ធ្លាយរូបគូប្តី-ប្រពន្ធ Jang Nara ទៅក្រេបទឹកឃ្មុំក្រោយរៀបការ សាមញ្ញៗតែមានក្តីសុខ
ដូចដែលអ្នកគាំទ្របានដឹងមកហើយ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២២ តារាចម្រៀងស្រី Jang Nara បានសម្រេចចូលរោងការជាមួយនឹងកូនកំលោះលាក់មុខរូបសង្ហាម្នាក់ក្រៅរង្វង់សិល្បៈ។ ឃើញថា ក្នុងពិធីមង្គលការរបស់តារាស្រីរូបនេះ គឺរៀបចំប្រារព្ធធ្វើឡើងយ៉ាងសាមញ្ញ ប៉ុន្តែពេញដោយភាពរ៉ូមេនទិកបំផុត។
ថ្វីត្បិតថាមង្គលការរបស់តារាស្រី Jang Nara មិនសូវជាប្រជាប្រិយភាពដូចគូស្នេហ៍តារាល្បីផ្សេងៗក្នុងវិស័យកម្សាន្តកូរ៉េខាងត្បូងក៏ដោយ។ ប៉ុន្តែក្នុងពិធីមង្គលការនេះ ទាំងអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសទាំងអស់ សុទ្ធតែរក្សានូវភាពឯកជនដល់តារាស្រីរូបនេះ ចំពោះការមិនបង្ហាញមុខស្វាមីរបស់នាង តាមដែលនាងស្នើសុំ។
យ៉ាងណាមិញ កន្លងជិតមួយសប្តាហ៍ក្រោយរៀបការហើយ ស្រាប់តែនៅលើបណ្តាញសង្គមបានបង្ហោះរូបថតគូ របស់ប្តី-ប្រពន្ធ Jang Nara ខណៈដែលអ្នកទាំងពីរបានធ្វើដំណើរកម្សាន្តក្រេបទឹកឃ្មុំជាលក្ខណៈឯកជនរបស់ពួកគេ។
ក្នុងរូបថតដែលបានចែករំលែកនោះដែរ ត្រូវបានអ្នកគាំទ្រឃើញថា ស្វាមីរបស់តារាស្រីរូបនេះកំពុងកាន់ទូរស័ព្ទថតរូបឱ្យប្រពន្ធយ៉ាងរីករាយ។ ហើយអ្នកទាំងពីរបានស្លៀកពាក់យ៉ាងសាមញ្ញប៉ុន្តែមើលទៅគួរឱ្យស្រឡាញ់ខ្លាំង សូម្បីតែមហាជនក្នុងបណ្តាញសង្គម និង អ្នកគាំទ្របានឃើញក៏សរសើរមិនដាច់ពីមាត់ និងលួចច្រណែនគូស្នេហ៍វ័យក្មេងជាង ៦ឆ្នាំរបស់ Jang Nara ថែមទៀតផង៕