ភ្ញាក់ផ្អើល! ខែក្រោយ យក់ ថិតរដ្ឋា ប្រកាសរៀបការម្ដងទៀត និង អញ្ជើញលោក ឃុំ ប៉ុណ្ណាដែត ជាកិត្តិយស
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងផ្ទុះការភ្ញាក់ផ្អើលដោយងឿងឆ្ងល់មិនអស់ចិត្ត ក្រោយឃើញកំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ អ្នកនាង យក់ ថិតរដ្ឋា ប្រកាសនឹងចូលរោងការម្ដងទៀតនៅខែក្រោយ។
អ្នកស្ថិតក្នុងចង្កោមសិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រវិស័យចម្រៀង អ្នកណាមិនដឹងថា យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត បានរៀបការរួមរស់ជាប្ដីប្រពន្ធតាមប្រពៃណីច្រើនឆ្នាំមកហើយ ក្នុងនោះពួកគេទាំងពីរ ថែមទាំងទទួលបានកូនប្រុសស្រីដល់ទៅ ៣ នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ផងដែរ ប៉ុន្ដែនៅសុខៗ តារាចម្រៀងស្រីខាងលើបែរប្រកាសរៀបការម្ដងទៀតធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរទេ។
ត្រឹមបង្ហោះសារប្រកាសពីដំណឹងរៀបការម្ដងទៀតនៅខែក្រោយមិនអស់ចិត្ត យក់ ថិតរដ្ឋា ថែមទាំងផ្ដាំទៅប្ដីសម្លាញ់គឺ លោក ឃុំ ប៉ុណ្ណាដែត ឱ្យអញ្ជើញចូលរួមជាកិត្តិយសកុំខាន ជាពិសេសឱ្យលោកចងដៃឱ្យច្រើនៗទៀតផង។
យក់ ថិតរដ្ឋា បង្ហោះរូបថតស្លៀកពាក់បែបបុរាណលើគណនីហ្វេសប៊ុក ហើយរៀបរាប់បែបលេងសើចថា ៖ «បងហា! ឃុំ ប៉ុណ្ណាដែត ខែក្រោយនេះអូនរៀបការម្តងទៀតហើយណា ហើយសូមអញ្ជើញ បងជាកិត្តិយសក្នុងកម្មវិធីរបស់ខ្ញុំផងចា៎ សង្ឃឹមថាបងអត់ប្រកាន់ទេ កុំភ្លេចចងដៃច្រើនៗមកណា»៕