ទម្លាយតម្លៃកាបូប Mai និង Shin Min Ah កាន់ទៅចូលរួមកម្មវិធី Gucci នៅអ៊ីតាលី
ថ្មីៗនេះ តារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ Mai Davika បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍នាងជាខ្លាំង ក្រោយនាងជាតារាស្រីថៃតែម្នាក់គត់ ដែលទទួលបានការអញ្ជើញចូលរួមកម្មវិធី Fashion Show របស់យីហោ Gucci នៅឯប្រទេសអ៊ីតាលី។
ដំណើរចូលរួមទស្សនាកម្មវិធី Gucci Fashion Show ឆ្នាំនេះ Mai បានជួបតារាល្បីៗជាច្រើនមានទាំងតារាអាស៊ី និង ហូលីវូដ ហើយម្នាក់ៗសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះល្បី ក្នុងនោះក៏មានតារាស្រីកូរ៉េ Shin Min Ah ផងដែរ។
ជាពិសេសបើនិយាយពីការតុបតែងខ្លួនវិញ គឺពួកគេម្នាក់ៗសុទ្ធសឹងតែលេងម៉ូដខោអាវតាមបែបហ្វេសិនយ៉ាងសម្បូរបែប និង ប្លែកៗ ហើយត្រូវទៅតាមប្រធានបទ។
ក្នុងនោះ Mai និង តារាស្រីកូរ៉េ Shin Min Ah ក៏តុបតែងខ្លួនស្រស់ស្អាតមិនចាញ់អ្នកដទៃប៉ុន្មានដែរ ជាពិសេសគេសង្កេតឃើញថា អ្នកទាំងពីរបានប្រើកាបូបយីហោ Gucci ដែលមានតម្លៃថ្លៃ ដោយ ៖
– កាបូប Mai គឺ Gucci ប្រភេទ Bamboo 1947 Mini Top Handle តម្លៃ ៩៦ ៦០០ បាត (ប្រមាណ ២ ៨០០ ដុល្លារ)។
– និង កាបូប Shin Min Ah គឺ Guccie ប្រភេទ Diana Mini Tote តម្លៃ ១១២ ៧០០ បាត (ប្រមាណ ៣ ៣០០ ដុល្លារ)៕