វក់ Live ពេក! នារីចិនម្នាក់យកតុកៅអីអង្គុយ Live កណ្តាលផ្លូវទាំងយប់ ដល់ឡានជ្រុលមកកៀរ ខឹងឆោឡោប្តឹងប៉ូលិស

Share This

ថ្មីៗនេះ សារព័ត៌មាន Sinchew បានរាយការណ៍ឱ្យដឹងពីករណីរបស់នារីម្នាក់ដែលដាក់តុដាក់កៅអីអង្គុយឡាយវីដេអូនៅតាមផ្លូវ ដល់ឡានជ្រុលមកបុក ស្រាប់តែនាងឆោឡោប្តឹងប៉ូលិសឱ្យចាប់អ្នកបើក ធ្វើឱ្យមហាជនហួសចិត្តនាំគ្នាវែកញែករកអ្នកខុសអ្នកត្រូវ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងនៅទីក្រុង Leshan ខេត្ត Sichuan ប្រទេសចិន ដោយមាននារីម្នាក់បានយកតុយកកៅអីទៅអង្គុយឡាយវីដេអូនៅតាមចិញ្ចើមផ្លូវ​នៅពេលយប់ឡើង។ ហើយខណៈនាងកំពុងអង្គុយឡាយ ក៏ស្រាប់តែមានឡានមួយគ្រឿងបានជ្រុលមកកៀរនាង រួចក៏បើកគេចបាត់ដែលធ្វើឱ្យនាងភ័យឆោឡោ​ខលទៅប្តឹងប៉ូលិស ដែលចុងក្រោយប៉ូលិសក៏ក្របួចអ្នកបើកបានសម្រេច។

យ៉ាងណាមិញ ចំពោះហេតុការណ៍មួយនេះ មានមហាជនច្រើនណាស់ដែលកើតការហួសចិត្ត ដោយមានមួយចំនួនបានយល់ឃើញថាកាលដែលនាងមកអង្គុយឡាយនៅចិញ្ចើមផ្លូវ ព្រមទាំងទីងងឹតបែបនេះ វាពិតជាមានគ្រោះថ្នាក់ណាស់ នាងពិតជាមិនចេះគិត សមគួរណាស់ហើយដែលឡានមកកៀរបែបនេះ។ ដោយឡែក សម្រាប់មួយចំនួនទៀតក៏យល់ថា យ៉ាងណាក៏ដោយអ្នកបើកឡានក៏ត្រូវតែទទួលខុសត្រូវ ព្រោះមិនយកចិត្តទុកដាក់រឿងសុវត្ថិភាពខណៈពេលបើកបរ៕

ប្រភព៖ Kapook 

ប៉ះធ្មេញហើយ ១ ខែ ពិនិត្យឃើញមានផ្ទៃពោះ មានអីនាំប្ដីទៅអុកឡុកទារថ្លៃសំណងពីពេទ្យ ចុងក្រោយធ្លាយការពិតខ្ទេច

អ្នកកើតឆ្នាំ ៣ នេះ​ ទំនាយថារាសីនឹងឡើងខ្លាំង ធ្វើអ្វីក៏បានសម្រេចតាមក្ដីប្រាថ្នានៅក្នុងឆ្នាំ ២០២៥

ទៅធ្វើក្រចកឃើញស្នាមឆ្នូតៗនៅមេដៃ ១ ខែហើយមិនបាត់ សម្រេចចិត្តទៅពេទ្យ ស្រាប់តែពិនិត្យឃើញជំងឺដ៏រន្ធត់មួយ

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

ពុទ្ធោ! ម្ដាយដាក់សម្ពាធឱ្យរៀនពេក រហូតគិតខ្លីទុកតែបណ្ដាំមួយឱ្យម្តាយថា ជាតិក្រោយកុំកើតជាម៉ាក់កូនទៀត កូនហត់ហើយ

ក្នុងនាមជាឪពុក ឧកញ៉ា ព្រាប សុវត្ថិ ឆ្លើយតបទៅកាន់ យ៉ែម សំអូន ភ្លាមៗ ពេលទទួលបានការបញ្ចេញមតិចំពោះ N.John

បុគ្គលិកសម័យនេះ គ្រប់គ្រងមិនស្រួល ដាក់ពាក្យលាឈប់ភ្លាមៗ ចៀសវាងមានបញ្ហាដល់ក្រុមហ៊ុន អ្នកដឹកនាំឆ្លាតគួរត្រៀមជើងព្រួលតាមវិធីនេះ

នារីអាមេរិកម្នាក់ឈប់ពីការងារមកបង្កើត OnlyFans លក់ទេពកោសល្យមួយ មិនមែនលក់ដូច Miss Grand ថៃ អាចរកលុយបានខ្ទង់ម៉ឺនដុល្លារ

ផ្ទួនៗគ្មានលស់សោះ! ឆេះកន្លែងចតឡានក្នុងអគារស្នាក់នៅមួយកន្លែងក្នុងក្រុងបាងកក ខ្ទេចឡានអស់ ៣ គ្រឿង និង ម៉ូតូជិត ៣០ គ្រឿង

ប្រពន្ធកូននឹកយ៉ាងណាទៅ! រយៈពេល ៦០ ថ្ងៃហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨ រូប ត្រូវបានយោធាថៃចាប់ខ្លួន មិនទាន់ដោះលែង

ព័ត៌មានបន្ថែម

មិនលេងសើចទេ! អ្នកចូលចិត្តឱ្យគេញេចមុនឱ្យ ឬ ញេចខ្លួនឯង សូមប្រយ័ត្នបើញេចចំតំបន់នេះលើផ្ទៃមុខ អាចគ្រោះថ្នាក់ដល់ជីវិតបាន

ព្រះអើយ! ចង់ទិញតុក្កតា Labubu និង សំបុត្រខនសឺត នារីវ័យក្មេងម្នាក់សុខចិត្តហូតវិញ្ញាណខ្លួនឯងលក់ឱ្យប្រុសម្នាក់ ក្នុងតម្លៃជាង ១០០០ ដុល្លារ

ធ្វើការល្អ ២០ ឆ្នាំ ភ្លាត់ស្នៀតដេកក្នុងម៉ោងធ្វើការមួយភ្លែតត្រូវមេបញ្ឈប់ ដល់-កពេកប្តឹងក្រុមហ៊ុនខ្លួនឯងទារលុយបានរាប់ម៉ឺនដុល្លារ

ខំទិញស្រាថ្នាំត្រាំពស់មកផឹកប៉ូវអាប្អូនឱ្យខ្លាំង មានឯណាផឹកយូរៗអាអូនទន់ដូចព្រលឹតស្រុស ព្រោះពស់ត្រាំស្រាជាពស់ជ័រ

ហ៊ានសាកអត់? Influencer ប្រេស៊ីលល្បីម្នាក់ យកលាមកខ្លួនឯងលាបមុខ ជឿថាជួយឱ្យស្បែកស្អាតក្មេងជាងវ័យ

ភូមិចម្លែកលើពិភពលោក មនុស្សប្រុស និង មនុស្សស្រីនិយាយភាសាពីរផ្សេងគ្នាយ៉ាងចម្លែក

ចិនមានច្បាប់ចម្លែកមួយដាក់នៅទីបេ ហាមមនុស្សស្លា/ប់មិនឱ្យចាប់ជាតិមកវិញ ទាល់តែមានការអនុម័តពីរដ្ឋ

ឃើញហើយបះសក់! ផ្សិតចម្លែកមានរូបរាងដូចម្រាមដៃជើងខ្មោ/ច អ្នកអត់ស្គាល់អាចព្រលឹងចុងសក់

ស្វែងរកព័ត៌មាន​ ឬវីដេអូ