មហាជនផ្ទុះការសង្ស័យ កំលោះ Donut កំពុងមានម្ចាស់ស្នេហ៍រួចហើយ ក្រោយធ្លាយភស្តុតាងមួយ
ជឿជាក់ថាប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយ តារាសម្ដែងប្រុសវ័យក្មេងប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃ Donut Phattharapon ដែលជាតារាពន្លកថ្មីកំពុងតែទទួបានការសរសើរពីសំណាក់មហាជននូវទេពកោសល្យសម្ដែង និង រូបសម្រស់។
បច្ចុប្បន្ន អ្នកកំលោះរូបនេះមានអាយុ ២៤ ឆ្នាំហើយ បើនិយាយពីរូបសម្រស់វិញ ហាក់ធ្វើឱ្យអ្នកគាំទ្រស្រីជ្រួលជ្រើមលង់ស្នេហ៍គ្រប់ៗគ្នា។ បើក្រឡេកមើលពីជីវិតឯកជនវិញ តារាប្រុស Donut ពុំទាន់បង្ហើបថាខ្លួនមានទំនាក់ទំនងជាមួយនារីណាម្នាក់ឡើយ។
ដោយឡែកថ្មីៗនេះ មហាជនហាក់ផ្ទុះការាចាប់អារម្មណ៍ និង សង្ស័យថា តារាប្រុស Donut មានស្នេហាហើយ តែហាក់មិនបង្ហាញតែប៉ុណ្ណោះ។ ហេតុដែលមហាជនផ្ទុះការសង្ស័យបែបនេះ ក៏ព្រោះតែគេឃើញតារាប្រុស Donut ចេញមកបង្ហោះរូបភាពកាន់បាច់ផ្កាកុលាបមួយបាច់យ៉ាងស្រស់ស្អាត ហាក់ដូចជាមាននរណាម្នាក់ជូន។
បន្ទាប់ពីឃើញរូបភាពនោះបង្ហោះឡើង គេឃើញមានមហាជនជាច្រើនបានចូលទៅបញ្ចេញមតិសាកសួរថាតើនរណាជាអ្នកជូនបាច់ផ្កា? ព្រោះតែមានសំណួរច្រើនពេកពីមហាជន តារាប្រុសរូបនេះក៏បានលុបរូបភាពនោះចេញជាបន្ទាន់ ដោយពេលនេះពុំទាន់មានការចេញបកស្រាយឡើយ ថារឿងលោកមានស្នេហាពិតឬយ៉ាងណានោះ?