នៅចាំអីទៀត! ម៉ាស៊ីនត្រជាក់ សាមសុង S-Inverter និង S-inverter plus ល្អទាំងសុខភាព សន្សំសំចៃខ្ពស់ និង មានការធានារយៈពេលយូរ !
ភ្នំពេញ៖ ក្រុមហ៊ុន សាមសុង បានបង្ហាញវត្តមានម៉ាស៊ីនត្រជាក់ចំនួន ៤ ម៉ូឌែលចុងក្រោយពេញដោយភាពជឿជាក់ខ្ពស់បំផុត ទាំងបច្ចេកវិទ្យា គុណភាព ផាសុកភាព ប្រសិទ្ធភាពសន្សំសំចៃខ្ពស់ ។
ម៉ាស៊ីនត្រជាក់ សាមសុង S-Inverter plus (ម៉ូឌែល AR10NYSHBWKNST , AR13NYSHBWKNST) និង S-Inverter (ម៉ូឌែល AR10MYFTAURNST ,AR13MYFTAURNST) គឺជាម៉ាស៊ីនត្រជាក់ដែលភ្ជាប់មកជាមួយបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់ដែល អាចជួយសន្សំសំចៃខ្ពស់, ត្រជាក់លឿន, ថែរក្សាសុខភាព,ធន់នឹងការប្រើប្រាស់ ព្រមទាំងមានផ្តល់ជូននូវការធានាសម្រាប់ រយៈពេល ១០ ឆ្នាំទៅលើ Inverter Compressor និង ៣ ឆ្នាំ ទៅលើ Evaporator និង Condenser ដែលអាចជួយការពារមិនឲ្យម៉ាស៊ីនលេចទឹក និង ដែលផ្ដល់ការប្រើប្រាស់ប្រកបដោយភាពស្ងប់ចិត្ត អស់ក្ដីកង្វល់ និង មានអាយុកាលប្រើប្រាស់យូរអង្វែង ។
ការធានាជូនក្នុងរយៈពេលដ៏យូរនេះស្ដែងឲ្យឃើញពីការជឿជាក់លើគុណភាពដែលអតិថិជនអាចរីករាយប្រើប្រាស់ដោយលែងខ្វល់ខ្វាយពីការខូចខាត ការផ្លាស់ប្ដូរថ្មី ឬការជួសជុលញឹកញាប់ទៀតហើយ ។ តើបច្ចេកវិទ្យានីមួយៗមានមុខងារអ្វីខ្លះ? ហើយផ្តល់អត្ថប្រយោជន៍ខ្លាំងអស្ចារ្យយ៉ាងណា?
សន្សំថាមពលខ្ពស់បំផុត ៖
ម៉ាស៊ីនត្រជាក់ម៉ូដែលចុងក្រោយទាំងនេះត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យា Sumsung Digital Inverter 8-Pole ដែលអាចជួយសន្សំសំចៃអគ្គីសនីរហូតដល់ទៅ ៦៨% បើប្រៀបធៀបជាមួយម៉ូដែលធម្មតា ។ Digital Inverter រក្សាកម្រិតសីតុណ្ហភាពដែលបានកំណត់ឲ្យបានថេរដោយមិនផ្អាកដំណើរការបិទបើកៗនោះឡើយ ដូច្នេះវាពិតជាស្ងាត់មិនមានសំឡេងរំខាន និង មានអាយុកាលប្រើប្រាស់យូរអង្វែង ។
Virus Doctor បន្សុទ្ធខ្យល់ ការពារធូលី នាំមកនូវខ្យល់បរិសុទ្ធ ៖
គឺជាតម្រងចម្រោះធូលីដី មេរោគចម្លង ដែលមានក្នុងខ្យល់ និង បាក់តេរីបង្កអាឡែរហ្ស៊ីបានយ៉ាងមានប្រសិទ្ធភាពរហូតដល់ ៩៩% ខណៈដែលមុខងារ Virus Doctor នេះមាននៅម៉ាស៊ីនត្រជាក់ S-Inverter plus លើម៉ូឌែល AR10NYSHBWKNST និង AR13NYSHBWKNST ។
ប្រព័ន្ធហ្គាស R32 ៖
ជាប្រព័ន្ធដ៏ពិសេសក្នុងការកាត់បន្ថយការបំពុលបរិស្ថាន មិនបំផ្លាញដល់ស្រទាប់អូហ្សូន និង កាត់បន្ថយការឡើងកម្តៅនៃផែនដី ។ នៅរាល់ពេលអ្នកបើកម៉ាស៊ីនត្រជាក់ឲ្យដំណើរការ គឺមិនប៉ះពាល់ដល់បរិស្ថាន និង ផែនដី ។
ការប្រើប្រាស់យូរអង្វែង (Durability) ៖
១- ការធានាសម្រាប់រយៈពេល ១០ ឆ្នាំទៅលើ Inverter Compressor ។
២- ការធានាសម្រាប់រយៈពេល ៣ ឆ្នាំទៅលើ Evaporator និង Condenser ។
៣- ព្រមទាំងការធានាសម្រាប់រយៈពេល ១ ឆ្នាំទៅលើសេវាកម្មផងដែរ ។
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីម៉ាស៊ីនត្រជាក់ សាមសុង S-Inverter plus (AR10NYSHBWKNST , AR13NYSHBWKNST) និង S-Inverter (ម៉ូឌែល AR10MYFTAURNST, AR13MYFTAURNST) សូមអញ្ចើញមកទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយដែលនៅជិតលោកអ្នកបំផុត ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់លេខ 1800 203 232 ៕