បើនិយាយពីតារាកំប្លែង និង សម្តែងជំនាន់មុន មហាជនច្បាស់ជាបានស្គាល់ហើយ នាយខ្ជឹប និង នាយឆើត ដែលជាសិល្បករផ្នែកកំប្លែងមានប្រជាប្រិយភាព និង ទេសកោសល្យសម្តែងធ្វើឱ្យមហាជនផ្ទុះសំណើចរហូតនោះ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាកំប្លែង និង សម្តែងទាំង ២ រូប នេះ ក៏មិនសូវបានបង្ហាញវត្តមានក្នុងការងារសិល្បៈដូចមុននោះឡើយ ដោយធ្វើឱ្យមហាជនមួយចំនួន ចង់ដឹងសុខទុក្ខ និង នឹកដល់ទេពកោសល្យរបស់លោកទាំង ២ ទៀតផង។
ដោយឡែក ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម Tik Tok មានការចាប់អារម្មណ៍នឹងការបង្ហោះពីគណនី Tik Tok របស់ នាយខ្ចៅ កូនប្រុសរបស់ នាយខ្ជឹប ដែលបានបង្ហាញសកម្មភាពសម្តែងកំប្លែងនានារបស់ នាយខ្ជឹប និង នាយឆើត។
ក្នុងនោះដែរ វីដេអូបង្ហោះឡើងដោយមានការសម្តែងរបស់ នាយខ្ជឹប និង នាយឆើត គឺទទួលបានការទស្សនាច្រើនពីមហាជន ក៏ព្រោះតែ នាយខ្ជឹប និង នាយឆើត នៅតែមានទេពកោសល្យ ប្រើពាក្យពេចន៍កំប្លុកកំប្លែង ធ្វើឱ្យអ្នកទស្សនាផ្ទុះសំណើចដូចដើម៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ១៖
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូទី ២៖