បានទៅព្រំដែនថៃ សូមកុំភ្លេចទៅកម្សាន្តនៅសួនផ្កាស្នេហ៍សំឡូតចាស់
បើភ្ញៀវទេសចរ និង អ្នកដំណើរទាំងឡាយ បានទៅដល់តំបន់ព្រំដែន កម្ពុជា ថៃ នៃ ស្រុកសំឡូត ខេត្តបាត់ដំង សូមកុំភ្លេចឆៀងចូលទៅលំហែកាយ នៅសួនផ្កាស្នេហ៍សំឡូតចាស់ ដែលនៅទីនោះត្រូវបានគេតុបតែងកែច្នៃធម្មជាតិឱ្យមានភាពទាក់ទាញ ។
ការទៅទស្សនា សួនផ្កាស្នេហ៍សំឡូតចាស់ ពិតជាធ្វើឱ្យលោកអ្នកមានអារម្មណ៍ រីករាយក្រៃលែង ជាមួយ និង ទេសភាពទាក់ទាញខ្លាំង ទឹកធ្លាក់ធម្មជាតិ ដើមឈើតូចធំ ភ្នំលតាវល្លិ៍ និង ផ្កាចម្រុះពណ៌គ្រប់យ៉ាងស្រស់ស្អាតគួរជាទីគយគន់ ។ សួនផ្កាស្នេហ៍សំឡូតចាស់មានទីតាំងស្ថិតនៅ ភូមិកំពុងទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ៕
ដោយ៖សុថាត់