យីអ៊ុនឡើងក្រឺតៗ! MGC 2017 ខ្លឹម ស្រីគា ទទួលបានការងារពេញៗសឹងគ្មានថ្ងៃសម្រាក
ចាប់តាំងពីបោះជំហានចូលប្រឡូកក្នុងវិស័យសិល្បៈ ហើយក្លាយជាម្ចាស់តំណែងគ្រងមកុដ Miss Grand Cambodia 2017 មក កញ្ញា ខ្លឹម ស្រីគា កាន់តែទទួលបានប្រជាប្រិយភាពពីមហាជនកាន់តែច្រើន ជាពិសេសនាងមិនត្រឹមប្រឡូកក្នុងវិស័យបវរកញ្ញាទេ តែកន្លងមកនាងក៏ធ្លាប់បង្ហាញខ្លួនសម្ដែងក្នុងខ្សែភាពយន្តផងដែរ។
នៅមួយរយៈធំចុងក្រោយនេះ ស្រីស្អាតម្ចាស់មកុដ MGC 2017 ខ្លឹម ស្រីគា ហាក់កាន់តែក្ដោបបានទីផ្សារការងារពេញៗដៃ ពោលគឺចាប់តាំងពីនាងថែសម្ផស្ស សម្រកគីឡូដោយជោគជ័យ។
តួយ៉ាងថ្មីៗនេះ ខ្លឹម ស្រីគា បានបង្ហើបប្រាប់អ្នកគាំទ្រតាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់នាងថា សព្វថ្ងៃនាងមមាញឹកការងារណាស់ ហើយមួយខែៗនាងទទួលបានការងារស្ទើរតែពេញៗតារាងតែម្ដង។ ខ្លឹម ស្រីគា បានរៀបរាប់ថា ៖ «ខែនេះការងារជិតពេញហើយ អរគុណបងៗៗសម្រាប់ការងារ»។
ជាមួយនឹងការបង្ហើបរបស់ស្រីស្អាត MGC 2017 ខាងលើក៏បានធ្វើឱ្យមិត្តភក្ដិ និង អ្នកគាំទ្រនាងជាច្រើនចូលរួមអបអរចំពោះភាពជោគជ័យរបស់នាង ព្រោះថាកន្លងមក ខ្លឹម ស្រីគា តែងទទួលបានពាក្យលើកសរសើរចំពោះរូបសម្រស់ និង ទេពកោសល្យផ្នែកសិល្បៈរបស់នាង៕