(វីដេអូ) សំពះផ្ទឹមបណ្ដើរ ហេង នរៈកក្កដា ទឹកភ្នែករលីងរលោងបណ្ដើរ ព្រោះអវត្តមានអ្នកមានគុណទាំងពីរ

Share This

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅនេះ មហាជនអ្នកគាំទ្ររបស់តារាប្រុសរូបសង្ហា លោក ហេង នរៈកក្កដា មានការចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីឃើញលោកបានបង្ហោះរូបភាពដូចជា Pre-Wedding ជាច្រើនសន្លឹកជាមួយនឹងនារីស្រស់សោភាម្នាក់។

ដោយឡែក ក្រោយពីបានបង្ហាញរូបភាព Pre-Wedding មួយថ្ងៃ មកដល់ព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ លោក ហេង នរៈកក្កដា ក៏បានដឹកដៃគូស្នេហ៍ដ៏ស្រស់ស្អាតរូបនោះ ចូលរោងជ័យរៀបចំកម្មវិធីភ្ជាប់ពាក្យហើយ ដោយបានបញ្ចប់ងារជាសង្សារក្លាយជាគូដណ្តឹង។

ក្នុងថ្ងៃមង្គលនេះ ក៏បានឃើញមានវត្តមានរបស់មិត្តអ្នកសិល្បៈជាច្រើនរូប បានចូលរួមអបអរដោយផ្ទាល់ និង ទទួលបានការជូនពរពីមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនផងដែរ។

ជាមួយគ្នានោះ អ្វីកាន់តែចាប់អារម្មណ៍ ក្នុងកម្មពិធីពិសេសរបស់ លោក ហេង នរៈកក្កដា និង គូដណ្ដឹង នេះ ក្រៅពីការអបអរដោយក្ដីរំភើប មហាជនអ្នកគាំទ្រក៏ហាក់រំជួលចិត្តតាមតារាប្រុសរូបនេះ ខណៈបានឃើញសកម្មភាពដែលលោកក្រាបផ្ទឹមនឹងគូដណ្ដឹងទាំងទឹកភ្នែករលីងរលោង ដោយចិត្តនឹករឭកដល់វត្តមានរបស់ឪពុកម្ដាយរបស់លោក។

ក្នុងនោះ លោក ហេង នរៈកក្កដា បានរៀបរាប់ថា ​៖ «បើពេលនេះមានប៉ាមានម៉ាក់ បានមើលឃើញកូនជោគជ័យដូចពេលនេះ មិនដឹងជាកូនរីករាយបែបណានោះទេ»៕

សូមទស្សនាវីដេអូខាងក្រោម៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

នៅបាត់ដំបង មានករណី «ឆ្កែចចក» ច្រើនក្បាលរត់ចូលភូមិមួយ ហើយបានខាំអ្នកភូមិឱ្យរបួស ពេលនេះត្រូវបានវាយឱ្យងា-ប់មួយក្បាល

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

នៅមីយ៉ាន់ម៉ា! ធ្វើការសុចរិតសុខៗ បែកគំនិតជីកផ្លូវក្រោមដីចូលទៅក្នុងហាងមាស លួចបានមាសជាង ៤ គីឡូ​ សោយសុខបានប៉ុន្មានថ្ងៃ ត្រូវប៉ូលិសចាប់ខ្លួន

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

គម្រប់ខួប ៥០ ឆ្នាំ Epson ពង្រីកវិសាលភាព និង ជំរុញនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានបន្ថែម

ផ្អឹបចោលការងារមួយរយៈ! គង់ ចាន់ស្រីមុំ ដឹកដៃស្វាមីទៅវិបស្សនាកម្មដ្ឋាន ១០ ថ្ងៃ ដើម្បីសន្សំធម៌

អបអរ! ទីបំផុត Nancy Wu កំពូលតារាស្រីប្រចាំទូរទស្សន៍ TVB ចាប់ដៃគូស្នេហ៍ជាដុកទ័រ រៀបការហើយ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ