កូនតូចអាយុ ១៣ ខែម្នាក់ ត្រូវពស់ខៀវចឹកចំមាត់ ពិសជ្រាបឡើងជាំស្ទើរពេញមុខ គួរឱ្យអាណិតបំផុត!
ជារឿងដ៏គួរឱ្យអាណិតអាសូរ និង ភ្ញាក់ផ្អើលជាខ្លាំង ក្មេងប្រុសមួយរូបត្រូវបានសត្វពស់ចឹកចំមាត់ បណ្ដាលឱ្យជាតិពិសជ្រាបចូលហើមមាត់ ទើបអាណាព្យាបាលបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ទាក់ទិនទៅនឹងករណីនេះ បើតាមការបញ្ជាក់ពីមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ក្មេងប្រុសតូច ដែលបានរងគ្រោះខាងលើ រូបគេមានអាយុទើបតែ ១៣ ខែប៉ុណ្ណោះ ត្រូវបានសត្វពស់ខៀវចឹកចំមាត់របស់គេ បណ្តាលឱ្យហើមមុខមាត់យ៉ាងធ្ងន់ធ្ងរបំផុត។ ក្រោយបញ្ជូនមកកាន់មន្ទីរពេទ្យទទួលបានការសង្គ្រោះព្យាបាល និង បន្សាបពិសបាន ៣ ថ្ងៃ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ នេះ អ្នកជំងឺតូចខាងលើ អាចត្រឡប់ទៅផ្ទះវិញបានហើយ នៅទឹកដីខេត្តកំពង់ឆ្នាំង។
គួរឱ្យដឹងផងដែរថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផា គឺឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង ខណៈរាល់ ១ ដុល្លារ របស់លោកអ្នក គឺពិតជាបានជួយព្យាបាល សង្គ្រោះ និងការពារកុមារពីពិការភាពពិតមែន ក្រោមមូលនិធិគន្ធបុប្ផាកម្ពុជា៕