ផ្អើលហ្វេន! ចំរើន សុភ័ក្ត្រ បោះសម្តីអន់ចិត្តយ៉ាងចាក់ដោតឡើង ស្រាប់តែ ប៉ាច គីមមួយ ចូលនិយាយបែបនេះភ្លែត
ថ្មីៗនេះលើបណ្ដាញសង្គមរបស់ ចំរើន សុភ័ក្ត្រ កំពុងតែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រតាមដានជីវិតឯកជនរបស់នាងផ្ទុះចាប់អារម្មណ៍ខ្លាំង ដោយធ្លាប់តែឃើញបង្ហាញសកម្មភាពសប្បាយៗជាមួយមិត្តសិទ្ធស្នាលទាំងក្នុង និង ក្រៅសិល្បៈ ស្រាប់តែសុខៗក៏ឃើញកញ្ញាបង្ហោះសារនិយាយរៀបរាប់យ៉ាងចាក់ដោតទៅកាន់មិត្តជិតស្និទណាម្នាក់ ដែលហាក់មានបញ្ហាអាក់អន់ចិត្តខ្លាំង។
សារនោះ ចំរើន សុភ័ក្រ្ត បានរៀបរាប់ថា ៖ «ពេលខ្លះពិបាកទទួលយកទង្វើនេះខ្លាំងណាស់ ធ្វើដូចទើបតែស្គាល់គ្នា ១០ ថ្ងៃចឹង ប្រើសតិឱ្យច្រើនជាងអារម្មណ៍ បើចង់រាប់គ្នាឱ្យបានយូរជាងនេះ ចង់ដឹងណាស់ពេលដែលខ្ញុំធ្វើអ៊ីចឹងដាក់អ្នក តើអ្នកនឹងមានអារម្មណ៍បែបណា?»។
ក្រោយឃើញបែបនេះហើយ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈមួយចំនួន បានធ្វើការបញ្ចេញមតិសួរនាំនាងគ្រប់គ្នាជុំវិញរឿងនេះ។ ខណៈនោះដែរ គេក៏បានឃើញតារាចម្រៀងស្រី ប៉ាច គីមមួយ ដែលក៏ជាមិត្តសិទ្ធស្នាលម្នាក់របស់ ចំរើន សុភ័ក្រ្ត បានចេញមុខសុំទោសទទួលកំហុសភ្លាម ក្រោមការបង្ហោះនេះ ដែលឱ្យដឹងថាហាក់ដូចជាអ្នកទាំងពីរបានបញ្ហាអ្វីហ្នឹងគ្នា៕