ជាង ៣០ ឆ្នាំមិនដែលឈឺចូលពេទ្យ

ចុងឆ្នាំនេះ អ្នកសិល្បៈ ៣ គូ បានប្រកាសកំណត់ខែឆ្នាំចូលរោងជ័យបញ្ចប់ភាពនៅលីវយ៉ាងរំភើប

ព័ត៌មានបន្ថែម

សោកស្ដាយ ទើបរៀបការថ្មីថ្មោង! កីឡាករបាល់ទាត់ជនជាតិព័រទុយហ្គាល់ម្នាក់ ជាអតីតមិត្តរួមក្រុម Ronaldo ជួបគ្រោះថ្នា..ក់បាត់បង់ជី-វិ-ត នៅអេស្ប៉ាញ

ជ័យជម្នះរបស់ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា លើប្រទេសហ្គាំ ១-០ បានសាងជាប្រវត្តិសាស្ត្រថ្មី សម្រាប់បាល់ទាត់នារីកម្ពុជា និងអ្នកគាំទ្រកម្ពុជា

កីឡាករបាល់ទាត់របស់ចិនម្នាក់ ស្លា./ប់ទាំងវ័យក្មេង ក្រោយពីត្រូវគេអុកមួយជង្គង់ចំក្បា..ល អំឡុងពេលហ្វឹកហាត់

(វីដេអូ) ផ្ទុះចាប់អារម្មណ៍សកម្មភាព Melia និង តារាស្រី Mai Davika ជួបរាក់ទាក់គ្នាជិតដិតខ្លាំង

សន្ទុះការគាំទ្រក្រុមជម្រើសបាល់ទាត់កម្ពុជា មានការកើនឡើង ក្រោយជ័យជំនះរបស់ក្រុមបាល់ទាត់នារីកម្ពុជា

តស់ ៧ យប់នេះ! មកទស្សនាបាល់ទាត់នារីកម្ពុជា ជុំគ្នានៅ សួនវឌ្ឍនៈ កាពីតាលឡាយហ្វ៍ស្តាយផាក!

ស្វែងរកព័ត៌មាន​ ឬវីដេអូ