ក្រសួងប្រកាសមុននេះ រកឃើញអ្នកឆ្លងកូវីដត្រឹម ៤៨ នាក់ ហើយអ្នកស្លាប់ថ្មី ៤ នាក់
នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំងឺកូវីដ-១៩ ឱ្យបានដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨ នាក់ ដែលជាលទ្ធផលបញ្ជាក់ដោយ PCR ដែលក្នុងនោះមានករណីនាំចូលពីបរទេសចំនួន ១១ នាក់។
បន្ថែមលើសពីនេះ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យបានរកឃើញមានអ្នកជំងឺកូវីដ-១៩ ស្លាប់ចំនួន ០៤ នាក់ (មិនបានចាក់វ៉ាក់សាំង ០២ នាក់) ខណៈមានអ្នកជាសះស្បើយចំនួន ៤៥ នាក់ បានជាសះស្បើយពេញលេញ ត្រឡប់ទៅផ្ទះវិញ។
គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖
– ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ១១៩ ៦៣៦ នាក់
– អ្នកជាសះស្បើយមានចំនួនសរុប ១១៦ ០២៤ នាក់
– អ្នកស្លាប់មានចំនួនសរុប ២ ៨៧៦ នាក់៕
ខាងក្រោមនេះ ជាលិខិតប្រកាសរបស់ក្រសួងសុខាភិបាល៖