Mew ឡើងយន្តហោះទៅកូរ៉េ ២ ខែសោះ អ្នកគាំទ្រទៅជូនដំណើរកន្លះព្រលាន
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងប្រុស Mew Suppasit បានធ្វើដំណើរទៅប្រទេសកូរ៉េរយៈប្រមាណជា ២ ខែដើម្បីបំពេញការងារ ហើយខណៈនេះ លោកបានធ្វើដំណើរទៅដល់ទីនោះ ដោយសុវត្ថិភាពហើយ។
អ្វីដែលធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ចំពោះអ្នកកំលោះរូបនេះនោះគឺ នៅមុនពេលឡើងយន្តហោះគេឃើញថាមានបណា្ដអ្នកគាំទ្រជាច្រើន បាននាំគ្នាមកជួបជុំគ្នាជូនដំណើរចំពោះ Mew ដោយលើកបដា និង រូបភាពផ្តល់កម្លាំងចិត្តឱ្យ Mew ដើម្បីធ្វើដំណើរប្រកដដោយភាពជោគជ័យ។
ជាមួយនឹងការជួបជុំផ្ដល់កម្លាំងចិត្តពីបណ្ដាអ្នកគាំទ្រនេះ ពិតជាបានធ្វើឱ្យតារាប្រុស Mew មានសេចក្ដីរំភើបជាខ្លាំង។ ជាពិសេស គឺថាមិនមែនមានអ្នកគាំទ្រតែបួនទៅដប់ម្ភៃអ្នកឡើយ ពោលគឺអ្នកគាំទ្រច្រើនខ្លាំងស្ទើរតែស្ទះព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិទៅហើយ។ មិនតែប៉ុណ្ណោះ នៅក្នុងទិដ្ឋភាពជួបជុំមុនចាកចេញពីប្រទេសថៃទៅប្រទេសកូរ៉េនោះគេឃើញថា Mew បានបង្កើតភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្ររបស់ខ្លួន ដោយបានថតរូបយ៉ាងផ្អែមល្ហែម និង ដោយអារម្មណ៍រំភើបទៀតផង៕