មកមើលស្រីស្អាត ឈិន មុនីនាថ ចូលលេង Killer Karaoke ម្តងស្រែកម៉ាអស់ដៃហ្មង (វីដេអូ)
កម្មវិធីទូរទស្សន៍កម្សាន្តប្លែកភ្នែកពោរពេញទៅដោយភាពរន្ធត់ ព្រឺព្រួច Killer Karaoke Cambodia បានមកដល់សប្តាហ៍ទី ៧ ហើយដែលរាល់បេក្ខជនស្ទើរទាំងអស់ចូលរួមប្រកួតដោយភាពស្វាហាប់ តែទៅវិញយ៉ាងទ្រោមខ្លួនតែម្តង ដែលកម្មវិធី Killer Karaoke Cambodia មានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង ៦ ល្ងាចនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។
ក្នុងសប្តាហ៍ទី ៧ នេះក៏មានចូលរួមពីស្រីស្អាត ឈិន មុនីនាថ ដែលជាតួសម្តែងនៅក្នុងរឿងភាគដ៏ល្បី «សិសិររដូវក្នុងបេះដូង» ។ ចេញ មកដោយភាពស្វាហាប់ មុនីនាថ បាននិយាយថាអ្វីក៏មិនខ្លាចដែរគឺស៊ីផុយ គ្រប់យ៉ាងតែដល់ពេលមែនទែនស្រែកដាច់មាត់ចោលតែម្តងគឺថាគ្មានបានច្រៀងអីទេ ៕
ចង់ដឹងសកម្មភាពយ៉ាងណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖