ញាក់សាច់!! ទម្លាយអាថ៌កំបាំងពិតរបស់ខ្មោចឆៅ Zombie មានពិតក្នុងប្រវត្តិមនុស្សជាតិ
Zombie ត្រូវបានប្រកាសថាមានពិត នៅក្នុងប្រទេសហៃទី។ គ្មាននរណាម្នាក់ដឹងសោះពីមុនមកថា Zombie ដែលយើងបានឃើញនៅក្នុងកុនរន្ធត់របស់លោកខាងលិច គឺធ្លាប់មានពិតមែន មិនតែប៉ុណ្ណោះ វាបានមានជីវិត និង ដើរលើផែនដីថែមទៀតផង។ របកគំហើញនេះបានធ្វើឲ្យសាធារណជនលើសាកលលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនិស្សិតមួយក្រុមនៃសាកលវិទ្យាល័យ Harvard បានទៅធ្វើការស្រាវជ្រាវសារណាបញ្ចប់ឆ្នាំ ហើយរកឃើញសាវតា Zombie រស់ឡើងពិតៗដែលមានទីតាំងនៅប្រទេសហៃទី។
យោងតាមឯកសារដើមនៃប្រវត្តិករណីវត្តមាន Zombie ដំបូងលើផែនដីនេះ ដែលក្រុមនិស្សិតបានសរសេរឡើង រហូតធ្វើឲ្យផ្ទុះបណ្តាសារព័ត៌មានលើសាកលលោក គឺកើតឡើងនៅអំឡុងគ្រឹស្តសករាជឆ្នាំ ១៩៩៤ ក្រោយការពិសោធរបស់ក្រុមអ្នកស្រាវជ្រាវមួយក្រុម។ ពួកគេមានគ្នា ២ នាក់ គឺម្នាក់ជាវេជ្ជបណ្ឌិត Chavannes Douyon ហើយម្នាក់ទៀតជាសាស្ត្រាចារ្យស្រាវជ្រាវមានឈ្មោះថា Roland Littlewood។
ពួកគេបានធ្វើដំណើរពីអង់គ្លេស ទៅភូមិដាច់ស្រយាលមួយនៃប្រទេសហៃទី ហើយសាកសពរបស់បុរសជនជាតិហៃទីម្នាក់ មានឈ្មោះថា Clairvius Narcisse ត្រូវបានក្រុមគាត់ ជួលគេគាស់ពីផ្នូរមក ដែលអត្តសញ្ញាណរបស់សាកសពគឺត្រូវបានបញ្ជាក់ថា កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ ១៩២២ និង ទទួលអនិច្ចកម្មនៅឆ្នាំ ១៩៩៤ (ឯកសារមិនមានភ្ជាប់បញ្ជាក់ថ្ងៃ និង ខែ) មូលហេតុដោយសារប្រតិកម្មនឹងចំណីអាហារ (អាលាក់ហ្ស៊ី) ហើយចេតនារបស់ក្រុមអ្នកវិទ្យាសាស្ត្រ ២ រូបនេះ គឺដើម្បីប្រឆាំងនឹងច្បាប់ធម្មជាតិ ដោយបេសកកម្មគឺ «ធ្វើឲ្យមនុស្សស្លាប់ហើយរស់ឡើងវិញ»។
សម្មតិកម្មនៃការពិសោធធ្វើឲ្យមនុស្សស្លាប់ហើយរស់ឡើងវិញនេះធ្វើឡើង តាមរយៈថ្នាំពិសោធន៍ និង មន្តអាគមរបស់ជនជាតិដើម (វិទ្យាសាស្ត្រលាយនឹងជំនឿ) ដែលវាជាមតិផ្ទុយគ្នាអនុលោមតាមផ្នត់គំនិតរបស់អ្នកស្រាវជ្រាវទាំង ២ រូប ដោយដំបូងគេវេជ្ជបណ្ឌិត Douyon បានចាក់បញ្ចូល ពិស pufferfish tetrodotoxin និង សារធាតុ Datura ជាច្រើនលើកច្រើនសារ ហើយចុងក្រោយទើប មានការរៀបពិធីសាសនាហៅវិញ្ញាណដែលធ្វើឡើងដោយសាស្ត្រាចារ្យ Roland។
ភ្លាមនោះ សាកសពរបស់បុរសដែលអាល់ឡែកហ្ស៊ីនឹងអាហាររូបនោះ ក៏រស់ឡើងវិញមែន និង មានស្មារតីដូចមនុស្សធម្មតាមានការចងចាំដូចអំឡុងពេលមុនគាត់អនិច្ចកម្មអ៊ីចឹង។ គ្រានោះ គ្រប់គ្នាមានក្តីរីករាយក្រៃលែង ដោយអបអរនឹងរបកគំហើញថ្មី នៃការពិសោធនេះ ពួកគេដាក់ឈ្មោះមនុស្សស្លាប់ដែលរស់ឡើងវិញនោះថា NZombie ។ មិនបានប៉ុន្មានម៉ោងផងការពិសោធនោះបានបរាជ័យ ក្រោយបុរសរូបនោះ បានប្រែជាលែងដឹងខុសត្រូវ និង មានចរិតកាចសាហាវ រហូតទប់លែងឈ្នះរាលដាលដើរចេញពីមន្ទីរពិសោធដូចជាសត្វដ៏កាចសាហាវ ព្រមទាំងកិរិយាមានបំណងខាំអ្នកមជ្ឈដ្ឋានខាងក្រៅ ហើយដើរចេញលើដងផ្លូវ ដោយកាយវិកាយឺតៗ តែសំណាងល្អចេញក្រៅបានប៉ុន្មាននាទីត្រូវបានប៉ូលិសមូលដ្ឋានបាញ់ស្លាប់នៅហ្នឹងកន្លែង (ស្លាប់ជាលើកទី ២)។
គ្រានៃការបរាជ័យ នៃការពិសោធដ៏ខុសច្បាប់ និង គួរឱ្យតក់ស្លុតនោះ រដ្ឋាភិបាលនៃប្រទេសហៃទី បានចេញច្បាប់ថ្មី នៃមាត្រាក្នុងក្រមព្រហ្មទណ្ឌថ្មីនៅប្រទេសហៃទី ដាក់អនុម័តភ្លាមៗ លើវិសោធនកម្មបទល្មើសព្រហ្មទណ្ឌថ្មីសន្លាងរបស់ប្រទេស ដែលមិនធ្លាប់មានពីមុនមកលើពិភពលោក គឺនៅមាត្រា ២៤៩ (ថ្មី) ចែងថា «ជនណាម្នាក់ដែលប្រើប្រាស់ ឬ យកសពតតីយជនដែលសន្មតថាបានស្លាប់ ដោយជីកគាស់យកសពគ្រប់រូបភាព ចេតនាឲ្យសាកសពដែលស្លាប់ហើយរស់ឡើងវិញ ចាត់ទុកជាបទឧក្រិដ្ឋ និង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»។
ប្រិយមិត្តសាកគិតទៅមើល បើពេលនោះ ខុសគ្នាតែ ១ ម៉ោង ប្រសិនបើការពិសោធរបស់អ្នកវិទ្យាសាស្ត្រ ២ នាក់នោះមិនបរាជ័យ បច្ចុប្បន្នយើងប្រហែលអាចមានថ្នាំព្យាបាលឲ្យមនុស្សស្លាប់ហើយរស់ឡើងវិញ ជាក់ជាមិនខាន ម្ល៉ោះវេជ្ជបណ្ឌិត Chavannes Douyon និង សាស្ត្រាចារ្យ Roland Littlewood អ្នកវិទ្យាសាស្ត្រទាំង ២ ប្រហែលទទួលបានពានរង្វាន់ណូបែលផងក៏មិនដឹង ផ្ទុយទៅវិញ បើគ្រានោះ ប៉ូលិសបាញ់សាកសពមនុស្សរស់នោះ យឺតតែមួយម៉ោង វិនាសកម្ម Zombie លើភពផែនដីដែលយើងឃើញក្នុងភាពយន្តហូលីវូដ ច្បាស់ជាកើតឡើងពិតជាក់ជាមិនខាន។ តែមេរៀនដែលមនុស្សគ្រប់ប្រាណគប្បីគួរចងចាំនោះគឺ «គ្មាននរណាម្នាក់អាច កែប្រែ ឬ យកឈ្នះលើច្បាប់ធម្មជាតិបានឡើយ»៕