លើកទី១ ឃើញ Weir និយាយពាក្យផ្អែមឡើងព្រឺសម្បុរ ដាក់ប្រពន្ធជាសាធារណៈ
កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុសលោក Weir Sokullawat បានធ្វើដំណើរទៅសហរដ្ឋអារិកដើម្បីសម្ពោធរឿងថ្មី ដែលជារឿងហូលីវូដដំបូងរបស់លោកមានចំណងជើងថា «Thirteen Lives»។ សម្រាប់តារាប្រុស Weir ខណៈដែលឃ្លាតឆ្ងាយពីប្រពន្ធដែលទើបតែរៀបការថ្មីថ្មោង ហាក់មានក្ដីនឹករលឹកយ៉ាងខ្លាំង។
ជាក់ស្ដែង នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២២ នេះ តារាប្រុស Weir ស្រាប់តែចេញមកបង្ហោះសារយ៉ាងផ្អែមមួយឃ្លាទៅកាន់ប្រពន្ធបណ្ដូលចិត្ត ស្រីស្រស់ Vikki ដោយបានសរសេរថា ៖ «នឹកអូនខ្លាំងណាស់ប្រពន្ធសម្លាញ់ Vikki ! ថ្ងៃនេះ បងធ្វើដំណើរត្រឡប់ទៅប្រទេសថៃវិញហើយ ចាំជួបគ្នាណាអូនសម្លាញ់ មកទទួលបងផងណា បងស្រឡាញ់អូន»។
ជាមួយនឹងពាក្យផ្អែមល្ហែមនេះ បាននាំឱ្យមហាជនអ្នកគាំទ្រជាច្រើនចូលទៅបញ្ចេញមតិអៀនជំនួស ដោយអ្នកខ្លះសរសេរថា ពិតជាផ្អែមល្ហែមដល់ហើយហ៊ា, ស្នេហ៍គ្រាដំបូងផ្អែម Sweet ដល់ហើយ និង មតិចំអែចំអន់បែបលេងសើចផ្សេងៗទៀត៕