ទម្លាយមុខម្ចាស់សំឡេង «Are You Ok?» កំពុងផ្ទុះខ្លាំងលើ Tik Tok ច្រើនប្រទេស
ថ្មីៗនេះ នៅលើបណ្តាញសង្គម Tik Tok កំពុងតែផ្ទុះការចែករំលែក និង ធ្វើត្រាប់តាមយ៉ាងច្រើននូវពាក្យមួយឃ្លា ដោយរៀបរាប់ថា «Are you ok? ok ok you can ផ្លាប់ៗ with mw in the classroom ok?» ពេញបណ្តាញសង្គម Tik Tok របស់អ្នកលេងក្នុងស្រុក និង ក្រៅស្រុកជាច្រើន។
ពាក្យមួយឃ្លាខាងលើនេះដែរ ត្រូវបានអ្នកលេងបណ្តាញ Tik Tok យកទៅកាត់តភ្ជាប់ជាមួយនឹងបទ Remix និង ថតក្បាច់រាំព្រោងព្រាតជាច្រើនប្រទេសថែមទៀតផង។ ក្នុងនោះដែរ ពាក្យនេះគឺត្រូវបានបង្កើតឡើងដោយម្ចាស់គណនី Tik Tok មានឈ្មោះថា បងឆើតកំពត និង គណនីហ្វេសប៊ុកឈ្មោះ វឌ្ឍនៈ សោម៕