នៅព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ពិធីមង្គលការរបស់តារាស្រី សុភ័ក្ត្រ កុសុម៉ា បាន និង កំពុងរៀបចំយ៉ាងអធឹកអធមនៅឯអគារ OCIC ដោយមានការចូលរួមពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិជាច្រើនផងដែរ។
ពិធីនាព្រឹកនេះ បានរៀបចំយ៉ាងសម្បូរបែបតាមប្រពៃណីខ្មែរ ដោយមានការរៀបចំតាមលំដាប់លំដោយដូចជា ពិធីហែជំនូន បំពាក់ចិញ្ចៀន កាត់សក់ សំពះផ្ទឹម ជាដើម។
ដោយឡែក ថាកូនក្រមុំកំលោះទៅស្រស់ស្អាតស្រស់សោភា ក្រឡេកទៅមើល អ្នកចូលរួមឯណោះវិញ ក៏ស្អាតៗមិនចាញ់គ្នានោះដែរ ដោយនាព្រឹកនេះ មានតារាប្រុសស្រីជាច្រើនរូបបានបង្ហាញវត្តមានក្នុងពិធីមង្គលការរបស់ សុភ័ក្ត្រ កុសុម៉ា ដោយស្លៀកឈុតប្រពៃណីពណ៌ស្រដៀងៗគ្នាស្រស់សមសួនណាស់៕