ជាប់ចិត្ត បើបានទៅលេងសួនផ្កាមួយរយ នៅក្រុងសិរីសោភ័ណ្ឌ
អ្នកដំណើរ និង ភ្ញៀវទេសចរទាំងឡាយ បើបានទៅដល់ខេត្តបន្ទាយមានជ័យ សូមកុំភ្លេចទៅលំហែកាយនៅសួនផ្ការមួយរយ ដែលមានចម្ងាយជាង ៣ គីឡូម៉ែត្រពីក្រុងសិរីសោភ័ណ្ទ គឺស្ថិតនៅតាមដងស្ទឹងសិរីសោភ័ណ្ទនោះតែម្តង ។
ថ្វីត្បិតតែវាមិនធំទូលាយក៏ពិតមែន តែវាពិតជាមានទេសភាពស្រស់ស្អាតខ្លាំង មានខ្យល់អាកាសបរិសុទ្ធ និង ទីតាំងល្អ នៅជាប់ដងស្ទឹង អ្វីដែលអស្ចារ្យបំផុតគឺអ្នកនឹងទទួលបានអារម្មណ៍សប្បាយរីករាយពីធម្មជាតិ ក្រោយពីសម្រាកពី ការរកស៊ី និង ប្រកបការងារយ៉ាងនឿយហត់នាពេលកន្លងមកនោះ ។
ជារៀងរាល់ថ្ងៃ ឬ ចុងសប្តាហ៍ នៅសួនផ្កាមួយរយនេះ មានភ្ញៀវទេសចរយ៉ាងច្រើន ពីទីជិតឆ្ងាយបាននាំគ្នាមកលំហែកាយ និង ថតរូបលេងជាហែហូរឥតដាច់ ដែលធ្វើឱ្យបរិយាកាសនៅទីនោះមានភាពសប្បាយរីករាយជានិច្ច៕
ដោយ៖សុថាត់ (ប្រភពៈទេសចរណ៍-Tourism)