ឈុតខេត្តត្បូងឃ្មុំកក្រើកខ្លាំងឆ្នាំនេះ លើកយករឿងទុំទាវ បង្ហាញចេញលើឆាក ផ្ទុះការសរសើរខ្លាំង
កាលពីយប់ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ នេះ កម្មវិធីប្រកួតសម្រស់ដ៏ធំមួយរបស់ប្រទេសកម្ពុជា គឺ Miss Grand Cambodia 2021 បានឈានមកដល់វគ្គប្រកួតឈុតតំណាងខេត្ត ដែលបានលើកពេលកាលពីកន្លងទៅនេះ។
ក្នុងពេលបើកបង្ហាញឈុតតំណាងខេត្តនីមួយៗរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងកម្មវិធីនោះ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើឈុតនីមួយៗនោះ ជាមួយនឹងសមត្ថភាពរបស់បវរកញ្ញាទាំង ២៥ ខេត្ត-ក្រុង ដែលបានបង្ហាញចេញផងដែរ ហើយក្នុងនោះដែរ បវរកញ្ញាម្នាក់ៗក៏សុទ្ធតែមានភាពស្រស់ស្អាត ល្អល្អះជាមួយឈុតតែបានគ្រង និង ប្រកបទៅដោយអត្តន័យ។
អ្វីដែលជាការចាប់អារម្មណ៍ខ្លាំងរបស់មហាជនក្នុងចំណោមឈុតស្រស់ស្អាតទាំងនោះ គឺមានឈុតមួយចំនួនបានលេចធ្លោខ្លាំងជាងគេ ដូចជាឈុតខេត្តព្រះសីហនុ ឈុតខេត្តសៀមរាប និង ឈុតមួយចំនួនទៀត ពិសេសគឺឈុតតំណាងឱ្យខេត្តត្បូងឃ្មុំ ដែលមានឈ្មោះថា «ទឹកភ្នែកនាងទាវ» ដោយឈុតនេះត្រូវបានគ្រងដោយបវរកញ្ញា ស្រ៊ាន ស៊ីថាយ។
ឈុតនេះមានការបង្ហាញចេញដោយបានដកស្រង់ចេញពីរឿង «ទុំទាវ» ដែលនិពន្ធដោយព្រះភិក្ខុ សោម ។ ចង់ដឹងឈុត ទឹកភ្នែកនាងទាវ មានសណ្ឋានបែបណា និង មានការបង្ហាញចេញបែបណានោះ សូមទស្សនារូបភាពខាងក្រោម៖