ចាំតួនាង កែវណាម៉ា ទេ? កន្លងទៅជាង ៧ ឆ្នាំហើយ នេះជាខ្សែជីវិតពិតរបស់នាងនៅបច្ចុប្បន្ន
ពិតណាស់ កាលពីឆ្នាំ ២០១៥ រឿងភាគថៃ «នាងកែវណាម៉ា» ហាក់មានការគាំទ្រខ្លាំងណាស់ពីសំណាក់មហាជនប្រុសស្រីក្មេងចាស់តាមដានស្ទើរតែដាច់បាយដាច់ទឹកនាពេលនោះ។
ចំពោះរឿងភាគថៃមួយនេះដែរ ប្រិយមិត្តប្រាកដជានៅចងចាំច្បាស់ពីតួឯកស្រីនាង «កែវណាម៉ា» ដែលសម្តែងដោយតារាស្រី Dearr Darin។ នៅក្នុងរឿងមួយនេះ នាងដើរជាតួអង្គឯកដែលមានរូបឆោមអាក្រក់ដែលអ្នកណាៗក៏មិនចង់រាប់ និង រើសអើងនាងស្ទើរមិនហ៊ានឈរជិតនាងឡើយ តែផ្ទុយទៅវិញចុងបញ្ចប់នៃរឿងនាងក៏បានប្រែរូបកាយដ៏អាក្រក់នោះមកជាស្អាតវិញ។
យ៉ាងណាមិញ រឿងមួយនេះបានកន្លងទៅជាច្រើនឆ្នាំទៅហើយ តែសម្រាប់មហាជនប្រាកដជានៅចងចាំ និង ចង់ដឹងពីសុខទុក្ខរបស់នាង Dearr Darin ហៅ កែវណាម៉ា នេះជាក់ជាពុំខាន ព្រោះក្រោយការសម្តែងរឿងនេះចប់នាងហាក់ស្ងាត់បាត់ពីសិល្បៈតែម្តង។
បើការទម្លាយឱ្យដឹងពីប្រភពសារព័ត៌មានថៃមួយថា ការដែលនាងបាត់មុខពីសិល្បៈ ព្រោះនាងត្រូវបន្តការសិក្សានៅក្រៅប្រទេស ហើយក្រោយរៀនចប់ត្រឡប់មកវិញ នាងក៏បានត្រឡប់មកកាន់មុខជំនួយជាមួយគ្រួសារ និង មើលថែមលោកយាយដែលចាស់ជរានៅក្នុងផ្ទះ។
ទោះជាយ៉ាងណា នាងមិនបានបញ្ជាក់នោះទេថា នាងនឹងឈប់ពីការងារសិល្បៈជារៀងរហូត ឬយ៉ាងណានោះ តែសម្រាប់មហាជនដែលស្រឡាញ់គាំទ្រនាងនៅតែទទូចចង់ឱ្យនាងវិលត្រឡប់មកការសម្តែងសាជាថ្មីម្តងទៀត៕
ប្រភព៖ khao2u