អូ គូលែន និង អ្នកនាង សុភ័ក្រ កុសុម៉ា បានក្លាយជាដៃគូសហការណ៍ ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព

Share This

ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍របស់រូបគាត់ដែលគ្រប់គ្នាទន្ទឹមរង់ចាំនោះ ទឹករ៉ែធម្មជាតិ អូ គូលែន ក៏បានធ្វើការស្វាគមន៍យ៉ាងមានមោទកភាពចំពោះវត្តមានអ្នកនាង សុភ័ក្រ កុសុម៉ា ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ជាទូតសុច្ឆន្ទៈថ្មីតំណាងឱ្យផលិតផល។

ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ ពិតជាមានក្ដីរំភើបរីករាយក្នុងការប្រកាសបង្ហាញដល់គ្រប់គ្នាដឹងថា អ្នកនាង សុភ័ក្រ កុសុម៉ា បានក្លាយជាទូតសុច្ឆន្ទៈថ្មីជាផ្លូវការតំណាងឱ្យទឹករ៉ែធម្មជាតិ អូ គូលែន ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានេះដែរ ការរួមសហការណ៍រវាង អូ គូលែន និង អ្នកនាង សុភ័ក្រ កុសុម៉ា បានធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព។

អ្នកនាង សុភ័ក្រ កុសុម៉ា មិនត្រឹមតែជាតារាចម្រៀងមានសំនៀងផ្អែមពីរោះនោះទេ គាត់ក៏បានបង្ហាញមុខមាត់ច្រើនក្នុងកម្មវិធីផ្សេងៗផងដែរ ដូចជា ពិធីការិនី និង ជាតារាក្រមិចក្រមើមដ៏មានប្រជាប្រិយភាពមួយរូបពូកែប្រើពាក្យពេជន៍វោហារ លាយឡំនឹងការសម្ដែងពោរពេញដោយទេពកោសល្យ ទើបធ្វើឱ្យគាត់បានក្លាយជាសិល្បករខ្មែរដែលមានឥទ្ធិពលម្នាក់ក្នុងចំណោមតារាល្បីៗដ៏ពេញនិយមជាច្រើន។ ជាពិសេសនោះ ការផលិតមាតិកាវីដេអូរបស់គាត់លើបណ្ដាញសង្គម ដែលភាគច្រើនជាការចែករំលែកពីរបៀបរស់នៅពិតៗក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ហើយត្រូវបានទទួលសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាជាច្រើនទូទាំងប្រទេស ដោយសារតែការប៉ិនលើកដាក់សំឡេងពីធម្មជាតិក្នុងការទាក់ទាញចំណាប់អារម្មណ៍។ តាមរយៈភាពល្បីល្បាញ បានធ្វើឱ្យរូបគាត់ត្រូវបានជ្រើសរើសជាទូតសុច្ឆន្ទៈតំណាងឱ្យទឹករ៉ែធម្មជាតិ អូ គូលែន ក្នុងបេសកកម្ម ដើម្បីចែករំលែកនូវបទពិសោធ និង អត្ថប្រយោជន៍ល្អៗសម្រាប់ការរស់នៅប្រចាំថ្ងៃប្រកបដោយសុខុមាលភាព។ គួរបញ្ជាក់ផងដែរ ការចុះកិច្ចព្រមព្រៀងជាទូតសុច្ឆន្ទៈតំណាងឱ្យផលិតផលនេះ បានប្រព្រឹត្តិទៅមុនថ្ងៃទី ០៤ ខែវិច្ឆិកា ដែលជាថ្ងៃមង្គលរបស់គាត់ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

អ្នកនាង សុភ័ក្រ កុសុម៉ា ក៏បានបញ្ចេញនូវមតិផ្ទាល់ខ្លួនដោយអារម្មណ៍រំភើបជាខ្លាំងថា ៖ «ក្នុងនាមជាតារាម្នាក់ដែលមានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋជាច្រើន វាពិតជាសំខាន់ណាស់សម្រាប់រូបខ្ញុំផ្ទាល់ ក្នុងការចុះកិច្ចព្រមព្រៀងរួមសហការណ៍ជាមួយនឹងផលិតផលដែលឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ខ្ញុំ»។ គាត់ក៏បានបន្តទៀតថា ៖ «ទឹករ៉ែធម្មជាតិ អូ គូលែន ជាផលិតផលមួយដែលមានចក្ខុវិស័យខ្ពស់ក្នុងការប្ដេជ្ញាលើកកម្ពស់ដល់ការរស់នៅប្រកបដោយសុខុមាលភាព ថែមទាំងបានផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណ វប្បធម៌ និង ប្រវត្តិសាស្ដ្រដ៏សម្បូរបែបរបស់ខ្មែរ ដែលធ្វើឱ្យរូបខ្ញុំពិតជាមានមោទកភាព និង ពេញចិត្តជាខ្លាំងក្នុងការព្រមព្រៀងក្លាយជាតំណាងមុខមាត់ថ្មីឱ្យ អូ គូលែន»

ប្រធានផ្នែកទីផ្សារ និង អភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ អ្នកស្រី នៅ សុខហ៊ាង ក៏បានលើកឡើងពីអារម្មណ៍ផ្ទាល់ខ្លួនថា ៖ «ការរួមដំណើរជាមួយអ្នកនាង សុភ័ក្រ កុសុម៉ា គឺជាការបើកទំព័រមួយដ៏ថ្មីសន្លាងសម្រាប់ទឹករ៉ែធម្មជាតិ អូ គូលែន។ យើងមិនត្រឹមតែធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដោតសំខាន់លើការផ្ដល់ជាតិទឹក និង ជាតិរ៉ែដ៏ល្អប៉ុណ្ណោះទេ តែនេះក៏ជាបទពិសោធដ៏ថ្មីប្លែកអស្ចារ្យមួយក្នុងជីវិតផងដែរ ហើយយើងពិតជាមានក្ដីសោមនស្សរីករាយក្នុងការនាំយកដំណឹងដ៏ រំភើបនេះជូនដល់ហ្វេនៗរបស់យើងក្នុងឱកាសដ៏សំខាន់នេះ»

ការរួមសហការណ៍រវាង អូ គូលែន និង អ្នកនាង សុភ័ក្រ កុសុម៉ា គឺជាការតាំងចិត្តរួមគ្នាក្នុងចក្ខុវិស័យតែមួយដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព តាមរយៈមាតិកា និង យុទ្ធនាការទីផ្សារផ្សេងៗ ដែលផ្សព្វផ្សាយពីការចែករំលែកនូវគន្លឹះល្អៗសម្រាប់សុខភាព និង អត្ថប្រយោជន៍របស់ទឹករ៉ែធម្មជាតិ អូ គូលែន ដល់បងប្អូនអ្នកទស្សនាគ្រប់គ្នា។

ការប្រកាសកិច្ចព្រមព្រៀងជាដៃគូតំណាងឱ្យផលិតលនេះជាជំហានដំបូងដើម្បីស្វាគមន៍ឆ្នាំ ២០២៥ ខាងមុននេះ និង ត្រៀមខ្លួននាំយកអ្វីដែលរំភើបរីករាយសម្រាប់ អូ គូលែន ក៏ដូចជាអ្នកនាង សុភ័ក្រ កុសុម៉ា ផ្ទាល់ផងដែរ។

អំពីទឹករ៉ែធម្មជាតិ អូ គូលែន (ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ)

ទឹករ៉ែធម្មជាតិ អូ គូលែន មានដើមកំណើតពីទឹកដីដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និង មានស្លាកសញ្ញាជានិមិត្តរូបឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ដ្រ និង សុខុមាលភាព ដែលពិសេសលើសពីទឹកធម្មតា។ ចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ន អូ គូលែន មិនត្រឹមតែផ្ដល់នូវជាតិទឹក និង ជាតិរ៉ែដ៏ល្អប៉ុណ្ណោះទេ យើងក៏បានប្ដេជ្ញាចិត្តក្នុងការបង្កើននូវឧត្តមភាព ទំនួលខុសត្រូវសង្គម និង ភាពយុត្តិធម៌ ដែលជាគុណតម្លៃធ្វើឱ្យមានភាពប្លែកពីក្រុមហ៊ុនដទៃ ជាពិសេសយើងបានចូលរួមលើកស្ទួយអាជីវកម្មក្នុងស្រុក ដោយប្រកាន់ខ្ជាប់នូវការអនុវត្តតាមគោលការណ៍និរន្ដរភាពជានិច្ច ដើម្បីភាពរីកចម្រើនឆ្ពោះទៅមុខ និង មានសុខដុមរមនាសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
គេហទំព័រ: eaukulen.com

អំពី សុភ័ក្រ កុសុម៉ា

Facebook: www.facebook.com/SopheakKosomaOfficial
Instagram: www.instagram.com/sopheakkosoma/
TikTok: www.tiktok.com/@sopheakkosoma999?_t=8qnfcAe9ybg&_r=1
YouTube: www.youtube.com/@SopheakKosoma

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

កម្ពុជាជាប់ឈ្មោះក្នុង Top10 មាន sugar daddy ច្រើនជាងគេបំផុតនៃបញ្ជីប្រទេសនៅអាស៊ី លេខ ១ បានទៅលើប្រទេសនេះ

ការសិក្សាថ្មី ៖ អត់បានជួយខ្លួនឯងតែ ១ អាទិត្យ អាចធ្វើឱ្យកើតបញ្ហាអាក្រក់នេះ ប៉ះពាល់ជីវិតប្រចាំថ្ងៃខ្លាំង

(វីដេអូ) កូនល្បីដល់កម្រិតនេះ តាមពិតពីដំបូង យាយយ៉យ មិនចង់ជំរុញឱ្យ នាយព្រែក ចូលសិល្បៈទេ ព្រោះហេតុផលមួយ

ប្ដីមើលរឿង 18+ ក្នុងវេបសាយ មើលចុះមើលឡើងឃើញប្រពន្ធខ្លួនឯងជាតួស្រី ឈឺចិត្តខ្លាំងពេកធ្វើរឿងស្មានមិនដល់មួយ

ប្រវត្តិយ៉ៗរបស់ព្រឹទ្ធាចារ្យ ប៉ែន សុខហួន តួឯកនាយរោងចុងក្រោយ ក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រិយានី កុសុមៈ

ព័ត៌មានបន្ថែម

Taobao បានមកដល់ទីផ្សារកម្ពុជាហើយ ដែលមានជាភាសាអង់គ្លេស នៃការចាប់ផ្ដើមព្រឹត្តិការណ៍ 11.11 Shopping Festival

ធនាគារ វីង ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ ២០២៥

ធនាគារ វីង គាំទ្រសមាគមធនាគារនៅកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់របស់ធនាគារិក

ធនាគារ វីង និង សមាគមធនាគារនៅកម្ពុជា រួមគ្នាលើកកម្ពស់វប្បធម៌សន្សំនៅក្នុងសហគមន៍

ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការចូលរួមសហការឧបត្ថមនៅក្នុងកម្មវិធី «តោះចូលរួមសកម្មភាពដើម្បី អេស ឌី ជី» គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

ក្រុមហ៊ុន Cambrew ឧបត្ថម្ភកម្មវិធី NordCham Crayfish Party និង ពិធីបុណ្យជាតិបារាំង (National French Day)

OREO x BABYMONSTER: ការសហការ #TwistLickDance ដ៏កក្រើក និង ឱកាសឈ្នះដំណើរកម្សាន្តប្រទេសកូរ៉េ ទទួលបទពិសោធ K-POP

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld​ ក្នុងទីផ្សារកម្ពុជា

ស្វែងរកព័ត៌មាន​ ឬវីដេអូ