(វីដេអូ) មួយម៉ាត់ពី Kem ធ្វើឱ្យមហាជនពេញចិត្តស្តូក ក្រោយលូកមាត់រឿង Weir និង Bella បែកផ្លូវគ្នា
ការបែកបាក់ស្នេហារវាងតារាស្រីប្រុសជួរមុខ Bella Ranee និង តារាប្រុស Weir Sokullawat ពិតធ្វើឱ្យមហាជនគ្រប់គ្នាស្ទើរតែមិនជឿថាការពិតនោះទេ។ ក្នុងរយៈពេល ៩ ឆ្នាំ ជិត ១០ ឆ្នាំនៃការទាក់ទងគ្នានោះ តារាស្រីប្រុស Weir និង Bella តែងបង្ហាញភាពផ្អែមល្ហែមគ្នា ហើយមហាជនម្នាក់ៗមិននឹកស្មានថាពួកគេអាចមានថ្ងៃបែកគ្នានោះឡើយ។
សំណួរជារឿយៗតែងត្រូវបានចោទសួរថា តើតារាស្រី Bella និង តារាប្រុស Weir បែកគ្នាពិតឬអត់? ទាំងដែលតារាស្រី Bella បានចេញមុខមកបកស្រាយច្បាស់ៗហើយថា ពួកគេពិតជាបែកគ្នាមែន តែនៅតែមានអ្នកសាកសួរលើបណ្ដាញសង្គមរហូត។
ដោយឃើញបែបនោះ ងាកទៅមើលតារាប្រុសរូបសង្ហា Kem Hassawee ដែលជាសិស្សប្អូនរបស់តារាប្រុស Weir នោះក៏បានចេញមកនិយាយពាក្យមួយឃ្លាជុំវិញសំណួរនេះ ដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គម និង មហាជនជាច្រើនសម្ដែងការសប្បាយចិត្ត។
ក្នុងនោះ តារាប្រុស Kem គឺបានលេងក្នុងកម្មវិធី Tik Tok ជាមួយនឹងតារាប្រុស King Konbai ដោយតារាប្រុស King បានសួរទៅកាន់តារាប្រុស Kem ថា Weir និង Bella ចែកផ្លូវគ្នាពិតមែនអត់? ជាមួយនឹងសំណួរចាក់ដោត ហាក់ជាចង់ផ្តាំផ្ញើទៅអ្នកគាំទ្រមួយចំនួនដែលនៅមិនអស់ចិត្តនោះ តារាប្រុស Kem ក៏បានឆ្លើយថា គួរតែឈប់ចេះដឹងរឿងគេហើយ យកពេលខ្វាយខ្វល់រឿងខ្លួនឯងប្រសើរជាង។
ទន្ទឹមនឹងចម្លើយនេះ ពិតបានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនសម្ដែងការសប្បាយចិត្ត ក៏ដូចជាមានខមមិនជាហូរហែដោយភាពអស់សំណើចចំពោះតារាប្រុសរូបសង្ហា Kem ណាស់៕
សូមចុចទស្សនាវីដេអូនៅទីនេះ @kingkonbai เลิกจริงๆ #เบลล่าเวียร์ ♬ เสียงต้นฉบับ – ณภัทร คิงก่อนบ่าย ชุ่มจิตตรี