ណាត់គ្នាទៅ! ថ្ងៃទី ២៧ និង ២៨ ខាងមុខ មានការសម្ដែងរបាំក្បាច់បុរាណខ្មែរ នៅសាលសន្និសីទចតុម្មុខ លើកស្ទួយវប្បធម៌ខ្មែរ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង នៅថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២២ បានបញ្ជាក់ឱ្យដឹង ពីការសម្ដែងរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យរវ្ម័នទី ៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ថ និង សមិទ្ធផលនៃមហាវីរក្សត្រទាំង ៣ អង្គ» នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
ការសម្ដែងនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ ខណៈសំ បុត្រមានលក់តាមរយៈអនឡាញតេឡេក្រាមលេខ ០៧៧ ៤៤៤ ៣៣៥ និង មានការលក់ផ្ទាល់ នៅសាលសន្និសីទចតុម្មុខ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែសីហា។
ចំពោះតម្លៃសំបុត្រមានដូចខាងក្រោម ៖
– សំបុត្រពិសេស (VIP) ១០០ ០០០ ៛
– តំបន់ពណ៌បៃតង (Green Zone) ៤០ ០០០ ៛
– តំបន់ពណ៌ខៀវ (Blue Zone) ២០ ០០០ ៛៕
សូមអានសេចក្ដីលម្អិតបន្ថែមនៅខាងក្រោម ៖