សម្ពាធឈាមខ្ពស់ក្នុងពេលមានផ្ទៃពោះ មិនមែនជារឿងល្អទេ ចឹងគួរធ្វើម៉េចទៅ?
ការលើសសម្ពាធឈាមកើតឡើងនៅពេលដែលសរសៃឈាមអាក់ទែទៅជារួមតូច និងមានការច្របាច់ឈាមខ្លាំងពេក។ ស្ត្រីមានផ្ទៃពោះដែលមានបញ្ហាលើសសម្ពាធឈាម គឺប្រឈមខ្ពស់នឹងបញ្ហានៅក្នុងសុក សម្រាលកូនមិនគ្រប់ខែ និងមានឱកាសកាន់តែខ្ពស់កើតជំងឺបេះដូងសរសៃឈាម។ សំណាងដែរ ស្ត្រីមានផ្ទៃពោះដែលកំពុងតែពិបាកគ្រប់គ្រងសម្ពាធឈាម អាចធ្វើរឿងខាងក្រោមនេះដើម្បីជួយឲ្យសម្ពាធឈាមនៅហ្នឹងល្អ ហើយក៏ល្អចំពោះម្តាយ និងកូនផងដែរ។
បន្ថយ ឬតមអាហារមានជាតិប្រេង ឬខ្លាញ់ច្រើន
ការញ៉ាំអាហារសម្បូរទៅដោយជាតិប្រេង ឬខ្លាញ់ច្រើន អាចមានផលអវិជ្ជមានជាប់ទៅលើជំងឺរបស់សរសៃឈាមអាក់ទែ។ ជាតិប្រេងដែលចេញពីអាហារទាំងនេះអាចប្រមូលផ្តុំក្នុងសរសៃឈាមអាក់ទែ រហូតដល់ធ្វើឲ្យលើសសម្ពាធឈាមបាន។
ប្រើថ្នាំជាទៀងទាត់
បើសិនជាអ្នកកំពុងតែលេបថ្នាំបញ្ចុះសម្ពាធឈាម ចូរប្រាកដថា អ្នកបានប្រើប្រាស់វាទៅតាមពេលវេលាដែលបានកំណត់ហើយ។ រឿងនេះនឹងជម្រុញឲ្យលំហូរឈាមហូរបានកាន់ទែល្អ ហើយក៏ជួយឲ្យសម្ពាធឈាមនៅហ្នឹងធឹងដែរ។
តមគ្រឿងស្រវឹង និងបារី
ការញ៉ាំគ្រឿងស្រវឹង ឬជក់បារីពេលមានផ្ទៃពោះ គឺជាទម្លាប់ដែលប៉ះពាល់ដល់សុខភាពទាំងម្តាយនឹងកូន្សរាប់ហើយ ដូច្នេះវាគឺជារឿងដែលត្រូវហាមឃាត់ដាច់ខាតហើយ ទោះបីជាដឹងថា វាធ្វើឲ្យលើសសម្ពាធឈាមក៏ដោយ។
តាំងសមាធិ
វិធីផ្សេងមួយទៀតដែលអ្នកអាចធ្វើបាននៅពេលបញ្ចុះសម្ពាធឈាមនោះ គឺរៀនរបៀបតាំងសមាធិ។ អ្នកអាចរៀនទាំងរបៀបដកដង្ហើមជ្រៅៗ ឬហាត់យូហ្គាដើម្បីជួយបំបាត់ស្ត្រេស ដែលនេះពិតជាល្អចំពោះសុខភាពបេះដូងណាស់។ ការហាត់យូហ្គាក៏អាចជួយដល់ការបត់បែនរាងកាយ ខណៈពេលពង្រឹងដល់សាច់ដុំថែមទៀត។
តាមដានទម្ងន់រាងកាយ
ថ្វីបើអ្នកនឹងត្រូវឡើងទម្ងន់នៅពេលមានផ្ទៃពោះ ចូរប្រាកដថា អ្នកមិនបានធ្វើអ្វីដែលនាំឲ្យសម្ពាធឈាមឡើងខ្ពស់ឡើយ។ ក្រៅពីនេះ ការដែលធាត់ពេក ក៏អាចធ្វើឲ្យពិបាកដល់ការសម្រាលកូនដែរ។ ការតាមដានទម្ងន់ជារៀងរាល់សប្តាហ៍គឺជាទម្លាប់ដ៏ល្អមួយដែលត្រូវអនុវត្ត ដូច្នេះអ្នកនឹងដឹងថា ពេលណាដែលត្រូវឡើងទម្ងន់ ឬស្រកទៅតាមការណែនាំរបស់គ្រូពេទ្យ។
មិនត្រូវផ្អាកការណាត់ជួបពេទ្យដើម្បីពិនិត្យសុខភាពផ្ទៃពោះឡើយ
វាពិតជារឿងសំខាន់ណាស់ដែលអ្នកត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពផ្ទៃពោះតាមការកំណត់ដើម្បីតាមដានការវិវត្តន៍នានា ដូច្នេះ អ្នកនដឹងថាតើមានការប្រែប្រួលអ្វីដែលអ្នកត្រូវធ្វើចំពោះរបបអាហារ ឬទម្លាប់ណាមួយដែលត្រូវធ្វើដើម្បីឲ្យការមានផ្ទៃពោះកាន់តែមានសុខភាពល្អថែមទៀត។ រឿងនេះក៏មានប្រយោជន៍ដែរបើសិនជាអ្នកកំពុងតែព្យាយាមតាមដានសម្ពាធឈាម៕
( ប្រភព ៖ healthybuilderz )