ខ្លាំងកប់ហ្មង ! ក្រុមរាំមួយនេះធ្វើបានល្អ រហូតទទួលបានប៊ូតុងមាសដល់ទៅពីរដង (វីដេអូ)
កម្មវិធី Cambodia’s Got Talent បានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសប្តាហ៍ទីពីរហើយដែលមានសុទ្ធតែបេក្ខជនជើងខ្លាំងទាំងអស់តែម្តងបានឡើងមកបញ្ចេញសមត្ថភាពលើឆាកប្រកួតសមត្ថភាពលំដាប់ពិពភលោកដ៏អស្ចារ្យ ។
នៅស្ទូឌីយោហង្សមាសក្នុងផ្សាទំនើបអ៊ីអនភ្នំពេញជាន់ទីបួនមានទស្សនិកជនជាច្រើនបានចូលរូមទស្សនាការ ប្រកួតប្រជែងដ៏អស្ចារ្យមួយនេះ ដែលមានការផ្សាយផ្ទាល់ផងដែរនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ហើយនៅក្នុងសប្តាហ៍ទីពីរនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក៏មានវត្តមានចូលរួមពីគណកម្មការពិសេសគឺកញ្ញា ផន ស្រីខួច ផងដែរ ។
ការបង្ហាញសមត្ថភាពប្លែកៗជាច្រើនបានលេចឡើងនៅលើឆាកដ៏ស្រស់ស្អាតដែលក្នុងនោះក៏មានក្រុមរាំមួយដ៏លេចធ្លោគឺក្រុមរាំ The King ដែលបានបញ្ចេញក្បាច់រាំយ៉ាងរស់រវើក មិនត្រឹមតែបញ្ចេញក្បាច់រាំប៉ុណ្ណោះទេ ពួកគេក៏បានបន្ថែមលាយឡំជាមួយនិងការសម្តែងបែបកំប្លែងដែលធ្វើឲ្យក្រុមរបស់ពួកគេផ្ទាល់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនក៏ដូចជាគណកម្មការផងដែរ ។
ទីបំផុតក្រុមរាំ The King ក៏ទទួលបានប៊ូតុងមាសម្តងទៀតពីគណកម្មការពិសេស ផន ស្រីខួច ហើយនេះគឺជាប៊ូតុងមាសទីពីរហើយសម្រាប់ក្រុមរាំ The King ដែលពួកគេបានទទួលម្តងរួចមកហើយកាលពីវគ្គ Judge Audition ពីគណកម្មការ ព្រាប សុវត្ថិ ។ រង់ចាំទស្សនានាថ្ងៃអាទិត្យសប្តាហ៍នេះបន្តទៀតថាបេក្ខជនដែលនៅសល់នឹងមានអ្វីប្លែកមកបង្ហាញ ? ហើយគណកម្មការពិសេសសម្រាប់សប្តាហ៍ទីបីនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះគឺជានរណា ? កុំភ្លេចថ្ងៃអាទិត្យនេះវេលាម៉ោង ៨ យប់ ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖