ការពិតរូបថតកំពុងផ្ទុះល្បី កូនកំលោះអាយុស្មើតាមករៀបការប្រពន្ធក្មេង មានរឿងនៅពីក្រោយបែបនេះ
ថ្មីៗនេះនៅលើបណ្ដាញសង្គមកំពុងផ្ទុះការចែករំលែកតៗគ្នានូវរូបថតមួយសន្លឹកស្ដែងពីគូស្វាមីភរិយាមួយគូ បានថតរូបក្នុងថ្ងៃមង្គលការ ដែលរូបថតនោះគេឃើញកូនកំលោះមានវ័យចំណាស់អាចធ្វើជីតាគេបាន បែរមករៀបការប្រពន្ធក្មេងខ្ចីល្ហក់ ហើយបើនិយាយពីគម្លាតអាយុអ្នកទាំងពីរមើលទៅអាចធ្វើជីតាចៅគ្នាបាន។
រូបថតមួយសន្លឹកនេះ កាន់តែមានការចែករំលែកតៗគ្នាកាន់តែច្រើនឡើងពីអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលទន្ទឹមនឹងនោះក៏មានមតិយោបល់ពីមហាជនរិះគន់ច្រើនជាងសរសើរទៅលើមង្គលការនោះ ធ្វើឱ្យសាមីខ្លួនទ្រាំមិនបានក៏ចេញមុខទម្លាយពីរឿងរ៉ាវនៅពីក្រោយខ្នងតែម្ដង។
តាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយឈ្មោះ ពុទ្ធិ នុត បានរៀបរាប់ថា ៖ «ម្ចាស់រូបពិតបានផ្ញើមកបញ្ជាក់ រូបភាពដែលចែកចាយលើបណ្ដាញសង្គម Facebook នោះ គឺមិត្តភក្ភិគាត់យកទៅកែ រូបក្មេងទៅជាកូនកំលោះចាស់ គោលបំណងលែងសើចតែប៉ុណ្ណោះ»។ ក្នុងនោះប្រភពខាងលើក៏បានភ្ជាប់មកជាមួយរូបថត ២ សន្លឹក មុនកែ និង ក្រោយកែ ដែលអាចបញ្ជាក់យ៉ាងច្បាស់ថា កូនកំលោះកូនក្រមុំនៅវ័យក្មេងស័ក្ដិសមគ្នាខ្លាំងណាស់៕