ឆ្លងឆ្នាំចង់ស្វីតទល់មេឃ អាចទៅស្កាយបារ ៦ កន្លែងនេះ ធានាដឹងតែអ៊េម កម្មវិធីរាប់ថយក្រោយអស្ចារ្យបំផុត

Share This

ស្កាយបារជាកន្លែងស្ថិតនៅជាន់ដំបូល អាចស្រូបខ្យល់អាកាសស្រស់ថ្លា  បរិយាកាសរ៉ូមែនទិក សំខាន់រាត្រីឆ្លងឆ្នាំអាចមើលឃើញការបាញ់កាំជ្រួចយ៉ាងច្បាស់ភ្នែក។ អ្នកមានគូស្នេហ៍ បើចង់ស្វីតខ្លាំង យើងសូមណែនាំស្កាយបារ ៦ កន្លែង ដែលកន្លែងនីមួយៗសុទ្ធតែមានរៀបចំកម្មវិធី មានម្ហូបអាហារ ភេសជ្ជៈ តន្ត្រី និង ការរាប់ថយក្រោយអបអរឆ្នាំថ្មីយ៉ាងអស្ចារ្យ។

១. La Vida Skybar

មកក្រោយគេមែនពិត តែមិនឱ្យចាញ់គេសោះឡើយ។ ទើបសម្ពោធផ្លូវការកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ នេះ La Vida បានក្លាយជាស្កាយបារកំពូលខ្ពស់ជាងគេនៅកម្ពុជា។ វាមានកម្ពស់ដល់ទៅ ២៣០ ម៉ែត្រ ស្ថិតនៅជាន់ទី ៤៨ នៃអគារ Morgan Tower កោះពេជ្រ។ ទីនេះក៏ធ្វើការលក់សំបុត្រសម្រាប់កម្មវិធីរាត្រីឆ្លងឆ្នាំផងដែរ។ ចំពោះតម្លៃសំបុត្រ មានពី ៦៨ ដុល្លារ ដល់ ៨៨ ដុល្លារ សម្រាប់មនុស្សធំ និង កូនក្មេង តម្លៃពី ៣៤ ដុល្លារ ដល់ ៤៤ ដុល្លារ។

២. Celeste Revolving Skybar

ស្ថិតនៅជាន់ទី ៤៣ នៃអគារ The Penthouse Residence ទល់មុខទៅនឹងផ្សារទំនើបអ៊ីនអន ១ ស្កាយបារវិលដំបូងគេនៅកម្ពុជានេះផ្តល់នូវការអង្គុយលម្ហែទស្សនាទិដ្ឋភាព ៣៦០ ដឺក្រេដោយមិនចាំបាច់ប្តូរកន្លែង។ រៀងរាល់នៅរាត្រីថ្ងៃឆ្លងឆ្នាំ ទីនេះមានការរៀបចំជាអាហារប៊ូហ្វេពេលល្ងាច រួមជាមួយកម្មវិធីសប្បាយៗដើម្បីរង់ចាំរាប់ថយក្រោយ និងមើលកាំជ្រួចហើយផ្តិតយករូបភាពយ៉ាងពេញចិត្ត។

៣. Sora Phnom Penh

ស្ថិតនៅជាន់ទី ៣៧ នៃអគារ Vattanac Capital បារមួយនេះអំណោយផលសម្រាប់ការលម្ហែអារម្មណ៍គយគន់​ទិដ្ឋភាពថ្ងៃរៀបលិច រហូតដល់ទីក្រុងបញ្ចេញភ្លើងពណ៌​ឆើតឆាយនាពេលរាត្រី។ នៅថ្ងៃឆ្លងឆ្នាំទៀតសោត ទីនេះមានរៀបចំកម្មវិធីទទួលទានអាហារដ៏ពិសេស ព្រមជាមួយការប្រគំតន្ត្រីផ្ទាល់រហូតដល់វិនាទីរាប់ថយក្រោយ។ កម្មវិធីមានឈ្មោះថា Alice in Wonderland New Year’s Eve។ ចំពោះការចូលរួម តម្លៃក្នុងម្នាក់ ៩៥ ដុល្លារឡើងទៅ។

៤. HighGround Skybar

បង្កប់ខ្លួនលើកំពូលអគារ Amass Central ក្នុងតំបន់បឹងកេងកង១ ទីនេះអនុញ្ញាតឱ្យយើងបាន​ទស្សនាទិដ្ឋភាព ៣៦០ ដឺក្រេនៃទន្លេ ព្រះបរមរាជវាំង រួមទាំងទីក្រុងភ្នំពេញយ៉ាងស៊ីវិល័យ។ សម្រាប់ថ្ងៃឆ្លងឆ្នាំ ស្កាយបារនេះនឹងរៀបចំតុបតែងឱ្យប្រែក្លាយទៅជាឋានសួគ៌ដ៏ស្តុកស្តម្ភមួយសម្រាប់ការអបអរស្វាគមន៍ឆ្នាំថ្មី។ ជាពិសេសមានឌីជេចាក់ភ្លេងកំដរអារម្មណ៍ និង រាំលេងកម្សាន្តពេញមួយរាត្រី។ សំបុត្រចូលមានតម្លៃ ៧៩ ដុល្លារ អាចប្រើសម្រាប់ការកុម្មង់ម្ហូប និងភេសជ្ជៈ។

៥. FiveFive Rooftop Restaurant & Bar 

ភោជនីយដ្ឋាន និង ស្កាយបារនេះគឺជាបេះដូងនៃសណ្ឋាគាររះថ្មីលំដាប់ផ្កាយ៥ Hyatt Regency Phnom Penh ដែលស្ថិតនៅទល់មុខនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ជាមួយស្ទីលរចនាតុបតែងបែបសហសម័យ ស្កាយបារនៅជាន់ទី១៤នៃសណ្ឋាគារអាចឱ្យយើងបានលម្ហែអារម្មណ៍ជាមួយទេសភាពទន្លេមេគង្គ និង ព្រះបរមរាជវាំងយ៉ាងត្រជាក់ចិត្ត។ បើនិយាយពីអាហារ ទីនេះផ្តល់នូវមុខម្ហូបជាច្រើនមុខមានគ្រឿងសមុទ្រស្រស់ៗ ជម្រើសសាច់ពិសេសៗ  ថែមទាំងមានឈុតអាហារសម្រាប់មនុស្សពីរនាក់ផងដែរ។ រីឯស្រាក្រឡុកសុទ្ធសឹងចម្រាញ់រសជាតិពោរពេញដោយភាពទាន់សម័យ និងច្នៃប្រតិដ្ឋបំផុត។ សម្រាប់ការចូលរួម តម្លៃក្នុងម្នាក់ ៦៨ ដុល្លារឡើងទៅ។

៦. The Deck

លាក់ខ្លួនលើអាកាសកណ្តាលក្រុងភ្នំពេញ ស្ថិតនៅជាន់ដំបូលនៃសណ្ឋាគារដ៏ស៊ីវិល័យ Courtyard Phnom Penh ស្កាយបារ The Deck ផ្តល់នូវការលម្ហែគន់ទេសភាពទីក្រុង និងសម្រស់ទន្លេយ៉ាងត្រជាក់ចិត្ត។ ទីនេះមានបម្រើជូននូវមុខម្ហូបបែបខ្មែរ និង អន្តរជាតិជាច្រើនមុខ ដែលសំខាន់ស្រាក្រឡុកបង្កើតឡើងរសជាតិប្រកបដោយភាពច្នៃប្រតិដ្ឋ។ ឆ្នាំនេះ ទីនេះក៏មានការរៀបចំកម្មវិធីសម្រាប់រាត្រីថ្ងៃឆ្លងឆ្នាំផងដែរ ឯតម្លៃវិញសមរម្យបំផុតគឺត្រឹមតែ ១៥ ដុល្លារក្នុងម្នាក់៕

រឿងថ្មី! សារពីនារីម្នាក់អះអាងជាអតីតបុគ្គលិក Brand ផលិតផលតារាស្រីមួយរូប ហែកវាំងននខ្មៅទម្លាយការពិតរឿងលក់ផលិតផលបោកអតិថិជន

(វីដេអូ) កាន់តែក្ដៅគគុកហើយ! ហេង នរៈកក្កដា ទរបុគ្គលឈ្មោះ ម៉ែវែប ផាំងៗជុំវិញរឿងធ្វើ Content វីដេអូស្មោកគ្រោកគ្មានសីលធម៌បំពុលសង្គម

(វីដេអូ) ទាន់ហេតុការណ៍ ៖ មុននេះមានករណីភ្ញាក់ផ្អើលមួយ បុរសម្នាក់មិនដឹងមានបញ្ហាអីបានលោ//តសម្ល-ា//ប់ខ្លួន នៅចំណុចក្នុងផ្សារអ៊ីអន ៣

ព្រមអត់? ប្រពន្ធចុងចិត្តឆៅបោះលុយជិត ៣០ ម៉ឺនដុល្លារឱ្យប្រពន្ធដើមលែងប្តី ដើម្បីខ្លួនឯងឡើងជាប្រពន្ធស្របច្បាប់

សាកសង្កេតមើល៍! ក្នុងបន្ទប់ទឹកបើមានរបស់ ៣ យ៉ាងនេះ ហុងស៊ុយផ្ទះអ្នកនឹងក្រឡាប់ចាក់ ឯម្ចាស់រកស៊ីមិនឡើង ជួនសល់តែបំណុល

ជំទាវ នៅ សុនិតា ទឹកភ្នែកស្រណោះ អ៊ុន សិទ្ធា ព្រោះមានរបស់មួយផ្ញើទុកនឹងខ្លួន មិនទាន់យកជូនផង ម្ចាស់ក៏ចាកចេញ

សង្ស័យមើលកុនច្រើនពេក! សំ./ឡេះគេអស់ ២ នាក់ដល់ក្នុងផ្ទះ ដល់ប៉ូលិសវាយខ្នោះសារភាពថា ស្ដាប់តាមសារសម្ងាត់របស់សត្វកន្លាតបញ្ជា

អបអរ! មើលចិត្តថ្លើមគ្នាអស់ ១០ ឆ្នាំ ទីបំផុតគូស្នេហ៍ Shin Min Ah និង Kim Woo Bin កំណត់ថ្ងៃជាក់លាក់ចូលរោងការហើយ

តំបន់ផ្សារចំណាស់អាយុកាល ១០០ ឆ្នាំនៅថៃ បានបាក់ស្រុតដី ដោយទាំងផ្ទះធ្លាក់ចូលទន្លេស្តែងៗគួរឱ្យរន្ធ./ត់

ស្វាគមន៍ការបង្ហាញវត្តមាននៃរថយន្ត New MG HS សេរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជា ជាមួយនឹងការរចនារូបរាងថ្មីទាំងស្រុង និង បន្ថែមនូវលក្ខណៈពិសេសៗជាច្រើនដ៏សម្បូរបែប

ព័ត៌មានបន្ថែម

តស់! សៅរ៍-អាទិត្យអត់ដឹងទៅណា អាចណាត់គ្នាចូលទស្សនាព្រះបរមរាជវាំងបាន អស់ម្នាក់តែ ១០០០ រៀលទេ ចេញមកវិញដល់ម៉ោងដើរ Walk Street ល្មម

គេល្បីយូរហើយបានទៅថតឬនៅ? ទីតាំងល្បីនៅប្រាសាទអង្គរវត្ត ចូលតាមផ្លូវក្រោយទៅទិសខាងជើង នៅតែជាប្លង់ Top1 ព្រោះស្អាតដូចឆ្លងភព

ស្គាល់ហើយមិនចង់ឃ្លាត! មន្តស្នេហ៍វីឡាឯកជនថ្មី រះលើទឹកដីសៀមរាប មានមួយកំប្លេ ឯស្ថាបត្យកម្មស្អាតប្រណីតបញ្ចូលគ្នារវាងវប្បធម៌ខ្មែរ និង អារ៉ាប់

បុណ្យអុំទុក បានទៅបាត់ដំបងកុំរំលង ត្រឹមស្រុកបាណន់មួយមានទីតាំងដើរលេងស្អាតៗមិនចេះតិច រាប់ត្រួសៗជិត ១០ កន្លែង

ដើរលេងផង ធ្វើបុណ្យផង ភ្ជុំទៅវត្ត ៥ នេះ សុទ្ធតែជាទីតាំងសាសនាមានប្រវត្តិយូរលង់

នៅតាកែវ មានទឹកជ្រោះមួយប្រវែង​​ ១ គីឡូហូរពីលើភ្នំ ហើយ ១០ ឆ្នាំមុនធ្លាប់ជាកន្លែង​ជីកត្បូង​មាន​តម្លៃ

សៀមរាបកាន់តែឡូយ! ឥលូវមានឡានក្រុងអត់ដំបូលបើកដឹកភ្ញៀវមើលទេសភាពថ្ងៃលិចជុំវិញក្រុង ស្រួលកប់ស៊េរី

កុំទ្រាំទៀតតស់ណាត់គ្នាទៅ! សួនផ្កាមួយនៅបាត់ដំបង កំពុងផ្ទុះល្បីថតរូបស្អាតខ្លាំង សំបុត្រចូលតែ ៥ ពាន់ ថតរូបមួយសេរី

ស្វែងរកព័ត៌មាន​ ឬវីដេអូ