(វីដេអូ) ស្ងាត់ៗ! ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង កាន់ដៃគ្នាទៅផ្អែមល្ហែមដល់អាមេរិកទៀតហើយ
គូស្នេហ៍តារាសម្ដែងវ័យក្មេងដ៏ស័ក្ដិសម ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង បានដកខ្លួនពីការងារសិល្បៈដ៏មមាញឹក ហើយចំណាយពេលវេលាផ្ទាល់ខ្លួនទៅដើរលេងនៅទឹកដីប្រាក់ដុល្លារសហរដ្ឋអាមេរិកយ៉ាងហាយសូរបំផុត។
ដំណើរកម្សាន្តទៅកាន់ទឹកដីដ៏អភិវឌ្ឍន៍មួយនេះ គូស្នេហ៍អ្នកសិល្បៈសម្បូរដោយប្រជាប្រិយភាពខាងលើ បានថតរូបបង្ហាញពីសកម្មភាពផ្អែមល្ហែមខ្លាំង ជាមួយនឹងទិដ្ឋភាពដ៏ប្លែកភ្នែកនៃទីក្រុងដ៏ជឿនលឿនរបស់សហរដ្ឋអាមេរិក ធ្វើឱ្យអ្នកគាំទ្រពួកគេរំភើបចិត្តមិនស្ទើរឡើយ។
គេចាំបានថាកាលពីមួយរយៈមុន គូស្នេហ៍តារាសម្ដែងដ៏ល្បីខាងលើទើបតែបណ្ដើរគ្នាទៅលេងប្រទេសថៃ និង បានបង្ហាញភាពល្អូកល្អិននៅលើបណ្ដាញសង្គមឱ្យអ្នកគាំទ្រស្ទើរតែលើសជាតិស្ករមិនយូរប៉ុន្មាន ពេលនេះពួកគេក៏បណ្ដើរគ្នាបន្ថែមរសជាតិស្នេហ៍នៅអាមេរិកទៀត។
យ៉ាងណាមិញ យូប៊ីន និង វ៉ៃហាំង មិនបានកាន់ដៃគ្នាទៅសាងក្ដីស្នេហ៍ផ្អែមល្ហែមតែ ២ នាក់នោះទេ ប៉ុន្ដែគេក៏ឃើញវត្តមានមិត្តភក្ដិក្នុងរង្វង់សិល្បៈច្រើនរូបទៀតដូចជា ភិន សុដាលីស និង ម៉ានិត ជាដើម ក៏បានចូលរួមដំណើរកម្សាន្តលើកនេះផងដែរ៕ សូមទស្សនាវីដេអូ ៖