ជំទាវ នៅ សុនិតា ទម្លាយពីតួអង្គបងថ្លៃស្រី ក្នុងរឿង «កូនប្រសាស្រី» ជាគ្រូបង្ហាត់គ្រឹះសិល្បៈឱ្យលោកជំទាវតាំងពីនៅរៀនថ្នាក់ទី ៧

Share This

ស្របពេលខ្សែភាពយន្តភាគទូរទស្សន៍ «កូនប្រសាស្រី» របស់អ្នកស្រី ពាន់ ភួងបុប្ឋា កំពុងផ្ទុះការចាប់អារម្មណ៍ជាថ្មីម្តងទៀត ឃើញថាមហាជនអ្នកគាំទ្រនិយមចូលចិត្តតាមដានខ្សែភាពយន្តភាគនេះ ក៏កំពុងផ្ទុះការចែករំលែកពេញបណ្ដាញសង្គម ព្រមទាំងចាប់អារម្មណ៍ចង់ដឹងពីតួអង្គសម្ដែងនីមួយៗក្នុងសាច់រឿង ដោយមកដល់បច្ចុប្បន្នកំពុងរស់នៅមានជីវិតឯកជនបែបណាផងដែរ។

បើក្រឡេកទៅចាប់អារម្មណ៍ជីវិតឯកជនរបស់តួអង្គបងថ្លៃស្រីរបស់តួស្រីហៅ ចែហុង ក្នុងសាច់រឿង «កូនប្រសាស្រី» ដែលមានចរិតកាចនោះវិញ ត្រូវបានគេដឹងថាជីវិតក្រៅសាច់រឿងរបស់នាង បច្ចុប្បន្នជាគ្រូបង្រៀនមួយរូប ដែលមានឈ្មោះពិតថា ចាន់ថេត។

លើសពីនេះ ក្រឡេកទៅមើលគណនីហ្វេសប៊ុកផ្ទាល់របស់តួអង្គបងថ្លៃស្រីរូបនេះ សព្វថ្ងៃអ្នកនាងមានគ្រួសារមួយយ៉ាងមានសុភមង្គល រស់នៅជាមួយសា្វមី និង កូនប្រុស ២ នាក់ ព្រមទាំងមានមុខរបរជាគ្រូបង្រៀននៅវិទ្យាល័យបាក់ទូករាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងពីជីវិតឯកជនក្រៅសាច់រឿងរបស់តួអង្គ ចែហុង បងថ្លៃស្រីរូបនេះទៀត ក្រោយពីបានឃើញហ្វេសប៊ុករបស់លោកជំទាវ នៅ សុនិតា បានចែករំលែកពីរឿងរ៉ាវមួយរបស់អ្នកគ្រូ ចាន់ថេត ដោយទម្លាយឱ្យដឹងថាអ្នកគ្រូ គឺជាគ្រូបង្ហាត់ផ្នែកសិល្បៈម្នាក់បង្រៀននៅវិទ្យាល័យបាក់ទូក ហើយលោកជំទាវក៏ធ្លាប់ជាកូនសិស្សទទួលបានការបង្ហាត់ផ្នែកគ្រឹះសិល្បៈពីអ្នកគ្រូរូបនេះតាំងពីថ្នាក់ទី ៧ ផងដែរ។

ការបង្ហោះចែករំលែកនោះ លោកជំទាវ នៅ សុនិតា បានរៀបរាប់ថា ៖ «អ្នកគ្រូបង្ហាត់សិល្បៈតាំងពីថ្នាក់ទី ៧ នៅវិទ្យាល័យបាក់ទូក ខ្ញុំមានគ្រឹះបាតចេញពីគាត់»៕

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

អ៊ូអរដូចបុណ្យអុំទូក! ផ្លូវថ្មើរជើង Walk Street សៅរ៍-អាទិត្យម្សិលមិញ មានភ្ញៀវជាតិ-អន្តរជាតិ សម្រុកទៅដើរលេងណែនក្ដន់

គួរឱ្យខ្លាច! ទិដ្ឋភាពដ្រូនរាប់រយគ្រឿងនៅចិន ឆេះធ្លាក់ប្រសាចមកលើហ្វូងមនុស្សនៅក្រោម ដូចដុំអាចម៍ផ្កាយធ្លាក់មកបំផ្លាញលោក

ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសជូនថវិកា ២ លានរៀល ដល់យុវជនដែលតស៊ូដើរពីភ្នំពេញ ទៅខេត្តរតនគិរី

មាសកំពុងឡើងថ្លៃ ក្រុមចោរខ្វារ-ក ចូលប្លន់ហាងមាសមួយកន្លែងនៅខេត្តណារ៉ាធីវ៉ាត់ កក្រើកដូចរឿងហូលីវូដ

ល្បិចថ្មី! អ្នករត់កង់បីម្នាក់ បន្លំ QR Code យកលុយពីភ្ញៀវបរទេស ពី ៧២០០ រៀល ទៅជា ៧២០០ ដុល្លារ ត្រូវប៉ូលិសឃាត់ខ្លួនបាន

ព័ត៌មានបន្ថែម

(វីដេអូ) មិនដឹងការពិត ឬសម្តែង តែអ្នកគាំទ្រឃើញសកម្មភាពស្និទ្ធស្នាលរវាង វ៉ាន់ ដាវីត និង ព្រីន ហើយពេញចិត្តខ្លាំង

មកដឹងបច្ចុប្បន្នភាព គ្រួសារអ្នកសិល្បៈត្រកូល ឈិន ល្បីតាំងពីជំនាន់ឪពុករហូតដល់កូន ជិត ៣ ទសវត្សរ៍ហើយ

ឃើញស្ងាត់ៗអ៊ីចឹង! មកដឹងចំណង់ចំណូលចិត្ត ៣ យ៉ាងរបស់ ថេណា ក្រៅពីធ្វើចម្រៀង និង សម្តែង

(វីដេអូ) កាន់តែជោគជ័យ! ឈិន ម៉ានិច្ច មានជីវិតឯកជនកាន់តែហាយសូរ ឆ្លៀតទៅកែកុនសម្រស់បន្ថែមភាពជឿជាក់

មើលសឹងមិនស្គាល់! Justin Bieber ប្ដូរស្ទីលថ្មីទុកពុកមាត់ឡើងស្រមូម ស្វាគមន៍ការចេញអាល់ប៊ុមចម្រៀងថ្មី

(វីដេអូ) សំងំចាយជីវិតសាមញ្ញ ៥ ឆ្នាំ! ឈិត សុវណ្ណបញ្ញា comeback លើកនេះ មិនធ្វើឱ្យអ្នករង់ចាំនាងខកចិត្តទេ

បរទេសមែន តែអ្នកផលិតមាតិកា ២ រូបនេះ ចាត់ទុកកម្ពុជាដូចផ្ទះទី ២ តែងជួយផ្សព្វផ្សាយទាំងភាសា និង វប្បធម៌ខ្មែរ

តារាសម្ដែងស្រីចិនម្នាក់ ត្រូវសង្សារសុំបែក ព្រោះទទួលយកឈុតថើបគ្នាជាមួយតួអង្គប្រុសមិនបាន

ស្វែងរកព័ត៌មាន​ ឬវីដេអូ