ប៊្លែកផេនធ័រ អបអរបុរសខ្លាំង សកម្មខ្លាំងរបស់កម្ពុជា ជាមួយយុទ្ធនាការផ្សព្វផ្សាយថ្មីបំផុតរបស់ខ្លួន (វីដេអូ)
ប្រជាជនកម្ពុជាដែលដៃពេញដោយធូលី ប្រឡាក់ជោគជាំដោយញើស ខ្លាញ់ ជាមួយនឹងស្បែកមុខក្រៀមស្ងួត ស្តែងប្រាប់ពីរឿងរ៉ាវប្រចាំថ្ងៃរបស់ពួកគាត់ ដែលនេះគឺជាលក្ខណៈពិសេសនៅក្នុងយុទ្ធនាការថ្មីបំផុតរបស់ស្រាបៀរ ប៊្លែកផេនធ័រ ក្រោមចំណងជើងថា «បុរសខ្លាំង ស្រាបៀរខ្លាំង»។ គោលបំណងនៃយុទ្ធនាការនេះគឺធ្វើឡើងដើម្បីអបអរសាទរដល់ប្រជាជនកម្ពុជាដែលធ្វើការដោយប្រើកម្លាំងខ្លាំងយ៉ាងសកម្ម ពោលគឺ «បុរសខ្លាំង សកម្មខ្លាំងប្រចាំថ្ងៃ» ដែលនេះរំលេចឲ្យឃើញនូវរូបភាពពិតៗរបស់កសិករ អ្នកនេសាទ កម្មករសំណង់ ជាងមេកានិច និង កម្មកររោងចក្រ ជាមួយនឹងឧបករណ៍ដែលពួកគាត់ប្រើប្រាស់ដោយប្រើកម្លាំងដៃប្រកបដោយភាពក្លេវក្លា ដើម្បីបំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់។
លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងស្តីទីផ្នែកផ្លាកយីយោស្រាបៀរ របស់ក្រុមហ៊ុន ខេមប៊្រូវ បានមានប្រសាសន៍ថា «យើងចង់សម្តែងការគោរព និង ថ្លែងអំណរគុណចំពោះបុរសខ្លាំងនៅកម្ពុជា ដែលសកម្មខ្លាំងក្នុងកិច្ចការងារប្រចាំថ្ងៃដោយប្រើកម្លាំងខ្លាំងជាប្រចាំ។ ពួកគាត់កំពុងបម្រើការនៅក្នុងវិស័យផ្សេងៗគ្នា ដោយខិតខំធ្វើការទាំងយប់ទាំងថ្ងៃមិនខ្វល់ពីភាពនឿយហត់ ដែលនេះជាកត្តាចូលរួមចំណែកដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា»។
លោក អែម យុទ្ធូ បានបន្តទៀតថា «បុរសខ្លាំងដែលបានបង្ហាញក្នុងរូបភាពទាំងនេះ តែងតែក្រោកពីដំណេកមុនថ្ងៃរះ ហើយត្រលប់មកពីធ្វើការចូលផ្ទះវិញក្រោយថ្ងៃលិច។ ពួកគាត់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមកម្ពុជានាយុគសម័យទំនើបនេះ។ ដៃរបស់ពួកគាត់បានចូលរួមកសាងដែនដីនេះ និង បន្តជំរុញ និង អភិវឌ្ឍ ដើម្បីឲ្យសហគមន៍នេះមានកំណើនរីកចម្រើន»។
ទោះបីជាឧស្សាហកម្មបែបប្រពៃណី ដូចជា ការនេសាទ និង ការធ្វើស្រែចម្ការ អាចកំពុងធ្លាក់ចុះ បើប្រៀបធៀបទៅនឹងវិស័យដទៃទៀតក៏ដោយ ក៏ប្រជាជនកម្ពុជាមួយភាគធំដែលរស់នៅទីជនបទនៅតែពឹងផ្អែកយ៉ាងខ្លាំងលើមុខរបរទាំងនេះ ដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ និងជាប្រភពអាហារដ៏សំខាន់របស់ពួកគាត់។ នេះជាមូលហេតុដែលស្រាបៀរ ប៊្លែកផេនធ័រ ដាក់បញ្ចូលមុខរបរទាំងនេះនៅក្នុងយុទ្ធនាការថ្មីបំផុតរបស់ក្រុមហ៊ុន ដែលនឹងមានបង្ហាញលើផ្ទាំងប៉ាណូធំៗនៅទូទាំងប្រទេស ក៏ដូចជាបណ្តាញផ្សព្វផ្សាយតាមបណ្តាញសង្គមនានាផងដែរ។
លោក អែម យុទ្ធូ បានបន្ថែមទៀតថា «មួយក្នុងចំណោមចំណាប់អារម្មណ៍ដែលខ្ញុំមានចំពោះប្រជាជនកម្ពុជា គឺពួកគាត់តែងមានស្នាមញញឹម បើទោះជាពួកគាត់ស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏
ដោយ។ ភាពរឹងមាំ អំណត់អត់ធន់ និងសេចក្តីថ្លៃថ្នូរ នេះគឺជាអ្វីដែលពាណិជ្ជសញ្ញា ប៊្លែកផេនធ័រផ្តល់គុណតម្លៃ និងចង់រំលេចនៅក្នុងយុទ្ធនាការថ្មីបំផុតរបស់យើង»។
ស្រាបៀរ ប៊្លែកផេនធ័រ មានរសជាតិឆ្ងាញ់អស្ចារ្យ បែបទឹកខ្មៅ ជាតិខ្លាំង ក្លិនឈ្ងុយ បានមកពីពីស្រូវសាលីលីង ផ្កាហប់ និង ប្រភពទឹកធម្មជាតិដ៏ល្អឥតខ្ចោះមានតែមួយគត់នៅខេត្តព្រះសីហនុ។ គ្រឿងផ្សំទាំងនេះ ត្រូវបានចម្រាញ់យ៉ាងសម្រិតសម្រាំងឥតខ្ចោះបំផុត ដោយប្រើប្រាស់បច្ចេកទេសបច្ចេកវិទ្យាស្តង់ដារអន្តរជាតិ ដើម្បីទទួលបាននូវក្លិនឈ្ងុយ រសជាតិឆ្ងាញ់ដិតជាប់មាត់។
ប៊្លែកផេនធ័រ មិនត្រឹមតែជាជម្រើសស្រាបៀរដ៏ល្អសម្រាប់ជាកាដូលើកទឹកចិត្ត ផ្តល់ថាមពលដល់បុរសខ្លាំង បន្ទាប់ពីនឿយហត់ជាមួយការងារពេញមួយថ្ងៃប៉ុណ្ណោះទេ តែក៏ជាស្រាបៀរដ៏ល្អឥតខ្ចោះស័ក្តិសមជាមួយអតិថិជនគ្រប់គ្នា ដែលចង់បង្កើតភាពរីករាយស្រស់ស្រាយ និងបន្ធូរអារម្មណ៍តានតឹង។ ប៊្លែកផេនធ័រ បានចេញលក់ជាមួយនឹងសំបកវេចខ្ចប់ថ្មីមានច្រើនជម្រើសសម្រាប់អតិថិជនតាមតម្រូវការ រួមមាន កំប៉ុងធំចំណុះ ៥០០ មិល្លីលីត្រ កំប៉ុងចំណុះ ៣៣០ មិល្លីលីត្រ និង ជាដបដ៏ទាក់ទាញចំណុះ ៣៣០ មិល្លីលីត្រ ដែលមានតម្លៃសមរម្យ ហើយកាន់តែពិសេសជាមួយនឹងរសជាតិខ្លាំងដ៏ឈ្ងុយឆ្ងាញ់ដិតជាប់ចិត្តគ្រប់តំណក់។
អតិថិជនអាចស្វែងរកស្រាបៀរ ប៊្លែកផេនធ័រ រូបរាងថ្មីមានចំណុះច្រើនជម្រើស ជាពិសេសកំប៉ុងធំថ្មីចំណុះ ៥០០ មិល្លីលីត្រ នៅគ្រប់បណ្តាហាង និង ផ្សារនានា ដែលនៅជិតលោកអ្នកនៅទូទាំងប្រទេស។
រីករាយជាមួយ ប៊្លែកផេនធ័រ នៅផ្ទះដើម្បីសុវត្ថិភាព! កុំភ្លេចវិធានការណ៍ ៣ការពារនិង ៣ កុំ។
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!
ក្រុមហ៊ុនកាស៊្បែរគ្រុបនៅកម្ពុជា
ខេមប្រ៊ូវ គឺជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និង ជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមស្ដង់ដារអឺរ៉ុប និង ធ្វើប្រតិបត្តិការអាជីវកម្មនៅកម្ពុជាចាប់តាំងពីដើមឆ្នាំ ១៩៦០ មក។ ខេមប្រ៊ូវ មានមោទនភាពដែលបានក្លាយជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនកាស៊្បែរគ្រុប មានទីស្នាក់ការកណ្តាលនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដែលបានរួមបញ្ចូលនូវស្តង់ដារ វប្បធម៌ និង ឧត្តមភាពដ៏ល្អឥតខ្ចោះនៃសង្វាក់ផលិតកម្មទាំងមូល។ ក្រុមហ៊ុនបានផ្តល់ជម្រើសអតិថិជនជាច្រើនក្នុងពាណិជ្ជសញ្ញាស្រាបៀរល្បីៗ មានទាំងពាណិជ្ជសញ្ញាជាតិ និង អន្តរជាតិជាច្រើន ដូចជា កាស្ប៊ែរជាពាណិជ្ជសញ្ញាស្រាបៀរអន្តរជាតិស្តង់ដារលំដាប់កំពូល និង ស្រាបៀរអង្គរ ជាពាណិជ្ជសញ្ញាជាតិលំដាប់កំពូល ដែលទទួលបានការទទួលស្គាល់ពីប្រជាជាតិខ្មែរ តាមរយៈ «ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ»។ ចាប់តាំងពីឆ្នាំ ១៩៩២ ខេមប្រ៊ូវ ក៏បានទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន PepsiCo ក្នុងការផលិត និងចែកចាយភេសជ្ជៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ភេសជ្ជៈពាណិជ្ជសញ្ញា Pepsi, Mirinda, 7-Up, & Sting ជាដើម។ «ការផលិតស្រាបៀរជាមួយការអភិវឌ្ឍឲ្យកាន់តែប្រសើរទាំងថ្ងៃនេះ និង ថ្ងៃស្អែក!»៕
សូមចុចទស្សនាវីដេអូខាងក្រោម៖