(វីដេអូ) ឡូយ ច័ន្ទរស្មី ប្រាប់មូលហេតុយកបទ «បាញ់ស្នេហ៍» និង «រាំញីកែងជើង» រាំបង្ហាញក្នុងវគ្គ Talent Show លើឆាកប្រកួតនៅជប៉ុន

Share This

មកដល់ពេលនេះ រយៈពេល ១០ ថ្ងៃមកហើយ ដែលកញ្ញា ឡូយ ច័ន្ទរស្មី បានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន ក្នុងនាមជា Miss Cambodia 2024 តំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss International 2024។

ដំណើរនៃការប្រកួតក្នុងកម្មវិធី Miss International 2024 នេះ បានចាប់ផ្តើមពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដោយពេលនេះដែរ កម្មវិធីកំពុងដំណើរការប្រកួតលើវិញ្ញាសាជាបន្តបន្ទាប់សម្រាប់បេក្ខភាពបវរកញ្ញា និង មានការជួបជុំគ្នា ដើរទស្សនកិច្ចផ្សេងៗ ព្រមទាំងកំពុងតែបង្ហាញសមត្ថភាពហ្វឹកហាត់បន្ថែមទម្រាំដល់ថ្ងៃផ្តាច់ព្រ័ត្រផងដែរ។

យ៉ាងណាមិញ កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ កម្មវិធី Miss International 2024 ក៏បានរៀបចំការប្រកួតវគ្គ Talent Show ដែលកម្មវិធីបានតម្រូវឱ្យបេក្ខភាពបវរកញ្ញាតំណាងប្រទេសនីមួយៗបង្ហាញសមត្ថភាពរៀងៗខ្លួន និង ថតបង្ហោះលើបណ្ដាញសង្គម ដើម្បីឆក់ការចាប់អារម្មណ៍ពីបណ្ដាអ្នកគាំទ្រនៅទូទាំងប្រទេស។

ក្នុងនោះ ក្រឡេកមើលបវរកញ្ញាកម្ពុជា ឡូយ ច័ន្ទរស្មី វិញ នៅក្នុងវគ្គ Talent Show នេះ បានឃើញកញ្ញាលើកយកការបង្ហាញក្បាច់រាំបែបពេញនិយមនៅកម្ពុជា គឺបទ «បាញ់ស្នេហ៍» និង បទ «រាំញីកែងជើង» រាំបង្ហាញជាមួយនឹងបវរកញ្ញាប្រទេសដទៃលើឆាកអន្តរជាតិនេះ ដែលធ្វើឱ្យអ្នកគាំទ្រកម្ពុជាមានការចាប់អារម្មណ៍ និង សរសើរ ព្រមទាំងក៏មានអ្នកគាំទ្រចំនួនមានចម្ងល់វែកញែកផងដែរ។

ក្រោយពីចប់ការប្រកួតក្នុងវគ្គ Talent Show នេះ ប៉ុន្មានថ្ងៃ ក៏បានឃើញបវរកញ្ញា ឡូយ ច័ន្ទរស្មី ចេញវីដេអូមួយនិយាយបកស្រាយជុំរិញរឿងដែលកញ្ញាបានលើកយកបទចម្រៀងទាំង ២ នេះ មករាំបង្ហាញលើឆាកអន្តរជាតិ និង មិនបានលើកយកបទបែបវប្បធម៌បុរាណខ្មែរ ឬរបាំបុរាណផ្សេងៗ ក៏ព្រោះតែកញ្ញាបានស្វែងយល់ពីកម្មវិធី និង មានការណែនាំពីអ្នករៀបចំកម្មវិធី ដែលគេចង់បានបទចម្រៀង ឬ អ្វីដែលអាចធ្វើឱ្យបវរកញ្ញាដទៃរាំលេងតាមសប្បាយបានគឺល្អ និង អាចទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រប្រទេសផ្សេងៗផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ព្យុះព្រិលដ៏ខ្លាំងក្លា កកក្ដាំងបិទជិតផ្លូវឡើងភ្នំអេវើរេស បណ្ដាលឱ្យភ្ញៀវទេសចរជិត ១ ពាន់នាក់ ត្រូវជាប់គាំងរង់ចាំក្រុមសង្រ្គោះ

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

ចាក់ផ្សាយឡើងវិញភ្លាម កម្មវិធី «កម្លាំងគោជល់» រកឃើញបេក្ខជនឆ្នើម ដណ្តើមបានអាវក្លាយជាបេក្ខជនពេញសិទ្ធិទៀតហើយ!

ចំណូលចិត្តប្លែកខុសគេ! សត្វស្លូតៗមិនចិញ្ចឹម ទៅចិញ្ចឹមតោ មានអីវារួចចេញពីទ្រុង ដេ-ញ-ខាំមនុស្សម្នាក្នុងភូមិប៊ិះបង្កគ្រោះធំ

ព័ត៌មានបន្ថែម

ទៅដល់កូរ៉េ! កុយ អេនណា និង សិល្បករច្រើនរូប ទទួលបានការស្វាមគន៍យ៉ាងកក់ក្ដៅពីពលករខ្មែរ និង មានការចូលរួមមូលនិធិជួយវីរកងទ័ពច្រើនកុះករ

ក្ដៅគគុក! ជិតដល់ថ្ងៃទៅប្រកួតអន្តរជាតិ ហ្វីយ៉ាតា ផុសសារយ៉ាងភ្ញាក់ផ្អើលពីអ្នកគ្រប់គ្រង MUC 2025 ដូចកំពុងមានរឿងផ្ទៃក្នុងត្រូវចាកចេញពីតំណែង

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

មើលសឹងមិនស្គាល់! Justin Bieber ប្ដូរស្ទីលថ្មីទុកពុកមាត់ឡើងស្រមូម ស្វាគមន៍ការចេញអាល់ប៊ុមចម្រៀងថ្មី

(វីដេអូ) សំងំចាយជីវិតសាមញ្ញ ៥ ឆ្នាំ! ឈិត សុវណ្ណបញ្ញា comeback លើកនេះ មិនធ្វើឱ្យអ្នករង់ចាំនាងខកចិត្តទេ

ស្វែងរកព័ត៌មាន​ ឬវីដេអូ